ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ការពារ​ជា​កម្លាំង​ស្នូល ពិតជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​មូលដ្ឋាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ​យុវជន និង​កីឡា កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា…

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ​យុវជន និង​កីឡា កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​រំលឹក​គុណ​បំណាច់​របស់​បងប្អូន​ប្រជា​ការពារ ដែល​បាន​ជួយ រក្សា​សន្តិសុខ​សណ្តាប់ សង្គម​បាន​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត​មក​លើ​អាជ្ញាធរ​។ នៅ​ក្នុង​ឱកាស​ផ្តល់​អំណោយ​សម្ភារ​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ភេស្ជជៈ និង​អង្ករ ដល់​បងប្អូន​ប្រជា​ការពារ ទាំង​១៤​ខណ្ឌ​ទូ​ទាំង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា លោក ហ៊ុន ម៉ា​នី បាន​មាន ប្រសាសន៍​ថា បងប្អូន​ប្រជា​ការ​បាន​ជួយ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ដូច​ជា​ការ​ជួយ​សម្រួលចរាចរណ៍ ការ​សម្អាត​អនាម័យ​បរិស្ថាន ការ​ចូលរួម​ដោះស្រាយ​ទុក្ខ​លំបាក និង​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជាដើម​។

លោក​បន្ត​ថា កិច្ច​ការងារ​របស់​បងប្អូន​ប្រជា​ការពារ​គឺ​បាន​ជួយ​សង្គម​បាន​ច្រើន ទោះបី​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ​ក៏​ដោយ ប៉ុន្តែ​ពួក​គាត់​មានការ​តស៊ូ​អំណត​ព្យាយាម​លើ​កិច្ច​ការងារ​របស់​ខ្លួន ក្នុង​បំណងប្រាថ្នា​គឺ ធានា​ការពារ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ស្ថេ​រ​ភាព​សណ្តាប់​ក្នុង​សង្គម​។ លោក​បញ្ជាក់​ថា អំណោយ​សប្បុរសធម៌​ដែល​បាន​ផ្តល់​ជូន​ដល់​បងប្អូន​ប្រជា​ការពារ​នា​ពេល នេះ​និង​បាន​ជួយ សម្រាល​ការ​លំបាក​មួយ​ផ្នែក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។

បន្ថែម​ពី​នេះ​ទៀត​បងប្អូន​ប្រជា​ការពារ​ទាំងអស់ ត្រូវ​តែ​បង្កើន​ការ​ធ្វើ​អនាម័យ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដល់​ខ្លួនឯង ក្រុម​គ្រួសារ និង​ទៅ​សហគមន៍ ខណៈ​ដែល​ជំងឺ​ដ៏​កាច​សាហាវ​នេះ មិន​ទាន់​មាន​វាក់​សាំង ឬ​ថ្នាំ​ព្យាបាល​ឡើយ ដែល​បង្ក​ឲ្យ​មាន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ជា​ច្រើន​នាក់​។ ចំណែក លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ប្រជា​ការពារ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដោយ​បាន​សហ​ការណ៍​យ៉ាង​ល្អ ជាមួយនឹង​កងកម្លាំងប្រដាប់អាវុធ​ទាំង​ពីរ​ប្រភេទ​ដែល​មាន​ប៉ូលិស និង​កងរាជអាវុធហត្ថ​។

ពួក​គាត់​គឺជា​កម្លាំង​ស្នូល​ដែល​ពី​ដើម​ឡើយ​ពោល​គឺ ក្រោយ​ឆ្នាំ​១៩៧៩ ប្រជា​ការពារ​ភូមិ គឺជា​កម្លាំង​ស្ម័គ្រចិត្ត​ដែល​មិន​យក​ប្រាក់ខែ​នោះ​ទេ​។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដោយ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កម្លាំង​ប្រជា​ការពារ​ត្រូវ​បាន​បញ្ចូល​ជា​ជា​បុគ្គលិក​ជាប់កិច្ចសន្យា ដែល​មាន​ប្រាក់បៀវត្ស ចំនួន​៦៥​ម៉ឺន​រៀល​។

គួរ​បញ្ជាក់​ថា អំណោយ​ដែល​បាន​ចែក​ជូន​បងប្អូន​ប្រជា​ការពារ​នា​ពេល​នេះ ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ករ​១​បាវ​ស្មើនឹង​១០​គីឡូក្រាម អាល់កុល​៣​ដប​តូច ចំណុះ​១០០ មី​លី​លី​ត្រ ម៉ាស​ចំនួន​២០​ម៉ាស សាប៊ូ​ដុំ​ចំនួន​៣​ដុំ ត្រីខ​ចំនួន​២​កំប៉ុង ភេសជ្ជៈ​ផ្អែម​ចំនួន​១២​កំប៉ុង និង​ដប ថង់​បរិស្ថាន​សម្រាប់​វេច​ខ្ចប់​១​ភេសជ្ជៈ​បា​កាស​ចំនួន​៣​កំប៉ុង ទឹកបរិសុទ្ធ​ចំនួន​៧​ដប និង​ថវិកា​ចំនួន ៥​ម៉ឺន​រៀល​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ