ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បើក​បណ្តើរ ឡាយ​បណ្តើរ​ក៏​បាត់ លុះ​មិត្តភក្តិ​ក៏​មក​មើលឃើញ​ស្លុត​ចិត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ស្ត្រី​ម្នាក់​ចេញពី​ជប់លៀង​មិត្តភក្តិ​រួច​ក៏​បើករថយន្ត​កាម​រី​១​គ្រឿង​វ៉ា​ជែង​រថយន្ត​ប៉ែន​ដឹក​ដី​ក៏​ធ្វើ​ឱ្យ​ជ្រុល​ចង្កូត​មក​ខាងឆ្វេង​ក៏​ធ្លាក់ទឹក​បឹង បណ្តាល​ឱ្យ​លង់ទឹក​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ខណៈ​ពេល​ដែល​ស្ត្រី​រូប​នេះ​បើកឡាន​បណ្តើរ ឡាយ​វី​ដេ​អូ​បណ្តើរ ស្រាប់តែ​បាត់​ការ​ឡាយ​មិត្តភក្តិ​ឆ្ងល់​ក៏​មក​ដល់​កន្លែង​កើតហេតុ​ទើប​ដឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​១២​និង​៣០​នាទី​កណ្តាលអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមិថុនា…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ស្ត្រី​ម្នាក់​ចេញពី​ជប់លៀង​មិត្តភក្តិ​រួច​ក៏​បើករថយន្ត​កាម​រី​១​គ្រឿង​វ៉ា​ជែង​រថយន្ត​ប៉ែន​ដឹក​ដី​ក៏​ធ្វើ​ឱ្យ​ជ្រុល​ចង្កូត​មក​ខាងឆ្វេង​ក៏​ធ្លាក់ទឹក​បឹង បណ្តាល​ឱ្យ​លង់ទឹក​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ខណៈ​ពេល​ដែល​ស្ត្រី​រូប​នេះ​បើកឡាន​បណ្តើរ ឡាយ​វី​ដេ​អូ​បណ្តើរ ស្រាប់តែ​បាត់​ការ​ឡាយ​មិត្តភក្តិ​ឆ្ងល់​ក៏​មក​ដល់​កន្លែង​កើតហេតុ​ទើប​ដឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​១២​និង​៣០​នាទី​កណ្តាលអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​បឹង​ទទឹងថ្ងៃ តាម​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ។

សេចក្តី​រា​យកការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ មៀន ចាន់​វ​លក្ខ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​បុរី​លឹ​ម​ឈាង​ហាក់ ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ បាន​បើករថយន្ត​កាម​រី ឆ្នាំ​២០០៧ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BG-៧២៧៤ ។

បើ​តាម​បុរស​ម្នាក់​ជិះ​ម៉ូតូ​កូន​ទា​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​បើក​ម៉ូតូ​តាម​ផ្លូវ​៦០​ម៉ែត្រ ពី​ភ្នំពេញ​ទៅ​ក្រុង​តា​ខ្មៅ លុះ​មក​ដល់​ចំណុច​ខាងលើ មិនដឹង​ថា ប្រុស ឬ​ស្រី​នោះ​ទេ ជា​អ្នក​បើករថយន្ត​ត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ដោយ​បើក​ស្រប​ទិស​ជាមួយ​ម៉ូតូ​គាត់ ។ រួច​រថយន្ត​រង​គ្រោះ​នោះ​បាន​បើក​វ៉ា​ជែង​ម៉ូតូ​គាត់ ហើយ​និង​វ៉ា​រថយន្ត​ប៉ែន​១​គ្រឿង​ទៀត ស្រាប់តែ​រអិល​រេ​ចង្កូត​ទៅ​ខាងឆ្វេង ហើយ​ស្រប​ពេល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​រលី​ម​ស្រិច​ៗ​ផង​នោះ ក៏​ជ្រុល​បុក​ចូល​ព្រៃ​ត្រែង រួច​ធ្លាក់​ក្នុង​បឹង​លិច​បាត់​តែ​ម្តង ឃើញ​អណ្ដែត​តែ​កង់​ក្រោយ​ប៉ុណ្ណោះ ។ ភ្លាម​ៗ​នោះ គាត់​ក៏​ទូរស័ព្ទ​រាយការណ៍​ជូន​នគរបាល​ឱ្យ​ប្រញាប់​ហៅ​រថយន្ត​ស្ទួ​ចម​ក ដើម្បី​ជួយ​លើក​ឡាន​ឡើងគោក​វិញ ក្រែងលោ​អាច​សង្គ្រោះ​អ្នក​ក្នុង​រថយន្ត​បាន ដោយ​មិនដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​រថយន្ត​នោះ​ទេ ។

បើ​តាម​នគរបាល​ក្រុង​តា​ខ្មៅ បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បណ្តាល​ឱ្យមក​ពី​រថយន្ត​កាម​រី​២០០៧ បើកបរ​ដោយ​ស្ត្រី​រង​គ្រោះ​អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​បុរី​លឹ​ម​ឈាង​ហាក់ ក្នុង​សង្កាត់​ដង្កោ ។ ហើយ​តាម​ប្រភព​ពី​មិត្តភក្តិ​សព​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មុន​ពែ​ល​កើតហេតុ គឺ​ទើប​ចេញពី​កម្ម​ពិធីជប់លៀង​មិត្តភក្តិ ហើយ​ពេល​ចេញ​មក​វិញ​ឃើញ​បើករថយន្ត​បណ្ដើរ ឡាយ​វី​ដេ​អូ​បណ្ដើរ តែ​ស្រាប់​ដាច់​ការ​ឡាយ​នៅ​ផ្លូវ​៦០​ម៉ែត្រ រួច​ក៏​មើល​ព័ត៌មាន​តាម​ការ​ឡាយ​ផ្ទាល់​ឃើញ​ថា ឡាន​ធ្លាក់ទឹក ។

ក្រោយមក​ក៏​មានការ​សង្ស័យ រួច​ក៏​ជិះ​មក​មើល និង​សុំ​ឱ្យ​ពលរដ្ឋ​ជួយ​ស្រង់​អ្នក​បើករថយន្ត​ចេញ​មក ទើប​ដឹង​ថា ពិតជា​មិត្តភក្តិ​របស់​គាត់​មែន សឹងតែ​មិន​ជឿ ហើយ​ក៏​បាន​ស្នើ​សុំ​សព​ដាក់​រថយន្ត​ដឹក​យក​ទៅ​ឱ្យ​គ្រួសារ​វិញ ។

នគរបាល​បាន​បញ្ជាក់​ថា នគរបាល​អាច​ប្រគល់​សព​ជន​រង​គ្រោះ​វិញ តែ​សុំ​ឱ្យ​សាច់ញាតិ​មក​កន្លែង​​កើតហេតុ ដើម្បី​ផ្ដិត​មេដៃ​ទទួល ទើប​នគរបាល​អាច​ប្រគល់​ឦ​ឱ្យ រួម​នឹង​រថយន្ត​ផង​ដែរ ។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ