ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​ជា​សះស្បើយ​ម្នាក់ ខណៈ​កំពុង​តែ​ព្យាបាល​កូ​វី​ដ​១៩ នៅ​សល់​១១​នាក់​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃនេះ​ក្រសួងសុខាភិបាល​យើង​បាន​ប្រកាស​ថា បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ជា​សះស្បើយ​ម្នាក់​ជា​បុរស​ជនជាតិ​ខ្មែរ ខណៈ​កំពុង​តែ​ព្យាបាល​នៅ​ចំនួន​១១​នាក់​ទៀត ដែល​កម្ពុជា​យើង​មាន​កូ​វី​ដ​១៩ មាន​ទាំងអស់​ចំនួន ១៤១​នាក់ ។…

រាជធានីភ្នំពេញ ៖ ថ្ងៃនេះ​ក្រសួងសុខាភិបាល​យើង​បាន​ប្រកាស​ថា បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ជា​សះស្បើយ​ម្នាក់​ជា​បុរស​ជនជាតិ​ខ្មែរ ខណៈ​កំពុង​តែ​ព្យាបាល​នៅ​ចំនួន​១១​នាក់​ទៀត ដែល​កម្ពុជា​យើង​មាន​កូ​វី​ដ​១៩ មាន​ទាំងអស់​ចំនួន ១៤១​នាក់ ។

បុរស​ខ្មែរ​ដែល​ព្យាបាល​ជា​សះស្បើយ​ខាងលើ​មាន​អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​កំពង់ចាម ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ឥ​ណ្ធូ​នេ​ស៊ី ។

ដោយ​ថ្ងៃនេះ​ដែរ​ ខាង​មន្ទីរពេទ្យ​ក៏​បាន​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ បន្ទាប់​ពី​បាន​ពិនិត្យ​វីរុស​កូ​វី​ដ​១៩ ចំនួន​២​ដង​រួច​មក​ហើយ ។