ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​! លេង​ក្នុងស្រុក​គេ​ដឹង ចឹង​​មាន​តែ​នាំ​គ្នា​សម្ងំ​លេង​ក្នុង​ព្រៃ​ម្តង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​ប្រភព​ពី​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា អាចោរ​ជើង​មួយ (​អាប៉ោង​) ១​វង់ បាន​និង​កំពុង​បើក​លេង​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ទាំង​យប់ ទាំង​ថ្ងៃ ដោយ​រលូន…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​ប្រភព​ពី​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា អាចោរ​ជើង​មួយ (​អាប៉ោង​) ១​វង់ បាន​និង​កំពុង​បើក​លេង​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ទាំង​យប់ ទាំង​ថ្ងៃ ដោយ​រលូន ព្រោះ​ទីតាំង​លួចលាក់​នោះ ស្ថិត​ក្នុង​ព្រៃ​ជិត​បន្ទាត់​ព្រំដែន​ឆ្ងាយ​ពី​ភូមិ​។ ហើយ​ទីតាំង​ល្បែង​នេះ គឺ​ស្ថិត​ក្នុងភូមិ​អូរ​កំបុត ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។

ប្រភព​ដដែល​ថា ល្បែង​១​វង់​នេះ បើក​ដំណើរការ​ច្រើន​ខែ​មក​ហើយ ហើយ​មាន​មេអាប៉ោង​២​នាក់​ដាក់​ហ៊ុន​នឹង​គ្នា ដោយ​ចាក់​ដាក់​ប្រាក់​ម៉ា​សប្បាយ​តែ​ម្តង ។ ស្រប​ពេល​នោះ អ្នកស្រុក​ក៏​បាន​សម្តែង​ការ​បារម្ភ​ពី​អំពើ​ចោរកម្ម និង​អំពើ​ហិង្សា​ក្នុង​គ្រួសា ខ្លាច​កើត​មាននៅ​ថ្ងៃ​ណាមួយ ខណៈ​ពេល​អ្នក​ញៀន​ល្បែង​ចាញ់​អស់ប្រាក់​។

អ្នកស្រុក​ក៏​សង្ឃឹមថា សមត្ថកិច្ច​មូលដ្ឋាន​នឹង​មាន​វិធានការ​ចំពោះ​បញ្ហា​នេះ មិន​ទុក​ឲ្យ​មានការ​រិះគន់​ពី​អ្នកស្រុក​តទៅ​ទៀត​ឡើយ ម្យ៉ាង​ដើម្បី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​តែ​ម្តង​។

ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ​នេះ លោក​អនុសេនីយ៍ឯក សុ​ន សុ​វ​ណ្ណា​រ៉េ​ត នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​គោក​រមៀត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា បញ្ហា​នេះ​សមត្ថកិច្ច​ហាក់​ពិបាក​បន្តិច​ព្រោះ​កន្លង​មក ពេល​ដែល​បង្ក្រាប គឺ​ចាប់​បាន​តែ​សម្ភារៈ​ល្បែង​ប៉ុណ្ណោះ ឯ​អ្នកលេង​តែងតែ​គេចខ្លួន​អស់ ព្រោះថា អាច​មាន​អ្នក​មើលផ្លូវ​។

លោក​បញ្ជាក់​ថា ដើម្បី​អនុវត្តន៍​តាម​បទបញ្ជា ក៏​ដូច​ជា​កា​ណែនាំ​របស់​លោក សៅ សា​រឿ​ន អធិ​ការ​នគរបាល​ស្រុក ជា​ពិសេស​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត លោក​និង​ចុះ​ទៅ​បង្ក្រាប​វង់ល្បែង​នេះ មិន​ឲ្យ​កើត​មាន​ក្នុងភូមិ​សាស្ត្រ​ដែល​លោក​គ្រប់គ្រង​តទៅ​ទៀត​នោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ