ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​CPP អបអរសាទរ​ខួប​លើក​ទី​៦៩នៃ​​ការ​បង្កើត​​បក្ស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ នាថ្ងៃទី​២៨ មិថុនា ឆ្នាំ​២០២០ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំ​ណា​ច​​ជាង​៣០​ឆ្នាំ​មកនេះ​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី៦៩​ នៃ​ការ​បង្កើត​គណបក្ស​ខ្លួន​។ សម្តេច​តេ​ជោ ហ៊ុន សែន​…

រាជធានី​ភ្នំពេញ​ ៖​ នាថ្ងៃទី​២៨ មិថុនា ឆ្នាំ​២០២០ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំ​ណា​ច​​ជាង​៣០​ឆ្នាំ​មកនេះ​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី៦៩​ នៃ​ការ​បង្កើត​គណបក្ស​ខ្លួន​។

សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសេរ​​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ​៖ «ថ្ងៃនេះ​គឺជា​ថ្ងៃ​ខួប​ទី​លើក​ទី​៦៩ នៃ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨​មិថុនា ១៩៩៥១-២៨​មិថុនា ២០២០)»។

សម្តេច​តេជោ​បាន​បន្ត​ថា​ ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារ​ភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញរា ដើម្បី​កម្ពុជា​មាន​ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។ កម្ពុជា​បាន​ប្រែក្លាយ​ពី​វាល​ពិឃាត​នៃ​របប​ប្រល័យពូជសាសន៍ ពី​សមរភូមិ នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​ការ​បែកបាក់​ជាតិ និង​គំនរ​ផះ​ផង់ ទៅ​ជា​ទឹកដី​​សន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិ​ឌ្ឍ​ន៍​លើ​គ្រប់​វិស័យ ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​ដំណើរការ​សន្ដិ​ភាវូបនីយកម្ម​ប្រទេស​ជាតិ តាម​រយៈ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​បង្កើត​បាន​សន្ដិភាព​ពេញ​លេញ នៅ​ទូ​ទាំង​ប្រទេស​ជា​លើក​ដំបូង​ចាប់ពី​ចុងឆ្នាំ​១៩៩៨ មក​។ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់ខ្ជាប់​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ ខិតខំ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​មាន​កំណើន​ខ្ពស់​ប្រកបដោយ​ចីរភាព ផ្សា​ភ្ជាប់​នឹង​ការ​បែងចែក​ធនធាន​ប្រកបដោយ​សមធម៌ និង​ការ​គ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ