ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​សកម្ម​រឿង​ដីធ្លី​ម្នាក់​ ត្រូវ​ចូល​ពន្ធនា​គារ​​ម្តងទៀត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​ ជា​សកម្មជន​ដីធ្លីត្រូវ​ចូល​ពន្ធនាគារ​១​លើក​ទៀត ​ក្នុង​រឿង​ក្រៅពី​ដីធ្លី​ គឺ​ធ្វើ​អោយ​ខូចខាត​មាន​ស្ថាន​ទម្ងន់ទោស​ (​ដោយ​មាន​គ្នា​ច្រើន​នាក់​ក្នុង​ឋានៈ​ជា​ចារី​,​សហចារី​,​អ្នក​ផ្តើមគំនិត​និង​អ្នកសមគំនិត )​និង​ប្រើ​អំពើ​ហឹ​ង្សា​រលើ​អ្នកកាន់កាប់​អចលវត្ថុ​ដោយ​សុច​រិត ប្រព្រឹត្ត​នៅ​ភូមិ​អូ​អំពិល ​ឃុំ​ទួល​ពង្រ​…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​ ជា​សកម្មជន​ដីធ្លីត្រូវ​ចូល​ពន្ធនាគារ​១​លើក​ទៀត ​ក្នុង​រឿង​ក្រៅពី​ដីធ្លី​ គឺ​ធ្វើ​អោយ​ខូចខាត​មាន​ស្ថាន​ទម្ងន់ទោស​ (​ដោយ​មាន​គ្នា​ច្រើន​នាក់​ក្នុង​ឋានៈ​ជា​ចារី​,​សហចារី​,​អ្នក​ផ្តើមគំនិត​និង​អ្នកសមគំនិត )​និង​ប្រើ​អំពើ​ហឹ​ង្សា​រលើ​អ្នកកាន់កាប់​អចលវត្ថុ​ដោយ​សុច​រិត ប្រព្រឹត្ត​នៅ​ភូមិ​
អូ​អំពិល ​ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ អំឡុង​ថ្ងៃ​១០ មីនា ​ឆ្នាំ​២០១៤ ដល់​ខែតុលា ​ឆ្នាំ​២០១៨ កន្លង​មកនេះ​។

យោង​ដីកា​បង្គាប់​អោយ​ចាប់ខ្លួនរបស់​លោក​ ផេង កុសល់ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបន្ទាយ​មានជ័យ លេខ​១២៨​ដ​ខ​/​ច​ចុះ​ថ្ងៃ​ទី​៣​ តុលា ​ឆ្នាំ​២០១៩ បាន​បង្គាប់​អោយ​ចាប់ខ្លួន​ឈ្មោះ​កែវ យ៉​យ ភេទ​ប្រុស​ អាយុ​៦៩​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ា​ឡៃ ក្នុង​បទ​ចោទ​ធ្វើ​អោយ​ខូចខាត​មាន​ស្ថាន​ទម្ងន់​ទោស មក​កាន់​តុលាការ ។ នគរបាល​ប៉ុ​ស្តី​រដ្ឋបាល​ឃុំ ស្រុក​និង​ខេត្ត​នៅ​បន្ទាយ​មាន​ជ័យ ​បាន​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​កែវ យ៉​យ ហើយ​បញ្ជូន​ដល់​តុលាការខេត្ត ​និង​បញ្ជូន​ទៅ​ពន្ធនាគារ ​កាលពី​ថ្ង​ទី​២៦ មិថុនា​ ឆ្នាំ​២០២០ ។

នៅ​ថ្ងៃ​ទី​២៦​ខែ ​មិថុនា ​ដដែល​នោះ មនុស្ស​ប្រមាណ​៦០​នាក់​ដែល​អះអាង​ថា ជា​ពលរដ្ឋ​និង​សាច់ញាតិ​នៅ​ភូមិ​ជាមួយ​បាន​លើកគ្នា​មក​ប្រមូលផ្តុំ​មួយ​ឈុ​ល​នៅ​មុខ​សាលាខេត្ត​ នៅ​ភូមិ​គោរ​ដ្ឋា​ន​ សង្កាត់​អូរ​អំបិល រួច​បន្ត​ទៅ​មុខ​ស្នងការដ្ឋាន​នា​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា ​ក្រុង​សិរី​សោភ័ណ ។

ជាមួយ​គ្នា​នោះ​ដែរ ខណៈ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៦០​នាក់ ទៅ​ស្នងការដ្ឋាន លោក​វរសេនីយ៍ទោ ភឿ​ង ម៉ា​ន់ សឹ​ង្ហ នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌកំរិត​ធ្ងន់បាន​អះអាង​ថា​ ៖ ​ការ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ឈ្មោះ​កែវ យ៉​យ នោះ គឺ​នគរបាល​អ្នក​អនុវត្ត​ច្បាប់​គឺ​ធ្វើ​តាម​ដីកា​របស់​តុលាការ បើ​ចង់ សំណូម​ពរ​អ្វី​ស្នើ​សុំ​អ្វី​ទៅ​តុលាការ​ចុះ ។​ សូម​ស្តាប់​ការ​លើក​ឡើង​របស់​លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ។

ជាមួយ​គ្នា​នោះ​ដែរ ​បើ​យោង​ពលរដ្ឋ​ទាំងនោះ​ថា លោក​កែវ យ៉​យ ត្រូវ​ជាប់​ពន្ធនាគារ​លើក​ទី​២​ហើយ ។​លើក​នេះ គាត់​ត្រូវ​ចោទប្រកាន់ ៖ ១-​លើកគ្នា​ដុត​បំផ្លាញ​ត្រាកទ័​ត​អេ​ស្កា​វ៉ា​ទ័​រ ។​២-​វាយ​មនុស្ស (​ម្ចាស់​ដី ) និង​វាយ​ព្រះ សង្ឃ​។​ទី​៣- វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ។ សមត្ថកិច្ច​តុលាការ​និង​មន្ត្រី​នគរបាល​យុត្តិធម៌​បាន​បង្ហើប​ប្រាប់​ថា ៖ ជន​ត្រូវ​ចោទ​ឈ្មោះ​កែវ យ៉​យ (​ដែល​ពិការ​ជើង ជា​អតីត​ទាហាន​ខ្មែរក្រហម​ផង​) ។

ប្រភព​បន្ត​ថា​ ការ​ចាប់ខ្លួន​ឈ្មោះ​កែវ យ៉​យ នេះ មក​ពី​ជន​នេះ​មិន​ព្រម​ចូលខ្លួន​តាម​ដីកាកោះ, ដីកា​បញ្ជូន,​ដីកា​បង្គាប់​អោយ​នាំ​ខ្លួន​របស់​តុលាការ​៣​លើ​ករូច​មក​ហើយ​ផង​ដែរ ។ ពោល​គឺ​បន្ថែម​ពីលើ​បទ​ចោទ​ដូច​ខាងលើ ។ ប៉ុន្តែ​ប្រភព​មួយ​ពី​តុលាការ​ខេត្តបន្ទាយមានជ័យ​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ​ខែមិថុនា​ថា ៖ លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា បានអោយ​លោក​តេ​ង សា​ម៉ៃ ព្រះរាជអាជ្ញា​រង ធ្វើការ​រឿង​នេះ​ជាមួយ​លោក​ផេង កុសល់ ចៅក្រម​ស៊ើបសួរ តាម​ការ​ការ​ណែនាំ​របស់​លោក​ងួ​ន ណា​រ៉ា ប្រធាន​សាលាដំបូង ។​

ពោល ​គឺ​បានទទួលយក​សំណូម​ពរ​មនុស្ស​ដែល​លើកគ្នា​មក​ឈឺឆ្អាលនឹង​ជន​ត្រូវ​ចោទ​ឈ្មោះ​កែវ យ៉​យ ហើយ​​សុំ​អោយ​ដោះ​លែង​នោះ ។ ប៉ុន្តែ​សូម​អោយ​ជ្រើសរើស​រក​មេធាវី​ជា​តំណាង​មក​ធ្វើការ​ជាមួយ​តុលា​ការ ។​ បន្ទាប់​មក​ក្រុម​មនុស្ស​លើកគ្នា​មក​ទាំងនោះ បាន​រំសាយ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ