ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ម៉្លេះ! បង្កើន​ល្បឿន​ឱ្យ​ផុត​ស្តុ​ប​ បែរ​ជាបុករះ​​​រថយន្ត ​និង​ម៉ូតូ និង​​ហាង​គុយ​ទាវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋការ៉ូ​មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ដើម្បី​បង្ខំ​ឱ្យ​ផុត​​​ភ្លើង​ពណ៌​ខៀវ តែ​មិន​ផុត​ក៏​ទាញ​ចង្កូត​គេច​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង និង​កិន​​ម៉ូតូ​២​គ្រឿង កៀប​ទៅ​បុក​ចូល​ក្នុង​ហាង​គុយ​ទាវ​ទុក​ចោល​មួយ​កន្លែង បណ្តាល​ឱ្យ​ខូចខាត​ធ្ងន់ ហើយ​អ្នកបើកបរ​ម៉ូតូ​២​នាក់​រង​របួសធ្ងន់​និង​ស្រាល ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋការ៉ូ​មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ដើម្បី​បង្ខំ​ឱ្យ​ផុត​​​ភ្លើង​ពណ៌​ខៀវ តែ​មិន​ផុត​ក៏​ទាញ​ចង្កូត​គេច​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង និង​កិន​​ម៉ូតូ​២​គ្រឿង កៀប​ទៅ​បុក​ចូល​ក្នុង​ហាង​គុយ​ទាវ​ទុក​ចោល​មួយ​កន្លែង បណ្តាល​ឱ្យ​ខូចខាត​ធ្ងន់ ហើយ​អ្នកបើកបរ​ម៉ូតូ​២​នាក់​រង​របួសធ្ងន់​និង​ស្រាល ។

គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៥០​នាទី​ថ្ងៃត្រង់​ទី​២៦ ខែមិថុនា​ ឆ្នាំ​២០២០ នៅ​ចំណុច​ស្តុ​ប​ផ្លូវ​ភ្នំពេញ​-​ហាណូយ​កែង​នឹង​ផ្លូវ​ឧកញ៉ា ម៉ុង ឫ​ទ្ធី ក្នុងភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ រថយន្ត​ដឹក​ឥដ្ឋការ៉ូ​នេះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​កលេខ កំពង់ចាម ៣A-៧៦១០ អ្នកបើកបរបាន​គេចខ្លួន​បាត់​ក្រោយ​កើតហេតុ ។ ចំណែក​អ្នក​រង​របួស ភ្លាម​ៗ​នោះ​ពុំ​ត្រូវ​បាន​ស្គាល់ឈ្មោះទេ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ ។

តាម​អ្នក​ឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ឥដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ភ្នំពេញ​-​ហាណូយ ពី​ខាង
ត្បូង​ទៅ​ខាងជើង លុះ​ទៅ​ដល់​ចំណុច​ស្តុ​ប​ខាង​លើ​ក៏​បាន​បន្ថែម​ល្បឿន​ឱ្យទាន់​ភ្លើងពណ៌​ខៀវ​តែ​មិន​ផុត ។ ខណៈនោះ ម៉ូតូ​ដែល​កំពុង​ឈប់​ស្តុ​ប​នៅ​ផ្លូវ​ឧកញ៉ា ម៉ុង ឫ​ទ្ធី ក៏​បាន​បន្តដំណើរ​ព្រោះ​ភ្លើង​ខៀវ ។ ដោយសារ​តែ​មាន​ម៉ូតូ​បើក​កាត់​មុខ រថយន្ត​ខាងលើ​ក៏​ទាញ​ចង្កូត​គេច បណ្តាល​ឲ្យ​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស RX៣០០ ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២V-០១២៨ និង​កិន​ម៉ូតូ​២​គ្រឿង​ទៀត ដែល​ឈប់​នៅ​ស្តុ​ប​ទន្ទឹម​នឹង​រថយន្ត​នោះ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះ​ថ្នាក់​នេះ រថយន្ត​បាន​បុក​និង​កិន​ម៉ូតូ​ទាំង​២​គ្រឿង​កៀប​ជាប់​រុញ​បុក​ចូល​ទៅ​ក្នុង​ហាង​គុយ​នៅ​ចំ​ណុ​ច​ផ្លូវកែង​នោះ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួស​ទាំង​២​នាក់ ។ ចំណែក​របង​ថ្ម​និង​របង​ដែក ព្រមទាំង​ផើងផ្កា​របស់​ហាង​បាន​រង​ការ​ខូចខាត ហើយ​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​បាត់ ។

ដោយឡែក ខណៈនោះ​ក៏​មាន​រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​ទៀត បើកបរ​មិន​គោរព​ស្តុ​ប​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​សុ​ី​ស​៥៧០​ចំ​កណ្តាល​តួ​រថយន្ត​បណ្តាល​ខូចខាត​ផង​ដែរ ។

បន្ទាប់​ពី​មាន​គ្រោះថ្នាក់ ទាំង​រថយន្ត​និង​ម៉ូតូ ត្រូវ​បាន​នគរបាល​ស្ទូច​យក​ទៅ​ការិយាល័យ​នគរ​បាល​​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​សង​ការ​ខូចខាត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ