ព្រះសក្យមុនីបានត្រាស់ថា ការនិយាយច្រើនហួសហេតុតែជាពាក្យរោលរាលឥតន័យ ឥតខ្លឹមសារក៏ជាសម្តីអត់ប្រយោជន៍ ដែលមនុស្សគ្រប់រូបគួរកាត់បន្ថយការនិយាយតាមតែអាចធ្វើទៅបាន ។
មនុស្សខ្លះនិយាយច្រើនរហូតបញ្ចេញសម្ដីរោយរាយព្រោកប្រាជ្ញឥតប្រយោជន៍តាមតៀមស្រា ហាងកាហ្វេ តាមកន្លែងធ្វើការឬទីវត្តអារាមដោយគ្មានន័យគ្មានខ្លឹមសារ គ្មានប្រយោជន៍អ្វីដល់អ្នកស្តាប់បន្តិចសោះឡើយ ក្រុមនេះច្រើនតែមានអំនួតខ្ពស់ និងចង់ឲ្យមនុស្សដទៃកោតក្រែងខ្លួនថាជាអ្នកចេះដឹងច្រើន ។ ការនិយាយបែបនេះគឺជាការបង់ខាតថាមពលរបស់ខ្លួន ។
បើនៅក្នុងវង់ជជែកវិញ មនុស្សនិយាយច្រើនមិនទុកឱកាសឲ្យដៃគូបញ្ចេញគំនិតរបស់គេទេ ។ នេះគឺពិតជាការខាតបង់ដ៏ធំមួយ ព្រោះថាមនុស្សម្នាក់ៗតែងមានគំនិតល្អរៀងៗខ្លន គ្រាន់តែគេមិនចង់បញ្ចេញឲ្យក្រុមព្រោកប្រាជ្ញដឹងព្រោះគាត់គ្មានឱកាសបញ្ចេញយោបល់ ។
ដូច្នេះមនុស្សនិយាយច្រើនគួរតែទុកឱកាសស្តាប់យោបល់របស់មនុស្សដទៃខ្លះផង កុំគិតថាមានតែខ្លួនទេទើបមានយោបល់ល្អ ឬចេះដឹងច្រើនជាងគេនោះ ។ សាន សារិន
ចែករំលែកព័តមាននេះ