ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​បារាំង​នឹង​ត្រឡប់​មក​វិញ​នៅ​ចុងខែ​ក្រោយ ជាមួយ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ខាប់​ចំនួន​២

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ បន្ទាប់​ពី​លី​គ​កំពូល​បារាំង (Ligue 1) រដូវ​កាល ២០១៩-២០ ត្រូវ​បាន​រំសាយ​ចោល សហព័ន្ធ​បាល់ទាត់​បារាំង (FFF)…

ប្រទេស​បារាំង ៖ បន្ទាប់​ពី​លី​គ​កំពូល​បារាំង (Ligue 1) រដូវ​កាល ២០១៩-២០ ត្រូវ​បាន​រំសាយ​ចោល សហព័ន្ធ​បាល់ទាត់​បារាំង (FFF) កាលពី​ថ្ងៃ​សុក្រ​បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ នៃ​កាលបរិច្ឆេទ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​បារាំង​ទាំង​២​គឺ Coupe de France និង Coupe de la Ligue ។

សូម​រំលឹក​ថា ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ទាំង​២ ត្រូវ​បាន​សម្រេច​ផ្អាក​ទាំងស្រុង បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​បារាំង​លោក Édouard Philippe បាន​បញ្ជាក់​ថា រាល់​សកម្មភាព​ការ​ប្រកួតប្រជែង​កីឡា​ទាំងអស់​ត្រូវ​ផ្អាក​រហូត​ដល់​ខែកញ្ញា ដោយសារ​តែ​ការ​រាតត្បាត​ពី​វីរុស​កូ​វី​ដ​១៩​។

ប៉ុន្តែ​ដោយសារ​ការ​រាតត្បាត​ពី​វីរុស​កូ​វី​ដ​១៩ ក្នុង​ប្រទេស​បារាំង​បាន​ធ្លាក់​គួរ​ឱ្យ​កត់សម្គាល់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ FFF សម្រេច​ប្រកាស​កាលបរិច្ឆេទ សម្រាប់​ពានរង្វាន់​ទាំង​២​។

ដោយ​ក្នុង​នោះ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Coupe de France រវាង​ក្រុម PSG និង​ក្រុម Saint-Etienne នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា នៅ​ក្នុង​កីឡដ្ឋាន Stade de France ក្នុង​ទី​ក្រុងប៉ារីស​។ ខណៈ​ដែល​មួ​យស​ប្តា​ហ៍​ក្រោយមក​ពោល​គឺ​នៅ​ថ្ងៃ​ទី​៣១ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Coupe de la Ligue ក៏​នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​កីឡដ្ឋាន​តែ​មួយ ដែល​ជា​ការ​ជួប​គ្នា​រវាង​ក្រុម PSG និង​ក្រុម Lyon ។

ជុំវិញ​ការ​ប្រកួត​ពានរង្វាន់​ទាំង​២ នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន ក្រោយ​ទទួល​បានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​បារាំង ប៉ុន្តែ​មិន​ឱ្យ​លើស​ពី​ចំនួន ៥.០០០​នាក់​ឡើយ​។

ដោយឡែក FFF ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​លី​គ​កំពូល​បារាំង​រដូវ​កាល ២០២០-២១ ដែល​នឹង​ចាប់ផ្តើម​នៅ​ចុង​ស​ប្តា​ហ៍​ថ្ងៃ​ទី​២២ ខែសីហា នឹង​នៅ​តែ​ប្រើប្រាស់​ទម្រង់​ចាស់​ដែល​មាន​ក្រុម​ចំនួន ២០ ធ្វើការ​ប្រកួតប្រជែង​គ្នា​ដដែល ។ ដោយ​ក្នុង​នោះ​ក្រុម Amiens និង Toulouse ត្រូវ​កាត់​ចោល​ទៅ​លេង​នៅ Ligue 2 ខណៈ​ដែល​ក្រុម Lorient និង Lens នៅ Ligue 2 នឹង​ឡើង​មក​លេង​នៅ Ligue 1 សម្រាប់​រដូវ​កាល​ក្រោយ ៕ (ដកស្រង់​ចេញពី cgtn)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ