ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ស្នាដៃ​លោក​មេ​ភូមិ​៖ ដុត​សព​ក្នុង​ខ្ទម​ចាំ​ស្រែ​ចង់​បំបាត់ដាន

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​មិថុនា បាន​បញ្ជូន​ជនសង្ស័យជា​មេ​ភូមិ​ក្រាំង​ក​ន្ទ្រោ​លទៅ​កាន់​តុលាការ បន្ទាប់​ពី​ធ្វើការ​សាកសួរ​អស់​រយៈពេល​២​ថ្ងៃ ទើប​ព្រម​សារភាពលើ​សំណុំរឿងដុត​ស្ត្រី​ម្នាក់ ក្នុង​ខ្ទម​ស្រែ ដែល​បាន​ប្រ​ព្រឹត្ត​ឡើង កាលពី​ថ្ងៃ​ទី​២១…

ខេត្តកំពង់ឆ្នាំង មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​មិថុនា បាន​បញ្ជូន​ជនសង្ស័យជា​មេ​ភូមិ​ក្រាំង​ក​ន្ទ្រោ​លទៅ​កាន់​តុលាការ បន្ទាប់​ពី​ធ្វើការ​សាកសួរ​អស់​រយៈពេល​២​ថ្ងៃ ទើប​ព្រម​សារភាពលើ​សំណុំរឿងដុត​ស្ត្រី​ម្នាក់ ក្នុង​ខ្ទម​ស្រែ ដែល​បាន​ប្រ​ព្រឹត្ត​ឡើង កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០ នៅ​ភូមិ​ក្រាំង​ក​ន្ទ្រោ​ល ​ឃុំ​ពាម​ ស្រុក​សាមគ្គី​មាន​ជ័យ​។ សូមរំលឹកថា៖ តើ​ឃាតករជានរ​ណា​?

លោក ហង្ស សុ​ជាតិ មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ដែល​ជា​អ្នកដឹកនាំ​ផ្ទាល់​ក្នុង​ការ​ស៊ើប​អង្កេត​លើ​សំណុំរឿង​នេះ​បានឱ្យ​​ដឹង​ថា​៖ ក្រោយ​ពេល​កើតហេតុ នៃ​ការ​ប្រទះ​ឃើញ​សព​ស្រី្ត​ម្នាក់ ត្រូវ​បាន​ធ្វើ​ឆេះ​មួយ​កំណាត់​ខ្លួន​ឡើង​លើ កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ​កន្លង​ទៅ លោក​ក៏បាន​ទទួលបញ្ជា​ពី​លោក ឧត្តម​សេនីយ៍ សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល ពី​លោក អុិត សុធា ព្រះរាជអាជ្ញា​អម​សាលា​ដំ​បូង​ខេត្ត​ផង​នោះ លោក​បាន​ស្រាវជ្រាវ​រយៈ៧​ថ្ងៃ​ទើប​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា សមត្ថកិច្ច​បាន សម្រេច​ឃាត់ខ្លួន លោក ញ៉េ​ប សុខុម អាយុ​៦៧​ឆ្នាំ ជា​មេ​ភូមិ​ក្រាំង​ក​ន្ទ្រោ​ល ដែល​សង្ស័យ​លើ​ករណី​ឃាតកម្ម​ដុត​សាកសព​ស្ត្រី​រង​គ្រោះ​ដើម្បី​បំបិទដាន ។

លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ បាន​បន្ត​ថា​៖ ​ដោយ​ការ​ប្រើ​ជំនាញ របស់​សមត្ថកិច្ច​ទើប នៅ​រសៀល​​ថ្ងៃ​ទី​២៨ ខែមិថុនា លោក​មេ​ភូមិ​ក្រាំង​ក​ន្ទ្រោ​ល ជា​ជនសង្ស័យ​ព្រម​សារភាព​ថា​៖ រូប​គាត់​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ ជាមួយ​ស្ត្រី​រង​គ្រោះ​ឈ្មោះជា ថន អាយុ​៥៧​ឆ្នាំ ជាង​៥​ឆ្នាំ​មក​ហើយ គឺ​តាំងពី​ឆ្នាំ​២០១៥​មក​ម្លេះ ។ នៅ​ថ្ងៃ​កើតហេតុ ក្នុងភូមិ​មាន​ពិធី​ភ្ជាប់ពាក្យ ពេល​នោះ​ជន​រង​គ្រោះក៏បាន​ទៅ​ចូលរួម​ក្នុង​ពិធី​នោះ និង​បាន​ពិសារ​ស្រា​បៀរ ស្រវឹង​ខ្លះ​ដែរ ។​

លុះ​ពេល​ជិះ​ត្រឡប់​មក​វិញ ដល់​ពាក់​កណ្តាលផ្លូវ ជន​រង​គ្រោះ​​ក៏បាន​ទូរ​ស័​ព្ទទៅ​ហៅ​គាត់​(​មេ​ភូមិ​) ឱ្យមក​​ជួបនៅ​ចំណុច​ស្រែ​ណី ដែល​ជា​កន្លែង ពួក​គាត់​ធ្លាប់​រួមមេត្រី​ភាព ជាមួយ​គ្នា​កន្លង​មក ។ នៅ​យប់​នោះ​បន្ទាប់​ពី​បាន​ជួប​គ្នា​ហើយ ពួក​យើងក៏បាន​ធ្វើ​សកម្មភាព​រួមមេត្រី​ភាពដូច​សព្វដង ។​ លុះ​ពេល​កំពុង​ធ្វើ​សកម្ម​ភាព​ស្រាប់តែស្ត្រី​រង​គ្រោះ​គាំងបេះដូង​បាត់​មាត់​បាត់ក គាត់​ក៏ព្យាយាម​ធ្វើ​ចលនា​បេះដូងដែរ តែ​ស្ត្រី​រូប​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ដឹង​ថា​បន្ទាប់​ពី​ស្ត្រី​នោះ​ស្លាប់ គាត់​(​មេ​ភូមិ​) ភ័យ​ណាស់ ​មិនដឹង​ធ្វើ​យ៉ាងម៉េច លើក​បី​ស្ត្រី​រង​គ្រោះយក​ទៅ​ដាក់​ក្នុង​ខ្ទម​ចាំ​ស្រែនៅ​ជិត​នោះ ហើយ​បាន​យក​អង្កាម ក្តា​បន្ទះ និងអុសមកគរ លើស​ពស្ត្រី​រង​គ្រោះរួច​ដុត​ដើម្បី​បិទភ​ស្តុ​តាងរួចក៏គេចខ្លួន​បាត់​តែ​ម្តង ។

សូម​រំលឹក​​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុង​មិ​ក្រាំង​ក​ន្ទ្រោ​ល ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ដោយសារ​តែ​គេ​បាន​ប្រទះ​ឃើញសព​ស្ត្រី​មា្ន​ក់​ស្លាប់​ដោយ​ឆេះ​មួយ​កំណាត់​ខ្លួន ក្នុង​ខ្ទម​ស្រែ ដែល​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ៖ ជា​ករណី​ឃាតកម្ម និងសង្ស័យ​គាត់​ស្រវឹង ដេក​វាស ដៃ​ត្រូវ​ចង្កៀង​បណ្តាល​ឱ្យ​រលំ​ឆាបឆេះ​ខ្លួន​។ តែ​យ៉ាងនេះ​ក្តី​ក្រោយ​ការ​ស្រាវជ្រាវ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ដៃដល់​ជា​មេ​ភូមិ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ