ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​រវល់​អ៊ុត​មើល​ក្នុង​ព្រៃ​ផង ស្រាប់​តែ​​សមត្ថកិច្ច​ចូល​ដល់ រត់​បាតជើង​.ស​ព្រាត

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​4​នាក់​ដែល​ញៀន​ល្បែងស៊ីសង អាប៉ោង​បាន​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត ខណៈ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​តែ​រវល់​អ៊ុតអាប៉ោង នៅ​ចំណុច​ព្រៃ​មួយ​កន្លែង ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​​ក៏​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​4​នាក់​ដែល​ញៀន​ល្បែងស៊ីសង អាប៉ោង​បាន​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត ខណៈ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​តែ​រវល់​អ៊ុតអាប៉ោង នៅ​ចំណុច​ព្រៃ​មួយ​កន្លែង ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​​ក៏​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។

ការ​ឃាត់ខ្លួន​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ដោយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រលាំងគ្រើល បាន​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង ( លេង​អាប៉ោង ) នៅ​ចំណុច​ព្រៃ​ខាងកើត ស្ថិត​ក្នុងភូមិ​អង្គ​តាន​ន ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ។

ក្នុង​ការ​បង្ក្រាប​អ្នកលេង​អាប៉ោង​ខាងលើ សមត្ថកិច្ច​ឃាត់​មនុស្ស​ចំនួន​៤​នាក់ ៖ ១-​ឈ្មោះ ខៀវ ខ្លី ហៅ​ខ្លុយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​តោ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង​, ២-​ឈ្មោះ យ៉ុ​ង ឌឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ (​អ្នក​បាញ់​មេ ) រស់នៅ​ភូមិ​ចំការ​បុស្ស ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង​, ៣-​ឈ្មោះ សុ​ន ធី ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​រលាំងគ្រើល ឃុំ​រលាំង​គ្រើល ស្រុក​សំរោង​ទង និង​៤-​ឈ្មោះ ស៊ឹ​ម ណ​យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​អង្គ​តាន​ន ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​អាប៉ោង​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​បាន​មេអាប៉ោង​ចំនួន​១, ចាន​១, គំរប​១, កំរាល​១ និង​លុយ​ខ្មែរ​ចំនួន ៧៩០.០០០​រៀល ។

ប្រភព​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ