ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ក្លាយជា​ជើងឯក​រដូវ​កាល​នេះ តែ Liverpool នៅ​មានរឿង​មួយទៀត​ត្រូវ​បំពេញ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្រុម​ហង្ស​ក្រហម Liverpool បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ Premier League រដូវ​កាល​នេះ និង​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​រយៈពេល ៣០​ឆ្នាំ…

ប្រទេស​អង់គ្លេស ៖ ក្រុម​ហង្ស​ក្រហម Liverpool បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ Premier League រដូវ​កាល​នេះ និង​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​រយៈពេល ៣០​ឆ្នាំ ខណៈ​នៅ​សល់​​​៧​ប្រកួត​ទៀត​ទើប​បញ្ចប់​រដូវ​កាល​នេះ​ជា​ផ្លូវការ​។

បើ​ទោះបីជា​ឈ្នះ​ជើងឯក​រដូវ​កាល​នេះ​ក៏​ពិតមែន ប៉ុន្តែ​គ្រូបង្វឹក​លោក Jurgen Klopp បាន​បញ្ជាក់​ថា Liverpool នឹង​បន្ត​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​បន្ថែម​ទៀត សម្រាប់​ការ​ប្រកួត​នៅ​សល់​ទាំងអស់ ដើម្បី​បំបែក​កំណត់​ត្រា​ពិន្ទុ​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល របស់​ក្រប​ខណ្ឌ Premier League ។

បច្ចុប្បន្ន​ក្រុម Liverpool មាន ៨៦​ពិន្ទុ​ពោល​គឺ​ដាច់​ចំនួន ២៣​ពិន្ទុ​ពី​ក្រុម​ចំណាត់ថ្នាក់​លេខ​២ Man City ។ ខណៈ​ដែល​កំណត់​ត្រា​ពិន្ទុ​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល របស់​ក្រប​ខណ្ឌ Premier League កំពុង​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម Man City ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola បន្ទាប់​ពី​ធ្វើ​បាន​រហូត​ដល់ ១០០​ពិន្ទុ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​រដូវ​កាល ២០១៧-១៨ ។

លោក Jurgen Klopp បាន​ថ្លែង​ក្រោយ​ពី​ក្រុម​របស់​លោក​ទទួល​ជ័យជម្នះ​ថា «​ពួក​យើង​នឹង​មិន​បញ្ឈប់​នោះ​ទេ​។ យើង​នឹង​បន្ត​ផ្តោតអារម្មណ៍​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់ ។ ប៉ុន្តែ​ពាក្យ​ថា​យើង​មិន​បញ្ឈប់ មិន​មាន​ន័យ​ថា យើង​នឹង​ឈ្នះ​គ្រប់ការ​ប្រកួត​ទាំង​អស់នោះ​ទេ​។ យើង​គ្រាន់តែ​ចង់​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​បន្ថែម​ទៀត ព្រោះ​ក្រុម​ដទៃ​សុទ្ធ​ល្អ​ដូច​គ្នា​។ ខ្ញុំ​មិន​អាច​សន្យា​ថា​យើង​នឹង​ឈ្នះ​ទាំង​អស់នោះ​ទេ ប៉ុន្តែ​យើង​នឹង​ព្យាយាម​គ្រប់យ៉ាង ដើម្បី​ធ្វើ​ឱ្យ​បាន​ប្រសើរ​ឡើង​។ ហើយ​ខ្ញុំ​គិត​ថា​វា​នឹង​អាច​ទៅ​រួច​»៕ (ដកស្រង់​ចេញពី SPORTbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ