ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Robben ប្រកាស​ត្រឡប់​មក​រក​បាល់ទាត់​វិញ ក្រោយ​ចូល​និវត្តន៍បានជិត​១​ឆ្នាំ

3 ឆ្នាំ មុន

ប្រទេស​ហូ​ឡង់ ៖ កីឡាករ Arjen Robben បាន​ប្រកាស​ត្រឡប់​មក​រក​សកម្មភាព​បាល់ទាត់​អាជីព​របស់​ខ្លួនឡើង​វិញ បន្ទាប់​ពី​បាន​ចុះហត្ថលេខាផ្លូវការ ​ជាមួយ​ក្លិប​កុមារភាព FC Groningen…

ប្រទេស​ហូ​ឡង់ ៖ កីឡាករ Arjen Robben បាន​ប្រកាស​ត្រឡប់​មក​រក​សកម្មភាព​បាល់ទាត់​អាជីព​របស់​ខ្លួនឡើង​វិញ បន្ទាប់​ពី​បាន​ចុះហត្ថលេខាផ្លូវការ ​ជាមួយ​ក្លិប​កុមារភាព FC Groningen របស់​ខ្លួន​សម្រាប់​រដូវ​កាល ២០២០-២១ ខាង​មុខ​។

Robben ដែល​បច្ចុប្បន្ន​ឈាន​ដល់​វ័យ ៣៦​ឆ្នាំ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​កាលពី​ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់​ពី​បាន​ឈ្នះ​ពានរង្វាន់ Bundesliga ជា​លើក​ទី​៨ របស់​គេ​ជាមួយ​ក្រុម Bayern Munich​។

ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា​ម្សិលមិញ អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​រូប​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​សម្រេចការ​ចុះ​កិច្ចសន្យា​ជាមួយ​ក្លិប Groningen របស់​ហូ​ឡង់ ​ដែល​ជា​កន្លែង​រូបគេ​ធ្លាប់​បាន​បង្ហាញខ្លួន ក្នុង​នាម​ជា​កីឡាករ​អាជីពជា​លើក​ដំបូង​ក្នុង​វ័យ ១៦​ឆ្នាំ​។

សូម​រំលឹក​ជូន​ថា ក្រោយ​ចាក​ចេញពី​ក្លិប Groningen កាលពី​ឆ្នាំ​២០០២ Arjen Robben បាន​បន្ត​អាជីព​ដ៏​ជោគជ័យ​របស់​ខ្លួន ដោយ​បាន​លេង​ឱ្យ​ក្លិប​កំពូល​ៗ​ជា​ច្រើន​ដូច​ជា​៖ Chelsea, PSV, Real Madrid និង​ចុង​ក្រោយបង្អស់ Bayern Munich ដោយ​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​នៅ​ប្រទេស ៤​ផ្សេង​គ្នា (​ហូ​ឡង់​, អង់គ្លេស​, អេ​ស្ប៉ា​ញ និង​អា​ល្លឺ​ម៉​ង់​) ក្នុង​នោះ​មាន​ទាំង Champions League ផង​ដែរ​។

ដោយឡែក​សម្រាប់​ក្រុម​ជម្រើសជាតិ Robben បាន​ជួយ​ហូ​ឡង់​ឱ្យ​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រពានរង្វាន់ World Cup ក្នុង​ឆ្នាំ ២០១០ ដែល​អាហ្វ្រិក​ខាងត្បូង​ធ្វើជា​ម្ចាស់ផ្ទះ ប៉ុន្តែ​ពួក​គេ​បាន​​បរាជ័យ​ដោយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ដោយ​លទ្ធផល ១-០ ៕ (ដកស្រង់​ចេញពី៖ Reuters)