មានតែកម្លាំងចិត្តតែមួយគត់ដែលអាចយកឈ្នះអំពើអាក្រក់ ។ បើបុគ្គលមានកម្លាំងចិត្តមាំមួនពិតប្រាកដហើយនោះ នឹងអាចយកឈ្នះអ្វីៗបានគ្រប់យ៉ាង ។
ពិតណាស់កាលដែលបុគ្គលព្យាយាមឈប់ប្រព្រឹត្តអំពើអាក្រក់ ឬព្យាយាមលះបង់នូវបាបធម៌ណាមួយ តែឈប់មិនបានដូចបំណង លះបង់មិនដាច់នោះ វាជាការគួរឲ្យអាណោចអាធ័មណាស់ ព្រោះគ្រប់យ៉ាងដែលបានធ្វើរមែងមានការដឹងខ្លួនថាសុទ្ធតែជាកំហុសឆ្គង ជាទោសកំហុស ប៉ុន្តែត្រូវអំណាចនៃបាបធម៌បង្ខំឲ្យធ្វើ ដោយមិនអាចទប់ទល់នឹងអំណាចដ៏ពិសពុលនោះបាន ក៏ចេះតែប្រព្រឹត្តទៅតាមយថាកម្ម ។
ព្រះពុទ្ធព្រះអង្គធ្លាប់មានបទពិសោធក្នុងការយកឈ្នះបាបធម៌ឬយកឈ្នះខ្លួនឯងបាននោះ គឺត្រង់ការហ្វឹកហាត់គេចចៀសចេញពីអ្វីដែលគួរចៀស គួរមើលកុំមើល គួរស្ដាប់កុំស្ដាប់ គួរប៉ះពាល់កុំប៉ះពាល់ គួរទៅជួបកុំជួប គួរគិតកុំគិត គួរបរិភោគកុំបរិភោគ គួរអង្វែលកុំអង្វែល គឺត្រូវ មានការបន្ថយចុះបន្តិចម្តងៗរហូតទាល់តែអស់ពីចំណង់ ធ្វើបែបនេះបានបុគ្គលនឹងអាចយកឈ្នះលើខ្លួនឯងបានហើយ ។ សាន សារិន
ចែករំលែកព័តមាននេះ