ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​​ស្រី​ប្រុស​12​នាក់​ ក្រោយ​​សមត្ថ​កិច្ច​ចូល​ឆ្មក់​ទីតាំង​​ល្បែងស៊ីសង​តាម​អន​ឡាញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​បើក​ល្បែងស៊ីសង​ភ្នាល់​បាល់​តាម​អន​ឡាញ​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ចុះ​បង្ក្រាប ដោយ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង និង​អ្នក​មើល​ការ ស្រី​ប្រុស​១២​នាក់ ព្រមទាំង​កុំព្យូទ័រ​ចំនួន​១៩​សម្រាប់ ។…

រាជធានី​ភ្នំពេញ ៖ ទីតាំង​បើក​ល្បែងស៊ីសង​ភ្នាល់​បាល់​តាម​អន​ឡាញ​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ចុះ​បង្ក្រាប ដោយ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង និង​អ្នក​មើល​ការ ស្រី​ប្រុស​១២​នាក់ ព្រមទាំង​កុំព្យូទ័រ​ចំនួន​១៩​សម្រាប់ ។

ការ​បង្ក្រាប​ល្បែងស៊ីសង​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​នៅ​ក្រុម​ទី​២ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ទីតាំង​ល្បែងស៊ីសង​នេះ បាន​ដំណើរការ​ជា​យូរ​មក​ហើយ បាន​បើក​លេង​ភ្នាល់​បាល់​ក្រោម​ច្បាប់​បើក​ណេ​ត​ព័ត៌មាន ។ ដោយ​មានការ​ណែនាំ​ពី​លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ ទើប​ចុះ​បង្ក្រាប ។ នៅ​ក្នុង​ការ​បង្ក្រាប​ល្បែងស៊ីសង​នោះ សមត្ថកិច្ច​ក៍បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១២​នាក់ ក្នុង​នោះ​មាន​ក្មេង​៤​នាក់ និង​មាន​ស្រី​៣​នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន កុំព្យូទ័រ​១៩​គ្រឿង ។

ក្រុម​អ្នក​ញៀន​ល្វែង​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ