ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​សុខាភិបាល​អុីស្រា​អែ​ល​ព្រមាន​ថា រលក​ទី​២​នៃ​កូ​វី​ដ​១៩ កើតឡើង​ហើយ

3 ឆ្នាំ មុន

អ៊ី​ស្រា​អែ​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ី​ស្រា​អែ​ល Edelstein បាន​ព្រមាន​ពី​ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១៩ រលក​ទី​២ បាន​ចាប់ផ្តើម​ហើយ…

អ៊ី​ស្រា​អែ​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ី​ស្រា​អែ​ល Edelstein បាន​ព្រមាន​ពី​ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១៩ រលក​ទី​២ បាន​ចាប់ផ្តើម​ហើយ ដោយសារ​ករណី​ថ្មី​នៃ​វីរុស​នេះ កើត​មាននៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដែល​ហាក់បីដូចជា​ត្រូវ​បាន​គ្រប់គ្រង​ការពារ​បាន​កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​។

ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល បាន​ឈាន​ដល់​ជាង ៥០០​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ក្រោយ​ប៉ុន្មាន​ស​ប្តា​ហ៍ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​បើក​ប្រទេស​ឡើង​វិញ​។ នៅ​ពាក់កណ្តាល​ខែឧសភា មានការ​ឆ្លង​ថ្មី​ប្រមាណ ២០​ករណី​ក្នុង​មួយ​ថ្ងៃ ដោយ​ថ្ងៃ​ខ្លះ​ក៏​មាន​អ្នក​ឆ្លង​តិច​ជាង​១០​នាក់​ដែរ​។

លោក Edelstein បាន​បង្ហាញ​ការ​ខឹងសម្បារ​របស់​លោក​ទៅ​កាន់​អ្នក​ដែល​មិន​ព្រម​អនុវត្ត​វិធាន​ការណ៍​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បានលឺ​មនុស្ស​ខ្លះ​និយាយ​ថា​៖ ហេតុ​អ្វី​បានជា​មនុស្ស​មក​បំភ័យ​មនុស្ស​បែប​នេះ? មាន​តែ​មនុស្ស​ចាស់​ទេ ដែល​ត្រូវ​បាត់បង់​ជីវិត»។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​ចង់​ប្រាប់​ទៅ​មនុស្ស​អស់នោះ​ថា​៖ ចុះបើ​យាយ​តា​របស់​អ្នកឯង គឺជា​មនុស្ស ក្នុង​ចំណោម​មនុស្ស​ទាំង​អស់នោះ តើ​អ្នកឯង​គិត​យ៉ាងណា?​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​អ៊ី​ស្រា​អែ​ល នា​ពេល​នេះ​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប ២៣,៧៥៥​ករណី ករណី​បាត់បង់​ជីវិត​សរុប ៣១៨​ករណី និង​ករណី​ជា​សះស្បើយ​សរុប ១៧,០៧៤​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ