ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹង​គឺជា​ប្រភព​នាំ​ចង្រៃ​ដល់​សីលធម៌​-​សុជីវធម៌

3 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​អប់រំ​ចិត្តបាន​ណែនាំ​ឱ្យ​មនុស្ស​បញ្ឈប់​ការ​ខឹងសម្បា បញ្ឈប់​កំហឹង​នានា​ឬ​ក៏​ត្រូវ​កាត់​បន្ថយ​ឲ្យ​បាន​តិច​បំផុត​ព្រោះ​ការ​ខឹងសម្បា​នេះ​មិន​បាន​ផលប្រយោជន៍​អ្វី​ត្រឡ​ប់​មក​វិញ​ក្រៅ​តែ​អំពី​នាំទុក្ខ​លំបាក​មក​លើ​ខ្លួនឯង​នោះ​ទេ ហើយ​ភ្លើងកំហឹង​នេះ​ក៏​ជា​ប្រភ​ព​នាំ​ខូច​ចរិយា​ធម៌ សីលធម៌ និង​សុជីវធម៌​ផង​ដែរ ។ តាម​ធម្មតា​មនុស្ស​គ្រប់​រូប​តែង​មាន​អារម្មណ៍​ខឹងសម្បា​មិន​លែង​ទេ គ្រាន់តែ​កម្រិត​នៃ​កំហឹង​នោះ​មាន​ខុស​គ្នា​ទៅ​តាម​កម្រិត​នៃ​ការ​ចេះ​ដឹង និង​ចេះ​ខន្តី ឬ​សន្តោស…

នៅ​ក្នុង​សៀវភៅ​អប់រំ​ចិត្តបាន​ណែនាំ​ឱ្យ​មនុស្ស​បញ្ឈប់​ការ​ខឹងសម្បា បញ្ឈប់​កំហឹង​នានា​ឬ​ក៏​ត្រូវ​កាត់​បន្ថយ​ឲ្យ​បាន​តិច​បំផុត​ព្រោះ​ការ​ខឹងសម្បា​នេះ​មិន​បាន​ផលប្រយោជន៍​អ្វី​ត្រឡ​ប់​មក​វិញ​ក្រៅ​តែ​អំពី​នាំទុក្ខ​លំបាក​មក​លើ​ខ្លួនឯង​នោះ​ទេ ហើយ​ភ្លើងកំហឹង​នេះ​ក៏​ជា​ប្រភ​ព​នាំ​ខូច​ចរិយា​ធម៌ សីលធម៌ និង​សុជីវធម៌​ផង​ដែរ ។

តាម​ធម្មតា​មនុស្ស​គ្រប់​រូប​តែង​មាន​អារម្មណ៍​ខឹងសម្បា​មិន​លែង​ទេ គ្រាន់តែ​កម្រិត​នៃ​កំហឹង​នោះ​មាន​ខុស​គ្នា​ទៅ​តាម​កម្រិត​នៃ​ការ​ចេះ​ដឹង និង​ចេះ​ខន្តី ឬ​សន្តោស ។

កំហឹង​គឺជា​អារម្មណ៍​ឆេះ​ក្តៅ ពុះកញ្ជ្រោល​ឡើង​នៅ​ក្នុង​ខួរក្បាល​របស់​បុគ្គល​ម្នាក់​នៅ​ពេល​ស្ថានភាព​មួយ​មិនកើត​ឡើង​តាម​ការ​រំពឹង​ទុក​របស់​ខ្លួន ឬ​មនុស្ស​ណា​ម្នាក់​បង្ក​បញ្ហា ឬ​ក៏​មិន​ធ្វើ​ការងារ​ឲ្យ​សម​នឹង​ចិត្ត​ចង់បាន​នោះ បើ​មនុស្ស​មាន​ខន្តី និង​យល់​ស្ថានការណ៍ ព្រមទាំង​យល់​ពី​ទុក្ខ​លំបាក​របស់​ជន​ដទៃ ក៏​ចេះ​បន្ធូរ​អារម្មណ៍​ខឹង​បាន​ឆាប់ និង​មិន​ជះ​កំហឹង​ទៅ​លើ​ជន​ទី​២​នោះ​ទេ ។

តែបើ​មនុស្ស​គ្មាន​ខន្តី​នឹង​មិន​ស្វែង​យល់​ស្ថានការណ៍​របស់​ជន​ដទៃ​ទេ គឺ​គេ​នៅ​តែ​បន្ត​រក្សា​កំហឹង​ឲ្យ​ឆេះ​ងំ​នៅ​ក្នុង​ក្បាល​របស់​ខ្លួន រួច​ហើយ​ជះ​កំហឹង​នោះ​ទៅ​លើ​ជន​ដទៃ​ជាក់​ជា​មិន​ខាន ។ គ្មាន​នរណា​ម្នាក់​ចង់​រស់នៅ​ក្បែរ​មនុស្ស​ដែល​មិន​ចេះ​ទប់​កំហឹង​នោះ​ឡើយ ។

កំហឹង​ដែល​មិន​មានការ​ទប់ស្កាត់​ត្រឹមត្រូវ​គឺជា​ភាព​ចង្រៃ​ដល់​សីលធម៌ និង​សុជីវធម៌​យ៉ាង​ពិតប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ