ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយប៉ប្រិចភ្នែក ឥណ្ឌា​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ លើស​កន្លះ​លាន​នាក់

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​សៅរ៍ ក្រសួងសុខាភិបាល​ប្រទេស​ឥណ្ឌា បាន​និយាយ​ថា ខ្លួន​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​វីរុស​កូ​វី​ដ​១៩ ចំនួន…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​សៅរ៍ ក្រសួងសុខាភិបាល​ប្រទេស​ឥណ្ឌា បាន​និយាយ​ថា ខ្លួន​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​វីរុស​កូ​វី​ដ​១៩ ចំនួន ១៨,៥៥២​ករណី ក្នុង​រយៈពេល​២៤​ម៉ោង​មុន ដែល​នេះ​ជា​ការ​កើនឡើង​ប្រចាំ​ថ្ងៃ​ដ៏​ធំ​បំផុត​រហូត​មក​ដល់​ពេល​នេះ​។

តួលេខ​នេះ ធ្វើ​ឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ឥណ្ឌា កើនឡើង​រហូត​ដល់​ទៅ ៥០៨,៩៥៣​​ករណី​។ ជាមួយនឹង​ករណី​ឆ្លង​ច្រើន​បែប​នេះ ប្រជាជន ២៩៥,០០០​នាក់ បានជា​សះស្បើយ​ពី​ជំងឺ​នេះ បើ​យោង​តាម​ក្រសួងសុខាភិបាល​ឥណ្ឌា​។

ក្រសួងសុខាភិបាល​ក៏​បាន​កត់ត្រា​ការ​បាត់​បង់ជីវិត​ថ្មី​ចំនួន ៣៨៤​នាក់ នៅ​ក្នុង​ថ្ងៃ​កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​កើនឡើង​ដល់ ១៥,៦៨៥​នាក់​។

ការ​ឆ្លង​ថ្មី​បាន​កើតឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ដេ​លី ប្រកាស​ថា​ការ​ធ្វើតេស្ត​នឹង​ធ្វើ​ឡើង​ពេញ​ទូ​ទាំង​ក្រុង​។ ការ​ធ្វើ​បែប​នេះ​នឹង​អាច​ជួយ​ឱ្យ មន្ត្រី​សុខាភិបាល​យល់​ពី​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង និង អាច​រក​យុទ្ធសាស្ត្រ​ទប់ទល់​បាន​ល្អ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ