ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​អ្វីម្ល៉េះ​! ទើប​រៀប​ការ​ថ្មីថ្មោង ​​​ប្តី​ជា​ទី​ស្រឡាញ់​ជួប​រឿង​ដ៏​សែន​​​​ក្រៀម​ក្រំ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អាសូរ​ស្ត្រី​ម្នាក់​យំសោក​បោក​ខ្លួន​ស្ទើរតែ​គាំងបេះដូង​ទៅ​តាម​ប្តី​របស់​ខ្លួន​ដ៏​សែន​ក្រៀមក្រំ និង​សោកសៅ​ជាទី​បំផុត ខណៈ​ពេល​ប្តី​ដែល​ទើបតែ​រៀប​ការ​មិន​ទាន់​ទាំង​បាន​ផ្សំ​ដំណេក​ស្រួលបួល​ផង ក៏​ត្រូវ​លាចាក​លោក​នេះ​ទៅ​ចោល​ហើយ​។ សេចក្តីរាយការណ៍​បន្ត​ថា នាង​ពិតជា​ស្តាយស្រណោះ ខណៈ​ពេល​ដែល​ប្តី​ជាទី​ស្រលាញ់​របស់​ខ្លួន​ឃើញ​ខ្សែភ្លើង​ដាច់​ក៏​បាន​ទៅ​ត​ភ្ជាប់​វិញ…

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អាសូរ​ស្ត្រី​ម្នាក់​យំសោក​បោក​ខ្លួន​ស្ទើរតែ​គាំងបេះដូង​ទៅ​តាម​ប្តី​របស់​ខ្លួន​ដ៏​សែន​ក្រៀមក្រំ និង​សោកសៅ​ជាទី​បំផុត ខណៈ​ពេល​ប្តី​ដែល​ទើបតែ​រៀប​ការ​មិន​ទាន់​ទាំង​បាន​ផ្សំ​ដំណេក​ស្រួលបួល​ផង ក៏​ត្រូវ​លាចាក​លោក​នេះ​ទៅ​ចោល​ហើយ​។

សេចក្តីរាយការណ៍​បន្ត​ថា នាង​ពិតជា​ស្តាយស្រណោះ ខណៈ​ពេល​ដែល​ប្តី​ជាទី​ស្រលាញ់​របស់​ខ្លួន​ឃើញ​ខ្សែភ្លើង​ដាច់​ក៏​បាន​ទៅ​ត​ភ្ជាប់​វិញ ប៉ុន្តែ​ជា​អកុសល​ក៏​ត្រូវ​ឆក់​ដួល​ដេក​នៅ​លើ​ដី រួច​ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ដែរ តែ​ក៏​បាន​ដាច់ខ្យល់​តែ​ម្តង ក្រោយ​មក​ក្រុម​គ្រួសារ​ក៏​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ផ្ទះ​វិញ​។ ករណី​បុរស​ជា​ប្តី​ទើបតែ​រៀប​ការ ហើយ​ត្រូវ​ឆក់​ខ្សែភ្លើង​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ដូន​ទួត ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

បើ​តាម Account Facebook ឈ្មោះ Nhet Sreyleap ត្រូវជា​ភរិយា​នៃ​សព​ជន​រង​គ្រោះ​បាន​បង្ហោះ​សារ​មួយ​ឃ្លា ដែល​មាន​ខ្លឹមសារ​ថា ៖ «​បង​ចាកចេញ​លឿន​ពេក​ហើយ សូម​វិញ្ញាណក្ខន្ធ​បង​ទៅ​កាន់​សុគតិភព ប្រាថ្នា​ជួប​បងគ្រប់​ៗ​ជាតិ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៀត អរគុណ​សម្រាប់​ក្តី​ស្រលាញ់​​គ្រប់យ៉ាង អូន​ដឹង​ថា​បង​ស្រលាញ់​អូន​ខ្លាំង​ណាស់ ហើយ​អូន​ក៏​ស្រលាញ់​បង​ខ្លាំង​ដែរ​។ បើ​យើង​មានកូន អូន​នឹង​ថែរក្សា​កូន​យើង​ឲ្យ​បាន​ល្អ​បំផុត កុំ​បារម្ភ​អី​បង​សម្លាញ់​។ គាត់​ឆក់​ខ្សែ​ភ្លើង​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០»​។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ខាងលើ​ទើបតែ​រៀបចំ​មង្គលការ​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ លុះ​មក​ដល់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ក៏​បាន​ជូ​ប​ឧបទ្ទវហេតុ​ឆក់​ខ្សែភ្លើង បណ្តាល​ឱ្យ​បាត់​បត់​ជីវិត​នៅ​វេលា​ម៉ោង​១១​ព្រឹក ស្ថិត​នៅ​ភូមិ​ដូន​ទួត ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

គួរ​បញ្ជាក់​ទៀត​ថា ក្រោយ​ទទួល​បាន​ដំណឹង​មរណភាព​នេះ​រួច​មក ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន ដែល​ជា​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​សម្ដែង​ការ​សោកស្ដាយ​ជា​ពន់ពេក ចំពោះ​ក្រុម​គ្រួសារ​សព ដែល​ជួប​រឿង​អកុសល​បែប​នេះ ហើយ​ក៏​បាន​នាំ​គ្នា​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ​ផង​ដែរ​។

ហើយ​ក្រុម​គ្រួសារ​សព​ក៏​បាន​ប្រាប់​ដល់​បងប្អូន​យើង​ទាំងអស់​គ្នា​ថា ដើម្បី​កុំឱ្យ​មាន​វិបត្តិ​សេរី និង​ការ​សោកស្តាយ​ដោយ​បាត់បង់​ប្តី កូន​នឹង​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​នោះ គឺ​ពេល​ក្នុងផ្ទះ​មាន​ដាច់​ខ្សែភ្លើង​នោះ គួរ​ណាស់​ទៅ​ហៅ​អ្នកជំនាញ​អគ្គិសនី​ឱ្យមក​ត ឬ​ភ្ជាប់​ឱ្យមក ព្រោះ​យើង​ចេះ​មិន​ដល់​ទេ គឺ​ដូច​ករណី​នេះ​អ​ញ្ចឹ​ង នៅ​ពេល​ឆក់​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នោះ ទោះជា​សោ​ក​ស្តាយ​​ណា​ក៏​ដោយ ក៏​វា​ហួសពេល​ទៅ​ហើយ​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ