ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ដើមឈើ​ក្នុង​ទីក្រុង ផ្តល់​សារៈ​ប្រយោជន៍​​អ្វីខ្លះ​ដល់​ភាវៈ​មានជីវិត?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ បានឱ្យ​ដឹង​ថា ការ​ដាំ​ដើមឈើ​ដែល​ជា​យុទ្ធ​សាស្ត្រ​នៅ​ក្នុង​ទីក្រុង អាច​ធ្វើ​ឱ្យ​ខ្យ​ល់​អាកាស​ទីក្រុង​ចុះ​ត្រជាក់​បាន ចន្លោះ​ពី ២ អង់ស្សា​សេ ទៅ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ បានឱ្យ​ដឹង​ថា ការ​ដាំ​ដើមឈើ​ដែល​ជា​យុទ្ធ​សាស្ត្រ​នៅ​ក្នុង​ទីក្រុង អាច​ធ្វើ​ឱ្យ​ខ្យ​ល់​អាកាស​ទីក្រុង​ចុះ​ត្រជាក់​បាន ចន្លោះ​ពី ២ អង់ស្សា​សេ ទៅ ៨ អង់ស្សា​សេ​។​ ការ​ដាំ​ដើមឈើ​នៅ​ជុំវិញ​អគារ អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​បាន ៣០ ភាគរយ ដើមឈើ​មួយ​ដើម អាច​ស្រូប​យក CO2 បាន​ចំនួន ១៥ គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ ដែល​វា​អាច​ចូលរួម​កាត់​បន្ថយ​ឥ​ទិ្ធ​ពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​សកល​។

ក្នុង​វី​ដេ​អូ​អប់រំ​របស់​ក្រសួងបរិស្ថាន ថ្មី​ៗ​នេះ​បាន​បន្ត​ថា «​ដើមឈើ​ធំ​ៗ​ក្នុង​ទីក្រុង គឺជា​ឧបករណ៍​ចម្រោះ​សារធាតុពុល​ល្អ​បំផុត ដែល​ធ្វើ​ឱ្យ​ទីក្រុង​មាន​ខ្យល់អាកាស​ល្អ​ប្រសើរ​ឡើង​។ និង​វា​បាន​ផ្តល់​នូវ​ទីជម្រក និង​អាហារ ដល់​រុក្ខជាតិ​និង​សត្វ ដែល​ធ្វើ​ឱ្យ​ជីវៈចម្រុះ ក្នុង​ទីក្រុង​មានការ​កើន​ឡើង មិនតែប៉ុណ្ណោះ ដើមឈើ​អាច​ផ្តល់​នូវ​អាហារ ដូច​ជា ផ្លែ គ្រាប់ និង​ស្លឹក​ថែម​ទៀត​ផង​»​។

ក្រសួង​បាន​បន្ត​ថា រីឯ​មែកឈើ ឬ​ដើម​ដែល​ងាប់​ៗ និង​ចាស់ អាច​ប្រើប្រាស់​សម្រាប់​ការ​ចម្អិន និង​ការ​​ដុះ​កម្តៅ ហើយ​ការ​ចំណាយ​ពេលវេលា​នៅ​ក្បែរ​ដើមឈើ ផ្តល់​ផល​ល្អ​ដល់​រាង​កាយ អារម្មណ៍ និង​សុខភាព ដោយ​បង្កើន​ថាមពល និង​ល្បឿន​នៃ​ការ​ជា​សះស្បើយ​ពី​ជំងឺ​នានា ហើយ​កាត់​បន្ថយ​ជំងឺ​សម្ពាធ​ឈាម និង​ជំងឺ​តានតឹង​អារម្មណ៍​ផង​ដែរ​។ ទេសភាព​ដ៏​ស្រស់​ស្អាត ជា​ពិសេស​ដើម​ឈើ​ក៏​អា​ចប​ង្កើ​ម​តម្លៃ​ទ្រព្យសម្បត្តិ​រហូត​ដល់ ២០ ភាគរយ ផង​ដែរ​។

ងាក​មក​យល់​ដឹង អំពី​អត្ថប្រយោជន៍​ខ្លះ​ៗ នៃ​ព្រៃឈើ​វិញ​ម្តង ព្រៃឈើ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រភព​ធនធាន និង​ថាមពល កកើត​ឡើង​វិញ​។ ប្រមាណ​ជា ៥០ ភាគរយ នៃ​ផលិតកម្ម​ឈើ​នៅ​លើ ពិភពលោក​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ថាមពល​។ អុស​ផ្គត់ផ្គង់​ប្រមាណ ៤០ ភាគរយ នៃ​ថាម​ពល​កកើត​ឡើង​វិញ សរុប រួម​មាន ថាមពលព្រះអាទិត្យ ថាមពល​វា​រី​អគ្គិសនី និង​ថាមពលខ្យល់ នៅ​លើ​ពិ​លោក​នា​ពេល​បច្ចុប្បន្ន​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ប្រជាជន​ប្រមាណ ២,៤ លាន​នាក់​លើ​ពិភពលោក​ប្រើប្រាស់​អុស​សម្រាប់​ចម្អិន​អាហារ ចម្អិន​ទឹក​បរិភោគ និង​ការ​ដុត​កម្តៅ​នៅ​ក្នុងផ្ទះ​។ ហើយ​ប្រជាជន ប្រមាណ ៦៤​លាន​នាក់​ដែល​បាន​ផ្លា​សើ​ប្តូរ​ទីលំនៅ ដោយសារ​គ្រោះ​មហន្តរាយ ពឹងផ្អែក​ទៅ​លើ​អុស​សម្រាប់​តម្រូវការ​ជា​ថាមពល​មូលដ្ឋាន​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ