ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ល្មើសច្បាប់​ចរាចរណ៍​ហាក់​ងើប​ឡើង​​វិញ កំពុង​ធ្វើ​ឱ្យ​សង្ស័យ​!

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ រថយន្ត​ដឹក​ជញ្ជូន​​​គ្រប់​ប្រភេទ ដែល​បាន​បាត់​មុខ​មួយរយៈក្នុងអំឡុងពេល​មន្ត្រី​ចរាចរ​ណ៍​ចុះ​រឹត​បន្ដឹង និងអនុវត្ត​ច្បាប់​ចរាចរ​ណ៍​ថ្មីកន្លង​ទៅ​នេះ ស្រាប់តែ​ពេល​នេះ​ បែរជា​បាន​ស្ទុះ​ងើប​ព្រោងព្រាត​ឡើង​វិញ ហើយ​ដឹក​ទំនិញ​យ៉ាង​សំពីងសំពោង​ទ្វេ​រដង បើក​ឆ្លងកាត់​គោលដៅ​ត្រួត​​ពិនិត្យ​របស់​មន្ត្រី​ចរាចរ​ណ៍​នានាចូល​ក្នុង​ក្រុង​យ៉ាង​រលូន បើ​ទោះជា​លោកស្នងការ​រងទ​ទួលបន្ទុក​ច​រាចរណ៍​​ម្នាក់អះអាង​ថា…

ខេត្តបាត់ដំបង ​៖ រថយន្ត​ដឹក​ជញ្ជូន​​​គ្រប់​ប្រភេទ ដែល​បាន​បាត់​មុខ​មួយរយៈក្នុងអំឡុងពេល​មន្ត្រី​ចរាចរ​ណ៍​ចុះ​រឹត​បន្ដឹង និងអនុវត្ត​ច្បាប់​ចរាចរ​ណ៍​ថ្មីកន្លង​ទៅ​នេះ ស្រាប់តែ​ពេល​នេះ​ បែរជា​បាន​ស្ទុះ​ងើប​ព្រោងព្រាត​ឡើង​វិញ ហើយ​ដឹក​ទំនិញ​យ៉ាង​សំពីងសំពោង​ទ្វេ​រដង បើក​ឆ្លងកាត់​គោលដៅ​ត្រួត​​ពិនិត្យ​របស់​មន្ត្រី​ចរា
ចរ​ណ៍​នានាចូល​ក្នុង​ក្រុង​យ៉ាង​រលូន បើ​ទោះជា​លោកស្នងការ​រងទ​ទួលបន្ទុក​ច​រាចរណ៍​​ម្នាក់អះអាង​ថា ធ្លាប់​បាន​ចាប់​ឲ្យ​ម្ចាស់​យានយន្ត​ទាំងនោះ ធ្វើការ​កែតម្រូវ​អស់ហើយ​ក្ដី​។ ដែល​សកម្មភាព​នេះ ធ្វើ​ឲ្យ​មានការ​សង្ស័យ​ថា អាច​ជា​ការ​ត្រូវ​រ៉ូវគ្នា​រវាង​មន្ត្រី​ចរាចរ​ណ៍ ​និង​ម្ចាស់​រថយន្ត​។

បើ​តាម​ការ​កត់សម្គាល់រថយន្ត​ដែល​ល្មើសច្បាប់​ចរាចរ​ណ៍​ទាំងនោះ មាន​ដូច​ជា​៖ រថយន្ត​ធុន​ធ្ងន់​ដឹក​ទំនិញ​ចូល​ក្រុង ឬទីប្រជុំជន​បំពាន​ស្លាក​សញ្ញា​ហាមឃាត់ រថយន្ត​ត​ទ្រុង​ដឹក​សំពីងសំពោង និងរថយន្ត​ទួរីស​ប្រភេទ​១២​កៅអី (​សាំ​យ៉ុ​ង​) កែ​ច្នៃ​ត​ទ្រុង​ដឹក​លើស​ចំណុះ​។​ល​។ រថយន្ត​ប្រភេទ​នេះ​មួយ​ចំនួន​ធំ ហាក់​បាន​បាត់​មុខ នៅ​ក្នុង​អំឡុងនៃ​ការ​ចុះ​រឹត​បន្ដឹងអនុវត្ត​ច្បាប់​ចរាចរ​ណ៍ថ្មី កាល​ប៉ុន្មាន​ខែ​មុន​នេះ​។ ប៉ុន្តែ​ពេល​នេះ​ស្រាប់តែរថយន្ត​ល្មើសច្បាប់​ទាំងនេះ បាន​លេចមុខ​ព្រោងព្រាត​លើ​ដងផ្លូវ​នានា ខណៈ​សមត្ថកិច្ច​ហាក់​ទន់​ដៃ ដែល​គេ​សង្ស័យ​ថា អាច​ជា​ការ​ត្រូវ​ដង​ត្រូវ​ផ្លែ ជាមួយនឹង​ម្ចាស់​រថយន្ត​ល្មើសច្បាប់​ទាំងនេះ ទើប​បើកដៃ​ឲ្យ​មាន​រថយន្ត​ល្មើសច្បាប់​ធ្វើ​ចរាចរ​ណ៍​យ៉ាង​រលូន​បែប​នេះ​។

កាលពី​ថ្ងៃ​ទី​២៦ មិថុនា វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ រថយន្ត​ម៉ាក​សាំ​យុង​(១២​កៅអី​) ចំនួន​​៣​គ្រឿង ដែល​ត​ទ្រុង​លយ​ទៅ​ខាងក្រោយ និងដឹក​លើដំបូល​ខ្ពស់​យ៉ាង​សំពីងសំពោង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជាប់​ភក់​យ៉ាង​ប្រ​សេក​ប្រសាច នៅ​ក្បែរ​រង្វង់​មូល​លោកតា​ដំបងគ្រញូង ចំ​កណ្ដាល​ក្រុង​បាត់ដំបង​។ រថយន្ត​ទាំង​០៣​គ្រឿង​បាន​ជួយ​អូស​គ្នា​នៅ​ទីនោះ អស់​រយៈ​ពេល​ប្រហែល​១​ម៉ោង តែ​មិន​រំខាន​ដល់​មន្ត្រី​ច​រារ​ច​ណ៍​ណា​ម្នាក់​ឡើយ​។ នៅ​កន្លែង​កើតហេតុ ក្រុម​អ្នក​បើករថយន្ត​ដឹក​សំពីងសំពោង បាន​និយាយ​ថា ពួក​គេ​បាន​ដឹក​ទំនិញ​មក​ពី​ព្រំដែន​ប្រទេស​ថៃ តាម​ផ្លូវជាតិ​លេខ​៥​។ ប៉ុន្តែ​នៅ​ពេល​សួរ​ថា បើ​រថយន្ត​កែ​ច្នៃ​ត​ទ្រុង​ដឹក​សំពីងសំពោង​ម្លឹ​ង​ៗ តើ​មន្ត្រី​ចរាចរ​ណ៍មិន​ចាប់​ទេ ពេល​បើក​ឆ្លងកាត់​គោលដៅ​ត្រូ​ត​ពិនិត្យ ?

យុវជន​ម្នាក់​ដែល​កំពុង​រៀបចំ​សណ្ដោង​រថយន្ត​កំពុង​ជាប់​ភក់បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​ថា « ធ្វើ​ម៉េច​បង​.! ធម្ម​តា​យើង​អ្នក​រកស៊ី មាន​តែ​សម្រប​សម្រួល​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​នឹង​ហើយ ទើប​អាច​ដឹកអុីចឹង​​បាន​។ ពួក​ខ្ញុំ គ្រាន់តែ​ដឹក​ដើរ​លក់​ទេ តែ​ក៏​ត្រូវ​បង់លុយ​ឲ្យ​ខាង​ចរាចរ​ណ៍​ដែរ បើ​មិន​ចឹ​ង​ទេ មិន​អាច​រកស៊ី​បាន​ទេ​»​។ សំនួរ​៖ ចុះ​ពេល​ថ្ងៃ​ធ្លាប់​ដឹក​ចឹ​ង​ទេ ? បុរស​ម្នាក់​ទៀត​បាន​ឆ្លើយ​ថា «​បើ​មាន​ទំនិញ មិន​ថា​យប់​ឬ​ថ្ងៃ​ទេ ពួក​ខ្ញុំ​ដឹក​គ្រប់ពេល​។ ប៉ុន្តែ​មន្ត្រី​ចរាច​ណ៍​ហាម​មិន​ឲ្យ​បើក​ឆ្លងកាត់​គោលដៅ​នៅ​ជាយ​ៗ​ក្រុង​ទាំង​ថ្ងៃ​ទេ ព្រោះ​ខ្លាច​គេ​ឃើញ​។ គេ​បង្គាប់​ឲ្យ​បើក​ចូល​ក្នុង​ក្រុង តាម​ច្រក​តូច​ៗ​ឬ​ច្រក​ណា​ ដែល​ស្ងាត់​គ្មាន​មន្ត្រី​ចរាចរ​ណ៍​យាម​។ ប៉ុន្តែ​ក៏​ត្រូវ​ផ្ដល់​ដំណឹង​ជា​មុន ដើម្បី​បង់​ក្បាល​ឡាន ឬ ត្រូវ​បង់​ប្រចាំខែ​ដែរ​»​។

រថយន្ត​ដែល​គេ​សង្កេត​ឃើញ កំពុង​ប្រព្រឹត្ត​បទល្មើស​ចរាចរ​ណ៍​សព្វ​ថ្ងៃនេះ មាន​ដូច​ជា​៖ «​រថយន្ត​ខ្នាត​យក្ស​ដឹក​ទំនិញ​ចូល​ក្នុង​ក្រុង​បំពាន​ស្លាក​សញ្ញា​ហាមឃាត់ រថយន្ត​ខ្នាត​យក្ស​ត​ទ្រុង​ដឹក​សំពីងសំពោង (​សព្វថ្ងៃ​រថយន្ត​នេះ​កំពុង​ដឹក​អង្កាម​ព្រោងព្រាត​លើ​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវជាតិ​លេខ​៥៧) និង រថយន្ត​ទុ​រី​ស​ប្រភេទ​១២​កៅអី កែ​ច្នៃ​ត​ទ្រុង​លយ​វែង​ទៅ​ក្រោយ និង ទៅ​លើ ដឹក​សំពីងសំពោង​»​។ រថយន្ត​ទាំងនេះ ត្រូវ​គេ​សង្កេត​ឃើញ បាន​និង​កំពុង​ធ្វើ​ច​រា​​ចរ​ណ៍យ៉ាង​រលូន​ ឆ្លងកាត់​តាម​គោលដៅ​កម្លាំង​ចរាចរ​ណ៍ខេត្ត គ្រប់​ទីកន្លែង តែ​មិន​ត្រូវ​បាន​មន្ត្រី​ចរាចរ​ណ៍ទើសភ្នែក​ឡើយ បើ​ទោះជា​មេដឹកនាំ ក្រុម​មន្ត្រី​ចរាចរ​ណ៍នេះ អះអាង​ដដែល​ៗ​ថា រថយន្ត​ដឹក​ទំនិញ​បែប​នេះ បាន​និង​កំពុង​បំពាន​ច្បាប់​ច​រាចរណ៍​​ក្ដី​។

លោក​សាត គឹ​ម​សាន ស្នងការ​រង​ទ​ទូល​ខុស​ត្រូវ​លើ​ការិយាល័យ​ចរាចរ​ណ៍ជើង​គោក​ខេត្ត បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​រួច​ហើយ​ថា «​រថយន្ត​ដែល​កែ​ច្នៃ ត​ទ្រុង​ដឹក​ទំនិញ​សំពីងសំពោង​ដូច​ការ​លើក​ឡើង​នេះ គឺ«​ពិត​ជា​ខុសច្បាប់​»​។ លោក​ថា កន្លង​មក លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ចាប់ និង បាន​ណែនាំ​ឲ្យ​ម្ចាស់​យាន​យន្ត កាត់​ទ្រុង​ចេញ កែតម្រូវ​ដូច​ដើម​វិញ​អស់ហើយ គ្មាន​នៅ​សេសសល់​ទេ ថែម​ទាំង​បាន​ឲ្យ​ម្ចាស់​យានយន្ត​ទាំងនោះ​ធ្វើ​កិច្ចសន្យា​ទៀត​ផង​។ ដោយឡែក ​រថយន្ត​ខ្នាត​យក្ស​ត​ទ្រុង​ដឹក​អង្កាម​ខ្ពស់​កប់​មេឃ ដែល​កំពុង​ធ្វើ​ច​រាចរណ៍​​ទាំង​យប់​ទាំង​ថ្ងៃ​ លើ​ផ្លូវជាតិ​លេខ​៥ ​និង​លេខ​៥៧វិញ លោកអុឹម អង្សា អនុប្រធាន​ការិយា​ល័យ​ចរាចរ​ណ៍​ខេត្ត ដែល​មាន​តួនាទី​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួត​​ពិនិត្យ​បច្ចេកទេស​យានយន្ត​លើ​ផ្លូវ​នានា បាន​និយាយ​ដដែល​ៗ​ថា «​រថយន្ត​ធំ​ៗ ដែល​ត​ទ្រុង​ដឹក​អង្កាម​យ៉ាង​មមាញឹក​លើ​ផ្លូវជាតិ​សព្វ​ថ្ងៃនេះ គឺ​មិន​ត្រិ​ម​ត្រូវ​តាម​ច្បាប់​ទេ​»​។

លោក​អុឹម​ អង្សា អះអាង​ថា រថយន្ត​នោះ​ត​ទ្រុង​ដឹក​អង្កាម​សំពីងសំពោង​ខុសច្បាប់ តែ​មន្ត្រី​ទ​ទូល​ខុស​ត្រូវ​រូប​នេះ​មិន​ព្រម​បង្ក្រាប​ទេ​។ ត្រង់​ចំណុច​នេះ នៅ​ពេល​សួរ​ថា ចុះបើ​រថយន្ត​ដឹក​អង្កាម​សំពីងសំពោង​នេះ ខុសច្បាប់ ហេតុ​អ្វី​ក៏​លោក​មិន​ចាប់ ? លោក​អ៊ឹម អង្សា បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​បាន​ចាប់ ព្រោះ​រថយន្ត​ដឹក​អង្កាម​ខ្ពស់​កប់​មេឃ​នេះ មិន​ធ្វើ​សកម្មភាព នៅ​ពេល​កម្លាំង​ប្រចាំ​នៅ​គោលដៅ លុះដល់​កម្លាំង​ដក​ចេញ​ផុត​ពី​គោលដៅ ទើប​រថយន្ត​ល្មើស​នោះ​ចេញ​ដឹក​ជញ្ជូន​»​។

ជុំវិញ​នឹង​ការ​ឆ្លើយ​ពន្យល់​របស់​មេ​ៗ​ដឹកនាំ​ចរាចរ​ណ៍​ខេត្ត ខាងលើ​នេះ មានការ​មតិ​ជា​ច្រើន បាន​រិះគន់​ចំពោះ​​នីតិវិធី ដូច​ក្មេង​លេង​បាយ​ឡប់​បាយ​ឡ​នេះ​។ អ្នក​រិះគន់ បាន​ហៅ​ការ​បកស្រាយ​របស់​មេ​ៗ​ចរាចរ​ណ៍​ខាងលើ​នេះ​ថា «​ជា​ការ​បកស្រាយ ដោយ​មិន​សម​ហេតុផល​.. គ្មាន​មូលដ្ឋាន​ច្បាប់​.. គឺជា​ការ​បកស្រាយ​បែប​លេងសើច និង គ្មាន​ការ​ទ​ទូល​ខុស​ត្រូវ​»​។ មន្ត្រី​ខ្លះ​បាន​លើក​ជា​សំនួ​រថា បើ​រថយន្ត​ល្មើសច្បាប់​ទាំង​នោះ មិន​ធ្វើ​ចរាចរ​ណ៏​ពេល​មន្ត្រី​នៅ​ប្រចាំ​គោលដៅ ចុះ​ហេតុ​អ្វី​បានជា​មន្ត្រី​ជំនាញ​មិន​តាម​ស្ទាក់​ចាប់​ពេល​រថយន្ត​នោះ​ធ្វើ​ចរាចរ​ណ៏​លើ​ដងផ្លូវ​ជាតិ​.​? ព្រោះ​ជា​ការ​អនុវត្ត​ច្បាប់​ដូច​គ្នា​តើ​.. ឬ ចេះ​តែ​ត្រិ​ម​បកស្រាយ ដើម្បី​ដោះ​បន្ទុក​.. ឬ ត្រូវ​ថ្នាំ​សណ្ដំ​របស់​ម្ចាស់​រថយន្ត​ល្មើសច្បាប់​ទាំងនោះ​ង​ងិ​ត​មុខ​ឈឹង​អស់ហើយ​..​?

ប៉ុន្តែ​យ៉ាងណា​ក្ដី កន្លង​មក ​គេ​ឃើញ​លោក​ចាន់ សុធី ប្រធាន​ការិយាល័យ​ចរាចរ​ណ៍​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​ចាប់​រថយន្ត​ខ្នាត​យក្ស​ជា​បន្តបន្ទាប់​ដែរ ដែល​បើក​ចូល​ក្នុង​ក្រុង​បាត់ដំបង ឬទីប្រជុំ​ជ​នានាបំពាន​ស្លាក​សញ្ញា​ហាមឃាត់ ក្រោយ​ពី​មានការ​រិះគន់​ខ្លាំង​ៗ​ពី​មហាជន​។ រថយន្ត​ដែល​ត្រូវ​ស្ទាក់​ចាប់​ដើម្បី​ធ្វើការ​ផាក​ពិន័យ និង ធ្វើការ​ព្រមាន​ទាំងនោះ ភាគច្រើន ជា​រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​ជ ញ្ជូ​ន​ដែល​មាន អក្សរ «L M H» ដែល​ល្បីល្បាញ​ថា ជា​ក្រុមហ៊ុន​ដ៏​ខ្លាំងក្លា​បំផុត ដែល​មន្ត្រី​តូចតាច​មិន​ហ៊ាន​ប៉ះ​។

បើ​តាម​ប្រភព​ពី​មន្ត្រី​បាន​ប្រាប់​ថា ការ​ស្ទាក់​ចាប់​ផាកពិន័យ​រថយន្ត​ពាក់​អក្សរ «L M H»​នេះ​ម្ដង ក៏​តែង តែ​មានការ​អន្តរា​គម​ន៍​ឲ្យ​ដោះ​លែង​វិញ​យ៉ាង​តន់​ហន់​ពី​លោក​សាត គឹ​ម​សាន ស្នងការ​រង​ខេត្ត​ដែរ​។ រថយន្ត​បំពាន​ច្បាប់​ទាំងនេះ ហាក់​ស្ងប់ស្ងាត់​បន្តិច​កាល​ចុះ​អនុវត្ត​ច្បាប់​ថ្មី ដំបូង តែ​ពេល​បាន​និង​កំពុង​ងើប​ធ្វើ​ចរាចរ​ណ៍​បំពាន​ច្បាប់​វិញ​យ៉ាង​ព្រោងព្រាត​លើ​ដងផ្លូវ ដែល​គេ​សង្ស័យ​ថា ទំនង​មាន​សញ្ញា​ភ្លើង​ខៀវ​ពី​មេ​ៗ​ចរាចរ​ណ៍ជា​ថ្នូរ​នឹង​សំណែន​ក្រៅច្បាប់ ​៕

អត្ថបទសរសេរ ដោយ