ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Carragher ប្រឈម​បណ្តេញ​ពី​ការងារ ក្រោយ​ចូលរួម​អបអរ​ជាមួយ​អ្នកគាំទ្រ Liverpool

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ អតីតខ្សែការពារ​ឆ្នើម​​ក្រុម Liverpool លោក Jamie Carragher ទទួល​រង​ការ​រិះគន់​យ៉ាងចាស់ដៃ ក្រោយ​រូបគេ​បាន​ចូលរួម​ជាមួយ​អ្នកគាំទ្រ Liverpool…

ប្រទេស​អង់គ្លេស ៖ អតីតខ្សែការពារ​ឆ្នើម​​ក្រុម Liverpool លោក Jamie Carragher ទទួល​រង​ការ​រិះគន់​យ៉ាងចាស់ដៃ ក្រោយ​រូបគេ​បាន​ចូលរួម​ជាមួយ​អ្នកគាំទ្រ Liverpool រាប់​ពាន់​នាក់​ក្នុង​ការ​អបអរសាទរ ការ​ឈ្នះ​ជើងឯក​ក្រប​ខណ្ឌ Premier League​។

ពិធីករ និង​ជា​អ្នកវិភាគ​បាល់ទាត់​ប្រចាំ​ទូរទស្សន៍​កីឡា​ដ៏​ល្បី​​អង់គ្លេស Sky Sports អាច​ប្រឈម​នឹងការ​បណ្តេញ​ចេញពី​ការងារ​ បន្ទាប់​ពី​រូបគេ​បាន​ទទួល​ដំបូន្មាន​ពី​អតីត​ក្លិប និង​អាជ្ញាធរ​មូលដ្ឋាន​របស់​ប្រទេស​អង់គ្លេស ក្រោយ​​​ចូលរួម​ពិធី​អបអរ​ជាមួយ​អ្នកគាំទ្រ Liverpool នៅ​កណ្តាល​ទីក្រុង Liverpool ផ្ទាល់​តែ​ម្តង​។

យោង​តាម​សារព័ត៌មាន Daily Star បានឱ្យ​ដឹង​ថា ប្រភព​ជិត​ស្និទ្ធ​ជាមួយ​លោក Carragher បាន​និយាយ​ថា អតីត​ខ្សែការពារ​អង់គ្លេស​រូប​នេះ បាន​ធ្វើ​តាម​គោលការណ៍​ណែនាំ ដើម្បី​រក្សា​គម្លាត​ឆ្ងាយ​ពី​សង្គម​របស់​អាជ្ញាធរ អំឡុង​ពេល​ប្រារព្ធ​ពិធី​អបអរសាទរ​នេះ​។ ប៉ុន្តែ​រូបភាព​មួយចំនួនបាន​លេច​ចេញ​នៅ​លើ​បណ្តាញ​សង្គម ដែលបង្ហាញពី​បរុស​វ័យ ៤២​ឆ្នាំ​រូប​នេះ​បាន​ចូលរួម​ក្នុងចំណោម​ក្រុម​អ្នកគាំទ្រ​រាប់​ពាន់​នាក់​។

សូម​បញ្ជាក់​ថា ក្រុម Liverpool កាលពីពេលថ្មីៗនេះ ទើបតែ​បាន​ថ្កោលទោស ចំពោះ​ទ​ង្វើ​របស់​អ្នកគាំទ្រ​ខ្លួន​មួយ​ចំនួន ដែលភាព​បង្កភាពចលាចលក្នុង​ទី​ក្រុង ដោយ​រំលោភ​លើ​ច្បាប់ រក្សា​គម្លាត​ឆ្ងាយ​ពី​សង្គម​របស់​ប្រទេស​អង់គ្លេស​។ ហើយការ​អបអរ​នេះ បាន​ឈាន​ដល់​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ប៉ូលិស​ក្នុង​តំបន់ ដោយ​មាន​ទាំង​ការ​ប្រើ​អំពើ​ហឹ​ង្សា​មួយ​ចំនួន និង​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​ជា​ច្រើន​នាក់​ផង​ដែរ ៕ (ដកស្រង់​ចេញពី៖ Mirror)

អត្ថបទពាក់ព័ន្ធ ៖ Liverpool ថ្កោលទោស​ទ​ង្វើ​អ្នកគាំទ្រ​ ដែល​បង្ក​ភាព​វឹកវរ​ពាសពេញទី​ក្រុង