ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​លឿន​យ៉ាងណា​! ស៊េរី​ទំនើប​១​គ្រឿង​បើក​ចុះ​ត្រាំ​ប្រឡាយ​ទឹក​ស្អុយ​តែ​ម្តង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បើករថយន្ត​ម៉ាក​MAZDA CX-9 សេរី​ទំនើប​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ពេក ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន រួច​ក៏​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បើករថយន្ត​ម៉ាក​MAZDA CX-9 សេរី​ទំនើប​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ពេក ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន រួច​ក៏​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ សៅរ៍ ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៤ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក Mazda-CX9 ស៊េរី​ទំនើប ពណ៌​ស មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2AT-2123​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៤ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ដោយ​ចង់​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត តែ​មិន​ផុត ក៏​ជ្រុល​ទៅ​បុក​ខឿន រួច​ធ្លាក់​រថយន្ត​ចូល​ប្រឡាយ​ទឹក​ស្អុយ​តែ​ម្តង បណ្តាល​ឱ្យ​ខូចខាត​រថយន្ត​ផ្នែក​ខាងឆ្វេង​យ៉ាងដំណំ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ចោមរោម​មើល ប៉ុន្តែ​ពិតជា​សំណាងល្អ ភ្លាម​ៗ​នោះ​តៃកុង​អ្នក​បើករថយន្ត​បាន​ចេញពី​រថយន្ត និង​មិន​មាន​រង​របួស​អ្វី​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​ខាងលើ​នោះ បាន​ទាក់ទង​ទៅ​ខាង​រថយន្ត​ស្ទួ​ច​ឲ្យ​មក​ស្ទូច​យក​រថយន្ត ដើម្បី​យក​ទៅ​ធ្វើ​នៅ​កា​រ៉ា​ស ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ