ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ចង់​​វិនិយោគ​​លើ​វិស័យ​កសិ​កម្ម និង​ចង់ទិញ​​អង្ករ​ពី​កម្ពុជា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​ទ្រី​សស្ទៀន កូ​ណន់ ​ឯកអគ្គ​រដ្ឋទូត​​បារាំង​ថ្មី​ប្រចាំ​នៅ​​កម្ពុជា ​បានលើកឡើង​​​ក្នុងជំនួប​​សំដែង​​ការគួរសម​​ជា​មួយ​សម្តេច​​អគ្គ​មហាសេនា​បតីតេជោ​ហ៊ុន សែន ​​​ថា ប្រទេស​​បារាំង​​មិន​ត្រឹមតែ​​ចង់​ទិញ​អង្ករ​​ពី​កម្ពុជា​​ប៉ុណ្ណោះ​​ទេ ថែមទាំង​​​ចង់​វិនិយោគ​​លើ​វិស័យ​​​កសិកម្ម​​នៅក្នុង​ប្រទេស​កម្ពុជា​​​​ទៀត​ផង ។ ជំនួប​រវាង​​សម្តេច​​តេជោ ហ៊ុន សែន ​​និង​លោក​ទូតបារាំង​​​ថ្មីនេះ ​គឺធ្វើឡើង​​នាព្រឹកថ្ងៃអង្គារ​​ទី​២១ ​ធ្នូ ​២០១០ នៅទីស្តីការ​នាយករដ្ឋ​មន្ត្រី​​អគារ​វិមាន

រាជធានីភ្នំពេញ ៖ ​លោក​ទ្រី​សស្ទៀន កូ​ណន់ ​ឯកអគ្គ​រដ្ឋទូត​​បារាំង​ថ្មី​ប្រចាំ​នៅ​​កម្ពុជា ​បានលើកឡើង​​​ក្នុងជំនួប​​សំដែង​​ការគួរសម​​ជា​មួយ​សម្តេច​​អគ្គ​មហាសេនាបតីតេជោហ៊ុន សែន ​​​ថា ប្រទេស​​បារាំង​​មិន​ត្រឹមតែ​​ចង់​ទិញ​អង្ករ​​ពី​កម្ពុជា​​ប៉ុណ្ណោះ​​ទេ ថែមទាំង​​​ចង់​វិនិយោគ​​លើ​វិស័យ​​​កសិកម្ម​​នៅក្នុង​ប្រទេស​កម្ពុជា​​​​ទៀត​ផង ។ ជំនួប​រវាង​​សម្តេច​​តេជោ ហ៊ុន សែន ​​និង​លោក​ទូតបារាំង​​​ថ្មីនេះ ​គឺធ្វើឡើង​​នាព្រឹកថ្ងៃអង្គារ​​ទី​២១ ​ធ្នូ ​២០១០ នៅទីស្តីការ​នាយករដ្ឋ​មន្ត្រី​​អគារ​វិមាន​សន្តិភាព ​ដែលក្នុង​​ឱកាស​​នោះទៀត​សោត ​លោកទ្រីសស្ទៀន ​កូណន់ ​​បានមាន​ប្រសាសន៍​​​ថា ក្រោម​​ការណែនាំ​​ពីរដ្ឋាភិបាល​​បារាំង​ក៏ដូចជា​កម្ពុជា ​លោកនឹង​ខិតខំ​​ប្រឹង​ប្រែង​ធ្វើ​​​​យ៉ាងណា​​ឱ្យ​កិច្ច​​​​សហប្រតិបត្តិការ​​​រវាង​​​បារាំង និង​​កម្ពុជា​​ទទួលបានជោគជ័យថ្មីៗ​​ថែមទៀត ​​ពិសេស​លើកិច្ច​​សហ​ប្រតិបត្តិការ​​សេដ្ឋ​កិ​ច្ច ​គមនា​គមន៍​ ក្នុងនោះ​គឺ​​បារាំង​ចង់​​វិនិយោគ​​​លើ​វិស័យ​​កសិ​កម្ម​​ និងចង់ទិញ​​អង្ករ​ពី​ប្រទេស​កម្ពុជា​​ ។ ជាការ​ឆ្លើយតប​ សម្តេច​​នាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បាន​ស្វាគមន៍​ចំពោះ​​​វត្ត​មាន​របស់​លោក​ទ្រីសស្ទៀន ​កូណន់ ក្នុង​នាមជា​ឯកអគ្គ​រដ្ឋទូត​​បារាំងថ្មី​ប្រចាំ​នៅកម្ពុជា​​ ហើយក៏​​បានថ្លែង​​អំណរ​គុណ​​ដល់បារាំង​​ដែលបាន​​វិនិយោគ​​លើវិស័យ​​ទូរគមនាគមន៍​​នាពេលកន្លងមក​​​ និងមាន​បំណង​​វិនិយោគ​​លើវិស័យ​​កសិកម្ម​​ក្នុងប្រទេស​កម្ពុជា​​ព្រម​ទាំង​ទិញ​​​អង្ករ​ផងដែរ ៕​