ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ម្នាក់​ និង​​បក្ខពួក​​៣នាក់​ត្រូវតុលាការ​​ចោទប្រកាន់​​៤ បទល្មើស​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អ​យ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី ២៧…

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អ​យ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ​២០២០ លោក សុង ប៊ុ​ន​រិ​ទ្ធ ចៅក្រម​ស៊ើបសួរ​សាលា​ដំ​បូ​ង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឈ្មោះ សេង សុ​វ​ណ្ណា​រ៉ា អនុ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ អតីតប្រធាន​សមាគម សិស្ស និស្សិត បញ្ញា​វន្ត​ក្មេង​វត្ត និង​គូកន​៣​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

លោក​អ្នកនាំពាក្យ​បន្ត​ថា ការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ សេង សុ​វ​ណ្ណា​រ៉ា នឹង​គូ​ន​៣ នាក់​នោះ បន្ទាប់​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង បាន​បើក​ការ​សាកសួរ​លើ​ជនសង្ស័យ​ទាំង​៤​នាក់ អស់​រយៈពេល​២​ថ្ងៃ នឹង​បាន​ស​ម្រេច​ចោទប្រកាន់​ចំនួន​៤​បទល្មើស​ដូច​មាន ៖ ១-​បទល្មើស​ឆ​.​បោក មាន​ស្ថាន​ទម្ងន់ទោស ២-​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ៣-​បទ​សំឡុត​គំរាមកំហែង​មិន​ឲ្យ​មានការ​ប្តឹងផ្តល់ ​និង​​៤-​បទ រំលោភ​យក​ទ្រព្យ​សម្ប​ត្តិ​សាធារណៈ​របស់​រដ្ឋ (​ពាក់​ពន្ធ​ដីធ្លី​) ។

ជនសង្ស័យ​​ទាំង៤នាក់​ខាងលើរួម​មាន ១-​ឈ្មោះ សេង សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខងារ ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ មាន​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ​៤៨A ផ្លូវ​លេខ​៥៨៨ សង្កាត​បឹង​កក់​២ ខណ្ឌទួល​គោក រាជធានី​ភ្នំពេញ ២-​ឈ្មោះ វ៉ា​ន់ សុធា ហៅ ប៉ូ​ឡូ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ មាន​អា​ស័​យ​ដ្នា​ន​នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណ​ង​ឃី​លិ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ៣-​ឈ្មោះ ស៊ី​ន ប៉ូ ភេទ​ប្រុ ស អាយុ​៥៩​ឆ្នាំ មុខរបរ​ជា​ប្រធាន​ភូមិ រស់នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណ​ង​ឃី​លិ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និង​៤-​ឈ្មោះ ប៉ូ ច​យ ភេទ ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណ​ង​ឃី​លិ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ឃាត់ខ្លួន​ជា​បន្តបន្ទាប់​តាំង ពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​សាកសួរ​បំភ្លឺ​ក្នុង​ដំណើររឿង​ពាក់​ពន្ធ​ករណី​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​សាធារណៈ​របស់​រដ្ឋ​រាប់​សិប​ហិ​កតា​នៅ​ខេត្តមណ្ឌលគិរី រហូត​ដល់​ថ្ងៃ​ទី​២៦ ខែមិថុនា ទើបបាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ លុះ​ពេល​សាកសួរ​ឈ្មោះ សេង សុ​វ​ណ្ណា​រ៉ា នឹង​គូកន បាន​ឆ្លើយ​សារភាព​ស៊ីសង្វាក់​ពាក់​ពន្ធ​ទៅ​នឹង​បទល្មើស ដូច​ការ​ចោទប្រកាន់​នោះ​មែន ទើប​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។

សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក សេង ហៀ​ង ព្រះរាជ​អា​ជ្ញា​រង​អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ និង​បាន​ចោទប្រកាន់​ជនសង្ស័យ​ទាំង​៤​នាក់​ជា​ផ្លូវការ ដែល​ក្នុង​នោះ​ចោទប្រកាន់​ឈ្មោះ សេង សុ​វ​ណ្ណា​រ៉ា ជា​ជន​ប្រព្រឹត្ត និ​ង​៣​នាក់​ជា​អ្នកសមគំនិត រួច​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប សួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ