ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ទ្រុស្តសីល​ងាយ​ត្រូវ​គេ​បោក​បញ្ឆោត

3 ឆ្នាំ មុន

នៅ​ក្នុង​បរាភវ​សូត្រ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បុគ្គល​ទ្រុស្តសីល ស្អប់​ធម៌ ជា​ប្រភេទ​មនុស្ស​ដែល​ត្រូវ​បាន​គេ​បោក​បញ្ឆោត​ឱ្យ​ប្រព្រឹត្ត​អំពើ​ផ្សេង​ៗ ។ ពួក​គេ​នឹង​ធ្លាក់​ចូល​ក្នុង​ការ​បង្រៀន​ក្លែងក្លាយ ដែល​ជា​ហេតុ​នាំ​ទៅ​ដល់​ការ​ខាតបង់​ពេលវេលា និង​ទ្រព្យសម្បត្តិ ។…

នៅ​ក្នុង​បរាភវ​សូត្រ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បុគ្គល​ទ្រុស្តសីល ស្អប់​ធម៌ ជា​ប្រភេទ​មនុស្ស​ដែល​ត្រូវ​បាន​គេ​បោក​បញ្ឆោត​ឱ្យ​ប្រព្រឹត្ត​អំពើ​ផ្សេង​ៗ ។ ពួក​គេ​នឹង​ធ្លាក់​ចូល​ក្នុង​ការ​បង្រៀន​ក្លែងក្លាយ ដែល​ជា​ហេតុ​នាំ​ទៅ​ដល់​ការ​ខាតបង់​ពេលវេលា និង​ទ្រព្យសម្បត្តិ ។

អ្នក​ទ្រុស្តសីល​នឹង​ធ្វើខ្លួន​ងាយ​ឲ្យ​អ្នក​ដទៃ​បោក​បញ្ឆោត បំភ័យ ឬ​អូស​ទាញ​ឲ្យ​ធ្វើអំពើ​ផ្សេង​ៗ​ដែល​គ្មាន​ភាព​ប្រាកដនិយម ដូច​ជា​ត្រូវ​គេ​បោក​ឲ្យ​ជឿ​លើ​ការ​ទស្សន៍​ទាយ​មើល​អនាគត​, លើ​វត្ថុ​ស័ក្តិសិទ្ធិ ជឿ​លើ​មង្គល​ភ្ញាក់ផ្អើល និង​មន្តអាគម​ផ្សេង​ៗ ។

ពួក​គេ​នឹង​ក្លាយទៅជា​មនុស្ស​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​ការ​បញ្ជា​របស់​ជន​បោកប្រាស់​ដែល​រង់ចាំ​ឱកាស​កេងប្រវ័ញ្ច​យក​ប្រយោជន៍​ទៅ​បម្រើ​បុគ្គល​ផ្ទាល់ខ្លួន​ឬ​បក្សពួក​របស់​គេ ដែល​ទាំង​អស់នេះ​ជា​ហេតុ​នាំ​ឱ្យ​វិនាស​ទាន់ហន់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ