ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ចេញពី​មណ្ឌល​កែប្រែ​បាន​៣​ថ្ងៃ បុរស​​បាត់​បង់ជីវិត​នៅ​រានហាល​មុខ​ផ្ទះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​រត់គេច​ចេញពី​មណ្ឌល​កែប្រែ​ត្រឡប់​មក​ផ្ទះ​វិញ​បាន​៣​ថ្ងៃ ហើយ​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ពេក រហូត​គាំងបេះដូង បណ្តាល​​ឱ្យ​បាត់បង់​ជីវិត​នៅ​លើរាន​ហាលមុខ​ផ្ទះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច បន្ទាប់​ពី​បុរស​រូប​នោះ​ត្រលប់​មក​ពី​ដើរ​លេង​វិញ​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​រត់គេច​ចេញពី​មណ្ឌល​កែប្រែ​ត្រឡប់​មក​ផ្ទះ​វិញ​បាន​៣​ថ្ងៃ ហើយ​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ពេក រហូត​គាំងបេះដូង បណ្តាល​​ឱ្យ​បាត់បង់​ជីវិត​នៅ​លើរាន​ហាលមុខ​ផ្ទះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច បន្ទាប់​ពី​បុរស​រូប​នោះ​ត្រលប់​មក​ពី​ដើរ​លេង​វិញ​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​១២ ផ្លូវ​១៨៥ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

សេចក្តីរាយការណ៍​បន្ត​ថា សព​ជន​រង​គ្រោះ​មានឈ្មោះ សុំ វ៉ា​ន​ណា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​កើតហេតុ​លេខ​១២ ផ្លូវ​១៨៥ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

តាម​សម្តី​ម្តាយ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​ជា​មនុស្ស​ញៀន​ថ្នាំ រូប​គាត់​ក៏​បាន​យក​ទៅ​ផ្ញើ​នៅ​មណ្ឌល​កែប្រែ​អស់​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​នៅ​តែ​មិន​រាងចាល នៅ​តែ​មក​ផ្ទះ​វិញ​រករឿង​ក្នុង​គ្រួសារ និង​ប្រើប្រាស់​គ្រឿងញៀន​ដដែល ។

បើ​តាម​ម្តាយ​ជន​រង​គ្រោះ​បន្ត​ថា នៅ​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន ជន​រង​គ្រោះជា​កូន​របស់​គាត់​បាន​លួច​រត់​ចេញពី​មណ្ឌល​កែប្រែ​នៅ​ម្តុំ​ទន្លេបាទី ត្រលប់​មក​ផ្ទះ​វិញ ។ ហើយ​មុន​ថ្ងៃ​កើតហេតុ​១​ថ្ងៃ ជន​រង​គ្រោះ​បាន​ចេញ​ទៅ​ដើរ​លេង​បាត់​ពី​ផ្ទះ​អស់​មួយ​យប់ រហូត​ដល់​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៨ ខែមិថុនា ទើប​ជន​រង​គ្រោះ​ត្រលប់​មក​ផ្ទះ​វិញ​ទាំង​អាកា​រៈ​ស្រវឹង និង​បាន​ឡើង​លើ​ផ្ទះ និយាយ​សួរនាំ​ជាមួយនឹង​ម្ដាយ បន្ទាប់​ពី​និយាយ​រួច ជន​រង​គ្រោះ​ក៏​មាន​អាកា​រៈ​ចង់​ក្អួត រួច​ក៏​បាត់​មាត់​បាត់​ក​នៅ​លើរាន​ហាលមុខ​ផ្ទះ​តែ​ម្តង ចំណែក​រូប​គាត់​ជា​ម្ដាយ​ក៏​ស្មាន​តែ​ជន​រង​គ្រោះ​ដេក​លក់ ក៏​បាន​ទាក់ទង​ហៅ​ខាង​មណ្ឌល​កែប្រែ​ឱ្យមក​ទួល​យក​ទៅ​វិញ​។ លុះ​ពេល​ខាង​មណ្ឌល​កែប្រែ​មក​ដល់ ក៏​ស្រាប់តែ​ឃើញ​ថា​កូន​របស់​គាត់​បាន​ដាច់ខ្យល់​បាត់​ទៅ ហើយ ដោយ​មានការ​សង្ស័យ​ថា មក​ពី​គាំងបេះដូង ។

គ្រានោះ ក្រុម​គ្រួសារ​សាច់ញាតិ​មិន​អស់ចិត្ត ដោយសារ​តែ​ជន​រង​គ្រោះ​ត្រលប់​មក​ពី​ដើរ​លេង​វិញ មាន​ស្នាម​របួស​លើ​មុខ ទើប​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​ថា ជា​ករណី​អ្វី​ឱ្យ​ប្រាកដ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​រួច​ហើយ​ថា សព​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ដោយសារ​គាំ​បេះដូង ដោយ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ផ្សេង​នោះ​ទេ រួច​ហើយ​ក៏​បាន​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​សាច់ញាតិ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ