ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ជើងកាង យឹ​ម អេ​ង និង​បក្ស​ពួក ដែល​តដៃ​ជាមួយ​នគរបាល​ពេល​ចុះ​​អនុ​វត្ត​ដីកា​នោះ ត្រូវ​បញ្ជូន​សំណុំ​រឿង​​ទៅ​កាន់​តុលាការ

3 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​ជើងកាង​ដែល​មានឈ្មោះ​ថា យឹ​ម អេ​ង និង​បក្សពួក​មួយ​ចំនួន​ទៀត ដែល​បាន​តដៃ និង​ក្របួច​.​ក​​​អាវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ពេល​ដែល​នគរបាល​ចុះ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នោះ ត្រូវ​បាន​នគរបាល​ក្រសួងមហាផ្ទៃ បញ្ជូន​សំណុំរឿង​នេះ​ទៅ​កាន់​តុលាការ ដើម្បី​ឲ្យ​តុលាការ​ចោទប្រកាន់…

ស្ត្រី​ជើងកាង​ដែល​មានឈ្មោះ​ថា យឹ​ម អេ​ង និង​បក្សពួក​មួយ​ចំនួន​ទៀត ដែល​បាន​តដៃ និង​ក្របួច​.​ក​​​អាវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ពេល​ដែល​នគរបាល​ចុះ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នោះ ត្រូវ​បាន​នគរបាល​ក្រសួងមហាផ្ទៃ បញ្ជូន​សំណុំរឿង​នេះ​ទៅ​កាន់​តុលាការ ដើម្បី​ឲ្យ​តុលាការ​ចោទប្រកាន់ ឬ​មិន​ចោទប្រកាន់​ដល់​ស្ត្រី​ជើងកាង​រូប​នេះ ឬ​យ៉ាងណា ខណៈ​ស្ត្រី​រូប​នេះ​កំពុង​ដើរហើរ​សេរី ដោយ​មិន​ខ្លាច​តុលាការ​ទាល់តែ​សោះ​នោះ​។

ជនសង្ស័យ​ដែល​ជា​ស្ត្រី ហើយ​មាន​ច​រឹក​ដូច​ស្រី​ជើងកាង អាង​មាន​លុយ​មិន​​ចេះ​ក្រែង​ឯង​នឹង​ច្បាប់​នោះ​មានឈ្មោះ យឹ​ម អេ​ង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ជាមួយនឹង​ប្តី និង​បក្ស​បួ​កមួយ​ចំនួន​ទៀត បាន​រារាំង ក្របួច​.​ក​​អាវ និង​ត្រូវ​បាន​ប្រវាយប្រតប់​​ជាមួយ​សមត្ថកិច្ច​នគរបាល ខណៈ​ដែល​នគរបាល​ចុះ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ផ្សារ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់​ស្ពឺ។

មិន​ទាន់​ទាំង​ចូលខ្លួន​តាម​ដីកា​របស់​តុលាការ​រាជធានី​ភ្នំពេញ​ឲ្យ​ចូលខ្លួន​ផង​នោះ ស្រាប់តែ​មាន​មន្ត្រី​ម្នាក់​បាន​រត់ការ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​សុំ​ឲ្យ​ស្ត្រី​រូប​នេះ​រួច​ផុត​ពី​ទោស ដែល​ស្ត្រី​រូប​នេះ​បាន​ប្រព្រឹត្ត​នា​ពេល​កន្លង​ទៅ ដោយសារ​តែ​ខ្លួន​អាង​មាន​លុយ​ច្រើន​នោះ ហើយ​ជាង​នេះ​ទៅ​ទៀត​​ស្ត្រី​រូប​នេះ នៅ​បន្ត​មាន​សេរីភាព ដើរ​អួត​ក្អេងក្អាង​ដោយ​ឈ្មោះ​ថ្នាក់លើ​ដើរ​បង្អួត​អ្នកស្រុក​ថា គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​រូបគេ​នោះ​ទេ ដោយសារ​តែ​គេ​បាន​សូក​លុយ​ដល់​មន្ត្រី​ថ្នាក់លើ​ហើយ​នោះ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ កន្លង​ទៅ​ថ្មី​ៗ​នេះ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​របស់​ក្រសួងមហាផ្ទៃ​បាន​ចុះ​នាំ​ខ្លួន​ស្ត្រី​ដែល​មានឈ្មោះ​ខាងលើ​នេះ គឺ​បន្ទាប់​ពី​មាន​ដីការ​បញ្ជា​ឲ្យ​ចូល​ខ្លួន​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា នា​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២០​នេះ ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ឈ្មោះ​ឡេ​ង ម៉ូ​វ អាយុ​៦៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​អា​ស​យ​ដ្ឋា​ន​បច្ចុប្បន្ន​នៅ​ភូមិ​បាត់ដឹង​ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

យោង​តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​ជា​ជនសង្ស័យ​រូប​នេះ​បាន​ជេរ​ប្រមាថ និង​គំរាមកំហែង​ជា​សាធារណៈ​ដល់​ជន​រង​គ្រោះ​ដែល​ជា​មនុស្ស​ចាស់ ដោយសារ​តែ​ខ្លួន​អាង​មាន​លុយ ហើយ​ស្ត្រី​ម្នាក់ នេះ​ក៏​ជា​អ្នកមាន​រឿងអាស្រូវ​ជា​ច្រើន​ទាក់ទង​នឹង​ករណី​ដីធ្លី​ផង​ដែរ​។

តាម​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ បាន​ប្តឹង​ដល់​ស្ត្រី​រូប​នេះ ឲ្យ​មានការ​សូមទោស​ជា​សាធារណៈ និង​​ទាមទារ​សេវាកម្ម​ផ្លូវច្បាប់ ថ្លៃ​ទាមទារ​ខាតបង់​ពេលវេលា សំណង​ជំងឺ​ចិត្ត ការ​ប៉ះពាល់​ដល់​កិត្តិយស​កេរ្តិ៍ឈ្មោះ សេចក្តី​ថ្លៃថ្នូរ និង​ការ​ខូចខាត​ប្រយោជន៍​ផ្សេង​ៗ​ចំនួន​មួយ​លាន​ដុល្លារ​អា​មេ​រិក​។

យ៉ាងណា​ក៏​ដោយ ការ​ចុះ​ឃាត់ខ្លួន​នេះ​ពុំ​បាន​សម្រេច​នោះ​ទេ ដោយសារ​តែ​ស្ត្រី​រូប​នេះ​អាងខ្នង ហើយ​មាន​បក្សពួក​ព័ទ្ធ​សមត្ថកិច្ច និង​ដក​សោ​ឡាន​របស់​សមត្ថកិច្ច ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​តាម​ដីកា​របស់​តុលាការ​នោះ​។ ទោះជា​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​តាមដាន​ភាព​ក្រ​អើត​ក្រ​ទម​របស់​ស្ត្រី​រូប​នេះ​ថា អាច​រួច​ផុត​ពី​សំណាញ់​ច្បាប់​ដែរ​ឬទេ​នោះ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ