ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងតាំងពីពេលណា​ ឃើញ​​អ្នក​រត់កង់បី​ដេក​ខុស​ធម្មតា ឆ្ងល់ពេក​នាំគ្នាទៅមើល ទើប​ដឹង​ឆោឡោ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ជាអ្នក​បើក​រ៉ឺម៉ក​ម៉ូតូកង់បី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​បែកពពុះមាត់​​បាត់បង់​ជីវិត​​នៅលើរ៉ឺម៉កម៉ូតូ​កង់បី​ ខណៈគេឃើញ​បុរសរងគ្រោះ​​ឈប់​ចត​រ៉ឺម៉កម៉ូតូកង់បីដើម្បី​សម្រាក​ហូប​បាយ​នៅ​មុខ​ហាង​ផឹកស៊ី​មួយ​កន្លែង​ ហើយ​អ្នក​ជិតខាង​ឆ្ងល់​មិនឃើញ​បើក​ចេញ​ទៅ​ណា​ដូច​សព្វមួយដង​នោះ​ លុះនាំគ្នា​ទៅមើលទើប​ដឹង​ថា បុរសរងគ្រោះ​​បាត់បង់ជីវិតទៅហើយ ។ ពាក់ព័ន្ធនឹងករណីនេះ​ដែរ ត្រូវបានសមត្ថកិច្ច​អះអាង​ថា…

​រាជធានីភ្នំពេញ ៖ បុរស​ជាអ្នក​បើក​រ៉ឺម៉ក​ម៉ូតូកង់បី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​បែកពពុះមាត់​​បាត់បង់​ជីវិត​​នៅលើរ៉ឺម៉កម៉ូតូ​កង់បី​ ខណៈគេឃើញ​បុរសរងគ្រោះ​​ឈប់​ចត​រ៉ឺម៉កម៉ូតូកង់បីដើម្បី​សម្រាក​ហូប​បាយ​នៅ​មុខ​ហាង​ផឹកស៊ី​មួយ​កន្លែង​ ហើយ​អ្នក​ជិតខាង​ឆ្ងល់​មិនឃើញ​បើក​ចេញ​ទៅ​ណា​ដូច​សព្វមួយដង​នោះ​ លុះនាំគ្នា​ទៅមើលទើប​ដឹង​ថា បុរសរងគ្រោះ​​បាត់បង់ជីវិតទៅហើយ ។ ពាក់ព័ន្ធនឹងករណីនេះ​ដែរ ត្រូវបានសមត្ថកិច្ច​អះអាង​ថា ជនរងគ្រោះបាត់បង់ជីវិត​ដោយសារ​ខ្យល់គ​ ។​

​ហេតុការណ៍​ខាងលើនេះ​​​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ មិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ខាង​មុខ​ហាង​ផឹកស៊ី​មួយ​កន្លែង​ តាម​បណ្តោយ​ផ្លូវ​ត្រសក់ផ្អែម (៦៣) សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះឈ្មោះ ប៉ែន នឹង អាយុ​ជាង​៤០​ឆ្នាំ​ មុខរបរ​ជា​អ្នកបើករ៉ឺម៉កម៉ូតូ​​​កង់​បី ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ប្រហែល​មួយ​ថ្ងៃ​ ​បុរសរងគ្រោះ​បាន​ត្អូញ​ថា​ចេះ​តែ​ចុកៗ​ទ្រូង​ លុះ​ដល់​វេលា​​ម៉ោង​ប្រហែលជា​១​ជាង​ថ្ងៃ​កើតហេតុ​ខាងលើ​ ​បុរសរងគ្រោះ​ក៏​បាន​មក​ឈប់​ចត​រ៉ឺម៉កម៉ូតូ​នៅ​លើ​ច​ញ្ចើ​ម​ថ្នល់​តាម​បណ្តោយ​ផ្លូវ​៦៣​ មុខ​អតីត​ហាង​ផឹកស៊ី​មួយ​កន្លែង​ដូច​សព្វដង​ដើម្បី​សម្រាក​ហូបបាយ​ទឹក​។​

តាម​ប្រភពដដែល​បាន​បន្ត​ថា ​បន្ទាប់ពីឃើញ​បុរសរងគ្រោះ​សម្រាក​ដូច​សព្វដង​ តែ​អ្នក​នៅ​ជិតខាង​​នឹក​​ឆ្ងល់​ថា​ រាល់ដងឃើញ​​បុរសរងគ្រោះ​​សម្រាក​តែ​មួយសន្ទុះ​ធំ​ប៉ុណ្ណោះ​​គឺ​ចេញ​ទៅ​ហើយ ប្លែក​តែ​ថ្ងៃ​​នេះ​​ឃើញ​​បុរសរងគ្រោះ​សម្រាក​យូរហើយ​ឃើញ​សភាព​ខុស​ពី​ធម្មតា​ទៀត​ ក៏​នាំគ្នា​​ដើរទៅ​មើល ស្រាប់តែ​ឃើញ​​ជនរងគ្រោះ​ដេក​បែកពពុះមាត់ ​ហើយ​មិនដឹងថា ​ផុតដង្ហើម​តាំងពី​ពេល​ណា​ឡើយ ទើប​រាយការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថ​កិច្ច​មូលដ្ឋាន​អោយ​បានដឹង​ពី​​ករណី​នេះ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ រួច​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ខាង​បច្ចេកទេស​កោសល្យ​វិ​ច្ច័​យ​នៃ​ក្រសួងមហាផ្ទៃ​​ឱ្យចុះ​មក​​ពិនិត្យ​សព​បុរសរងគ្រោះ​ បានរកឃើញ​ថា​ ​បុរសរងគ្រោះ​ពិតជា​បាន​​បាត់បង់ជីវិត​ដោយសារ​តែខ្យល់គ​​​​ ដោយ​​ជនរងគ្រោះ​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ផងដែរ ​បន្ទាប់មក​​សមត្ថកិច្ច​​បាន​​ព្យាយាម​ស្វែងរក​សាច់ញាត្តិ​របស់​​ជនរងគ្រោះ ដើម្បី​​ឱ្យមក​ទទួល​​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ