ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រគេន​ទៀន​ចំណាំ​ព្រះ​វស្សា និង​ទេយ្យ​វត្ថុ ជូន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​នៅ​ទូ​ទាំង​ខេត្តកំពត ចំនួន​២៦៨​​វត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន តំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា អមដំណើរ​ដោយ​លោក ជាវ…

ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន តំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា អមដំណើរ​ដោយ​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ជំទាវ​, លោក ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សស​យក យុវជន​ស្រឡាញ់​សន្តិភាព និង​ក្រុមការងារ​យុវជន​គណបក្ស បាន​ចូលរួម​ពិធី​ប្រគេន​ទៀន​ចំណាំ​ព្រះ​វស្សា និង​ទេយ្យវត្ថុ ជូន​ដល់​ព្រះសង្ឃ​គ្រប់​វត្ត​អារាម ចូល​កាន់​វស្សូបនាយិកា (​ការ​ចូល​កាន់​ព្រះ​វស្សា​) នា​ពេល​៩​ថ្ងៃ​ខាង​មុខ​នេះ គឺជា​បុណ្យ​មាន​មក​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា ដែល​សាវ័ក​ផ្នែក​បព្វជិត តែង​ចូល​វស្សា តាម​ពុទ្ធានុញ្ញាត​អស់​រយៈពេល​៣​ខែ (​មួយ​ត្រៃមាស​) ក្នុង​វស្សានរដូវ ហើយ​ត្រូវ​ចាំ​វស្សា​ដោយ​ត្រឹមត្រូវ មិន​ឲ្យ​ដាច់​វស្សា ។

ការ​រៀបចំ​ពី​ធី​នេះ​ឡើង គឺ​ដើម្បី​គាំទ្រ​វិស័យ​ព្រះពុទ្ធ​សាសនា ក្នុង​រដូវ​ចូល​កាន់​ព្រះ​វស្សា​របស់​ភិក្ខុ សាមណេរ ទៅ​តាម​ពុទ្ធ​បញ្ញត្ត និង​ទំនៀមទំលាប់​ប្រពៃណី​ដ៏​ផូរផង់​របស់​ខ្មែរ ។

ពិធី​នេះ​ចែក​ចេញ​ជា​២​កន្លែង ពេល​ព្រឹក​ប្រារព្ធ​នៅ​វត្ត​សំរោង ស្ថិត​ក្នុង​ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយ​មាស ខេត្តកំពត វត្ត​ក្នុងស្រុក​អង្គរ​ជ័យ មានស្រុក​បន្ទាយមាស ស្រុក​ដងទង់ និង​ស្រុក​កំពង់ត្រាច ចំនួន​១៥២​វត្ត ។ ពេល​រសៀល ប្រារព្ធ​នៅ​សាល​ស​ន្និ​សិទ្ធ​សាលាខេត្ត​កំពត មាន​ក្រុង​កំពត ស្រុក​ទឹកឈូ ស្រុក​ជុំ​គី​រី និង​ស្រុក​ឈូក ចំនួន ១១៦ វត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ យាយជី តាជី បងប្អូន​ពុទ្ធិ​បរិ​ស័​ទ្ធ សរុប​ចំនួន​៨៨៨​អង្គ នាក់ ។

ក្នុង​ឱកាស​នេះ​ដែរ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន តំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​គណៈ​កម្មការ​ទី​១០ នៃ​រដ្ឋសភា បាន​រំលឹក​អំពី​ពុទ្ធចក្រ និង​អាណាចក្រ​ពិសេស​នា​សម័យ​កូ​វី​ដ​១៩ ទាំង​ព្រះសង្ឃ និង គ្រហស្ថ ក្រៅពី​រំលឹក​ព្រះសង្ឃ​ឱ្យ​ពង្រឹង​ថែរក្សា​ព្រះ​វិន័យ​សមាបត្តិ ក្នុង​ពេល​គង់​ចាំ​ព្រះ​វស្សា សម័យ​កូ​វី​ដ​១៩ ការ​រស់នៅ​ធម្មតា​បែប​គន្លង​ថ្មី​ដូច​ជា​ការ លាងដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ឬ​ប្រើ​ទឹក​លាងដៃ​ដែល​មាន​ជាតិ​អាល់កុល នៅ​ទីប្រជុំជន​ត្រូវ ខ្ទប់មាត់ និង​ច្រមុះ​របស់​អ្នក​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាស​ជូត​មាត់ នៅ​ពេល​ក្អក​ឬ​កណ្តាស់ ហើយ​បោះចោល​ក្រដាស​ជូត​មាត់​ទៅ​ក្នុង​ធុងសំរាម​បិទ​ជិត ។ ក្នុង​នោះ​លោក​បណ្ឌិត ក៏​បាន​លើក​ឡើង​ពី​រក្សា​គម្លាត​សង្គម និង​គម្លាត​បុគ្គល ហើយ​ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​អំពី​វិប្បត្តិ​ក្រោយ​កូ​វី​ដ​១៩ ដែល​ពាក់ព័ន្ធ​សេដ្ឋកិច្ច និង​សង្គម​ផង​ដែរ ។

បន្ទាប់​មក​លោក​បណ្ឌិត​បាន​ប្រគេន​នូវ​ទៀន​ចំណាំ​ព្រះ​វស្សា និង​ទេយ្យវត្ថុ មាន​គ្រឿង​បរិក្ខារ​ផ្សេង​ៗ​ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្តកំពត ជូន​ដល់​វត្ត​ទាំង ២៦៨ វត្ត ទូ​ទាំង​ខេត្តកំពត ដោយ​ក្នុង​១​វត្ត​ទទួល​បាន ទៀន​ចំណាំ​ព្រះ​វស្សា ១​គូរ អង្ករ ៥០ គីឡូក្រាម អំបិល ៥០ គីឡូក្រាម ទឹកក្រូច ២​កេះ ទឹកស៊ីអ៊ីវ ១​យួរ នំ​ធុង​២៥២​ធុង បច្ច័យ ២០០.០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​) ក្នុង​នោះ​បច្ច័យ​ផ្ទាល់ខ្លួន​របស់​លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន ចំនួន ១០០.០០០​រៀល (​ដប់​ម៉ឺន​រៀល​) និង​សាដក់​ចំនួន ១១៦ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ