ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​បាន​ហើយ ខំ​លាក់​ទុក​ក្នុង​ចម្ការ មានអី​ម្ចាស់​សង្ស័យ​ទើប​ដឹង​ការ​ពិត​ចាប់​បាន​តែ​ម្តង

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប​រយ៉ា​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ម៉ៅ ខី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិបរ​ហ៊ុយ​ត្បូង…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប​រយ៉ា​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ម៉ៅ ខី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ថា មាន​ករណី​ចោរ​គាស់​ផ្ទះ​នៅ​ក្នុង​ចំការ​មួយ​ករណី​បណ្តាល​ឱ្យ​បាត់​សម្ភារៈ​ជា​ច្រើន ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុង​ប៉​ស​លិ​ន ខេត្ត​ប៉ៃលិន ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​មានការ​លួច​គាស់​ផ្ទះ បណ្តាល​ឱ្យ​បាត់បង់​សម្ភារៈ​រួម​មាន ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា (​ឆា​លី​) ពណ៌​ស្លែ ពាក់​ផ្លា​ក​លេខ បាត់ដំបង 1E-9681 និង​អា​គុយ​ចំនួន​០២​គ្រឿង ។ ជនសង្ស័យ​មានឈ្មោះ លឿន សំណាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​លោក​អធិការ​នគរបាល​ក្រុងប៉ៃលិន បាន​ចាត់​អោយ​លោក​អធិការរង​ដឹកនាំ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ និង​កម្លាំង​ផ្នែក​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប​រយ៉ា​ខា ចុះ​ទៅ​ពិនិត្យ​មើល​កន្លែង​កើតហេតុ ។

បន្ទាប់​ពី​សាកសួរ​ព័ត៌មាន​តាមដាន​ស្រាវជ្រាវ និង​កំណត់​បាន​មុខសញ្ញា​របស់​ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ដង​មក​ហើយ និង​បាន​ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​វេលា​ម៉ោង​១ និង​៥៥​នាទី​រសៀល និង​បាន​យក​មក​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ។

ក្រោយ​ពី​សាកសួ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​គាស់​ផ្ទះ​ចំការ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយ​បាន​ចូល​លួច​យក​បាន ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឆា​លី ព​ណ៍​ស្លែ និង​អា​គុយ​ចំនួន​០២​គ្រឿង ហើយ​ក្រោយ​ពេល​ដែល​លួច​បាន​សម្រេច ជនសង្ស័យ​បាន​យក​ម៉ូតូ​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ចំការ​តា​ង៉ែ​ន​ក្បែរ​ភូមិ និង​បាន​លក់​អា​គុយ​ទាំង​០២​គ្រឿង​នោះ​ទៅ​លក់​អោយ​អ្នកទិញ​អេ​ត​ចាយ (​មិន​ស្គាល់​អត្តសញ្ញាណ​) ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន កំពុងធ្វើការ​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ