ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ថា​ការ Assist របស់ Benzema អាចជាប់​​ការ​លេង​ល្អ​ប្រចាំ​រដូវ​កាល

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ លោក Zinedine Zidane ជឿជាក់​ថា ការ Assist បាល់​របស់​កីឡាករ Karim…

ប្រទេស​អេ​ស្ប៉ា​ញ ៖ លោក Zinedine Zidane ជឿជាក់​ថា ការ Assist បាល់​របស់​កីឡាករ Karim Benzema ក្នុង​ជ័យជម្នះ​របស់​ក្រុម Real Madrid ១-០ លើ​ក្រុម Espanyol អាច​​ជាប់​ជា​ការ​លេង​ល្អ​ប្រចាំ​រដូវ​កាល​នេះ (Best plays of the season)​។

ខ្សែប្រយុទ្ធ​បារាំង​វ័យ ៣២​ឆ្នាំ​រូប​នេះ បាន​បង្កើត​ឳ​កាស (Assist) ដ៍​អស្ចារ្យ​មួយ ដោយប៉ែងបាល់ ដើម្បី​ឱ្យ​កីឡាករ Casemiro សម្រេច​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​៣២ នៃ​ក្រប​ខណ្ឌ La Liga និង​ជួយ​ឱ្យ​ក្រុម Real Madrid នាំមុខ​ចំនួន ២​ពិន្ទុ​នៅ​កំពូល​តារាង​លើ​ក្រុម Barcelona កាលពី​ថ្ងៃអាទិត្យ​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ គ្រូបង្វឹកលោក Zinedine Zidane បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​វា​មិន​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ទេ​។ ព្រោះ​គេ​តែងតែជា​កីឡាករ​ម្នាក់ ​ដែល​បង្កើត​វា​ឡើង ហើយ​បន្ទាប់​មក Casemiro ជា​អ្នក​សម្រេច​គ្រាប់​បាល់​។ ខ្ញុំ​ជឿ​ថា​វា​នឹង​អាច​ជាប់​ជា​ការ​លេង​ដ៏​ល្អ​ប្រចាំ​រដូវ​កាល​នេះ» ។

សូម​ជម្រាប​ថា ក្រុម Real Madrid កំពុង​មានទឹក​លេប​ច្រើន​ជាង​មុន​បន្តិច បន្ទាប់​ពី​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​កំពូល​តារាង La Liga ដោយ​មាន ៧១​ពិន្ទុ​នាំមុខ​ក្រុម Barcelona ដែល​មាន ៦៩​ពិន្ទុ ខណៈ​នៅ​សល់ ៦​ប្រកួត​ទៀត​ប៉ុណ្ណោះ ដែល​ត្រូវ​លេង​ដើម្បី​បញ្ចប់​លី​គ​រដូវ​កាល​នេះ​៕ (ដកស្រង់​ចេញពី៖ AS)

https://www.youtube.com/watch?v=UOntFt_Oyfg