ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​កូនជ្រូក​រស់នៅ​លើ​ទីផ្សារ​ឡើងថ្លៃ​ខ្ពស់ ​ព្រោះ​វៀតណាម​នាំ​ចូល​ពី​កម្ពុជា​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ធ្វើការ​រឹត​បណ្តឹង​នៃ​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ថៃ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ ទន្ទឹម​ និង​ការ​រឹត​បណ្តឹង​ក្នុង​ន័យ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក គេ​សង្កេត​ឃើញ​តម្រូវការ​កូនជ្រូក​រស់​ធម្មតា​ និង​កូនជ្រូក​ពូជ​ហាក់​ឡើងថ្លៃ​ខ្ពស់​ជាង​មុន​ៗ​។ ជាក់ស្តែង​តម្លៃ​កូនជ្រូក​រស់​ចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ​១​ក្បាល​ថ្លៃ​អាច​មាន​តម្លៃ​ដល់​៣០​ម៉ឺន​រៀល ខណៈ​កូនជ្រូក​ពូជ​របស់​ក្រុមហ៊ុន​ថ្លៃ​៣៤​ម៉ឺន​រៀល​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ខែមិថុនា​នេះ​។…

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ធ្វើការ​រឹត​បណ្តឹង​នៃ​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ថៃ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ ទន្ទឹម​ និង​ការ​រឹត​បណ្តឹង​ក្នុង​ន័យ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក គេ​សង្កេត​ឃើញ​តម្រូវការ​កូនជ្រូក​រស់​ធម្មតា​ និង​កូនជ្រូក​ពូជ​ហាក់​ឡើងថ្លៃ​ខ្ពស់​ជាង​មុន​ៗ​។

ជាក់ស្តែង​តម្លៃ​កូនជ្រូក​រស់​ចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ​១​ក្បាល​ថ្លៃ​អាច​មាន​តម្លៃ​ដល់​៣០​ម៉ឺន​រៀល ខណៈ​កូនជ្រូក​ពូជ​របស់​ក្រុមហ៊ុន​ថ្លៃ​៣៤​ម៉ឺន​រៀល​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ខែមិថុនា​នេះ​។

អ្នកស្រី ផែន ស្រី​ណុ​ច អាជីវករ​និង​ជា​អ្នក​ចិញ្ចឹម​ជ្រូក​រស់នៅ​ក្នុង​ខេត្តតាកែវ​បានឱ្យ​ដឹង​ថា ម្សិលមិញ​នេះ​អ្នកស្រី​បាន​កំ​ម្ម៉​ង់​ទិញ​កូនជ្រូក​ពូជ​របស់​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​១៤​ក្បាល​ក្នុង​មួយ​ក្បាល​ថ្លៃ​៨៤​ដុល្លារ ឬ​ស្មើ​ប្រមាណ​៣៤​ម៉ឺន​រៀល ពោល​គឺ​មាន​តម្លៃ​ថ្លៃ​ជាង​ពេល​វគ្គ​មុន​ៗ​ទិញ​ជ្រូក​១០​ក្បាល​ចំណាយ​ប្រាក់​អស់​តែ​ជាង​២​លាន​រៀល ឬ ៥០ ដុល្លារ​សម្រាប់​កូនជ្រូក​ពូជ​១​ក្បាល ។

បើ​តាម​អ្នកស្រី ផែន​ស្រី​ណុ​ច ទន្ទឹម​អ្នកស្រី​សម្រេចចិត្ត​ទិញ​កូនជ្រូក​ពូជ​មាន​តម្លៃ​ថ្លែ អ្នកស្រី​ក៏​បាន​លក់​ចេញ​ជ្រូក​សាច់​របស់​ខ្លួន​១៤​ក្បាល​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​១២​លាន​រៀល​ក្នុង​រយៈពេល​នៃ​ការ​ចិញ្ចឹម​ជាង​៣​ខែ​។​លើស​ពី​នេះ​ការ​ទិញ​ជ្រូក​ពូជ​តាម​ក្រុមហ៊ុន​យក​ចិញ្ចឹម​ធ្វើ​ឱ្យ​អ្នកស្រី​មាន​ទំនុក​ចិត្តជា​ជាង​ការ​ទិញ​កូនជ្រូក​នៅ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។

បើ​តាម​លោក លេង​រុម តំណាង​ឱ្យ​ក្រុមហ៊ុន​ចែកចាយ​កូនជ្រូក​ពូជ​នៅ​ក្នុងស្រុក​បានឱ្យ​ដឹង​ថា ថ្ងៃនេះ​ដឹក​កូនជ្រូក​ពូជ​មក​ឱ្យ​ប្រជាពលរដ្ឋ​កំ​ម្ម៉​ង់​ទិញ​កាល​ប៉ុន្មាន​ថ្ងៃមុន ៤០០​ក្បាល ក្នុង​មួយ​ក្បាល​ថ្លៃ​៨៤​ដុល្លារ​អា​មេ​រិ​ក និង​មាន​ដឹក​ទៅ​វៀតណាម​២៥០​ក្បាល ក្នុង​មួយ​ក្បាល​ថ្លៃ​៩០​ដុល្លារ​អា​មេ​រិ​ក​។

លោក​បន្ត​ថា « វៀតណាម​កំ​ម្ម៉​ង​ទិញ​មួយ​អាទិត្យ​១​ម៉ឺន​ក្បាល​ៗ អីចឹង​កូនជ្រូក​លក់​នៅ​ក្នុងស្រុក​មិន​ឡើងថ្លៃ​ដល់​ថ្នាក់​នេះ​ទេ ដោយសារ​វៀតណាម​វា​ឱ្យ​តម្លៃ​ថ្លៃ​ពេក​ហើយ តម្លៃ​កូនជ្រូក​ពូជ​ឡើងថ្លៃ​បែប​នេះ​មាន​រយៈពេល​២​ស​ប្តា​ហ៍​ហើយ​»​។

ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ជ្រូក​និង​តម្រូវការ​ជ្រូក​ក្នុងស្រុក​នេះ បើ​តាម​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បានឱ្យ​ដឹង​ថា​ការ​កំណត់​តម្លៃ​ជ្រូក​រស់​នេះ​មិន​អាច​កំណត់​បាន​ទេ ព្រោះ​យើង​វា​ខ្វះ​។​

តម្រូវការ​ជ្រូក​នៅ​លើ​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​មាន​ពី​៨.០០០​ទៅ​៩.០០០​ក្បាល​ហើយ​យើង​នៅ​ក្នុងស្រុក​ឧបត្ថម្ភ​ជ្រូក​ចូល​ទីផ្សារ​បាន​ប្រមាណ​តែ​៦.០០០​ក្បាល​។ ដូច្នេះ​វា​ខ្វះ​ជ្រូក​រស់​៣.០០០​ក្បាល អីចឹង​បើ​អត់​មានការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ​វា​នឹង​ប៉ះពាល់​ខ្លាំង​ហើយ ទៅ​លើ​តម្លៃ​និង​ការ​លក់​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​អត់​គ្រប់​តម្រូវការ​»​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ