ខ្លាំង​ប៉ះ​ខ្លាំង​! កក្រើក​ពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ


ប្រទេស​អង់គ្លេស ៖ ក្រុម​បិសាច​ក្រហម Manchester United នឹង​ត្រូវ​តទល់​ជាមួយ​ក្រុម​តោ​ខៀវ Chelsea ខណៈ​ដែល​ក្រុម​កាំភ្លើង​ធំ Arsenal នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ម្ចាស់​ការពារ​តំណែង​ជើងឯក Manchester City នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup​។

រំលឹក​ថា សម្រាប់​ក្រុម​ធំ​ទាំង​៤ មាន​តែ​ក្រុម Arsenal តែ​ប៉ុណ្ណោះ​ដែល​អាច​ឈ្នះ​ពានរង្វាន់​នេះ ច្រើន​ជាងគេ​បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស ​ពោល​គឺ​ដល់​ទៅ ១៣​ដង ខណៈ​ការ​ឈ្នះ​ចុង​ក្រោយរបស់ពួកគេ​នៅ​ឆ្នាំ​២០១៧ ដោយ​បាន​ផ្តួល​ក្រុម Chelsea ក្នុងលទ្ធផល ២-១ ។

ចំណែកឯក្រុម Man United ជា​ក្រុម​បន្ទាប់​ដែល​អាច​ឈ្នះ​ពានរង្វាន់​នេះ ១២​ដង ខណៈ​ដែល​ក្រុម Chelsea ធ្លាប់​ឈ្នះ​ចំនួន ៨​ដង​។ ដោយឡែក​ក្រុម​ការពារ​តំណែង​ជើងឯក Man City ធ្លាប់​ឈ្នះ​ចំនួន ៦​ដង​។

សូម​បញ្ជាក់​ជូន​ថា ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup នឹង​ត្រូវ​ប្រកួត​នៅ​ក្នុង​កីឡដ្ឋាន​ជាតិ Wembley នៅ​ចុង​ស​ប្តា​ហ៍​ថ្ងៃ​ទី​១៨ និង ១៩ ខែកក្កដា ឆ្នាំ២០២០ ដើម្បី​ចម្រាញ់​យក​តែពីរក្រុម ដើម្បី​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែសីហា ៕ (ប្រភពពី៖ FA Cup)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ