ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ឆ្កែ និង​ឆ្មា​ប្រមាណ​១០​លាន​ត្រូវ​បាន​សម្លា.ប់​ជា​រៀង​រាល់​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ អន្តរជាតិ​មួយ​បាន​បង្ហាញ​ថា នៅ​ប្រទេស​វៀតណាម កម្ពុជា និង​ឥណ្ឌូ​នេ​ស៊ី មាន​ឆ្កែ និង​ឆ្មា​ប្រមាណ​១០​លាន​ក្បាល ត្រូវ​បាន​សម្លាប់​យក​សាច់​ជា​រៀង​រាល់​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ អន្តរជាតិ​មួយ​បាន​បង្ហាញ​ថា នៅ​ប្រទេស​វៀតណាម កម្ពុជា និង​ឥណ្ឌូ​នេ​ស៊ី មាន​ឆ្កែ និង​ឆ្មា​ប្រមាណ​១០​លាន​ក្បាល ត្រូវ​បាន​សម្លាប់​យក​សាច់​ជា​រៀង​រាល់​ឆ្នាំ ទោះបី​មាន​ចំនួន​នៃ​ប្រជាជន​ក្នុងស្រុក​ដែល​ហូប​សាច់​នេះ មាន​ចំនួន​តិចតួច​ក៏​ដោយ ។

អង្ក​ការ FOUR PAWS បាន​លើក​ឡើង​ថា ក្នុង​ករណី​ជា​ច្រើន សត្វ​ដែ​ស​ជា​សត្វ​ចិញ្ចឹម​ដែល​ត្រូវ​បាន​ចោរលួច​ពី​ម្ចាស់​របស់​វា​ត្រូវ​បាន​យក​មក​ពន្លិចទឹក ចងក ឬ​ចាក់ ហើយ​ត្រូវ​បាន​គេ​បរិភោគ ។ ដើម្បី​បញ្ចប់​ការ​ជួញដូរ​សាច់​ឆ្កែ និង​ឆ្មា ដោយ​មាន​និរន្តរភាព​នៅ​អាស៊ី​អាគ្នេយ៍ អង្គការ​នេះ​បាន​ចាប់ផ្តើម​យុទ្ធនាការ​មួយ​នៅ​ថ្នាក់​អន្តរជាតិ និង​ថ្នាក់​ជាតិ ។

លោក​បណ្ឌិត កា​រ៉ា​ន់​វី គុ​គ្រេ​ចា ពេទ្យសត្វ និង​ជា​អ្នកគ្រប់គ្រង​គម្រោង​នៃ​យុទ្ធនាការ​ការ​បញ្ចប់​ការ​ជួញដូរ​សត្វ​ឆ្កែ និង​ឆ្មា​បាន​នៃ​អង្ក​ការ FOUR PAWS និយាយ​ថា ៖«​វា​ជា​ការ​ខកចិត្ត​ខ្លាំង​ណាស់ ដែល​ពិធីបុណ្យ​នេះ​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​បន្ត​ដោយ​អាជ្ញាធរ ។ ពួក​គេ​បាន​ជ្រើសរើស​ធ្វើ​ជា​បិទ​ភ្នែក​មើល​មិនឃើញ​សកម្មភាព​ខុសច្បាប់​នេះ​ទៅ​វិញ ។ វា​បង្ហាញ​ថា ការ​សម្រេចចិត្ត​របស់​ប្រទេស​ចិន ក្នុង​ការ​បញ្ឈប់​ការ​បែងចែក​សត្វ​ឆ្កែ​ជា​បសុសត្វ គឺ​ជាក់ស្តែង​គ្រាន់តែ​ជា​និយាយ​មាត់ទទេ​ប៉ុណ្ណោះ​»​។

លោក​បណ្ឌិត គុ​គ្រេ​ចា បាន​បន្ត​ថា «​តាម​រយៈ​ការងារ និង​កិច្ច​សហប្រតិបត្តិការ​អប់រំ​ជាមួយ​អាជ្ញាធរ សហគមន៍​មូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ​ផ្នែក​ទេសចរណ៍​អង្គការ FOUR PAWS មាន​គោលដៅ​ចង់​ឲ្យ​រដ្ឋាភិបាល​នៅ​អាស៊ី​អាគ្នេយ៍​ណែនាំ​ពង្រឹង និង​អនុវត្ត​ច្បាប់​ការពារ​សត្វ​ដែល​វា​នឹង​បញ្ចប់​ការ​ចាប់​សត្វ​ឆ្កែ និង​ឆ្មា​យក​មក​សំលាប់ និង​បរិភោគ​» ។

អង្គការ FOUR PAWS ក៏​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​សុខុមាលភាព​សត្វ DMFI និង ACPA ដែល​ការពារ​ប្រឆាំង​នឹង​ការ​ជួញដូរ​នៅ​អាស៊ី​អាគ្នេយ៍​ក៏​ដូច​ជា អាស៊ី​សម្រាប់​សម្ព័ន្ធ​សត្វ​ដែល​ធ្វើការ ដើម្បី​លើកកម្ពស់​សុខុមាលភាព​សត្វ​ពាសពេញ​ទ្វីបអាស៊ី ។

ការ​គាំទ្រ​សម្រាប់​ការ​បញ្ចប់​ការ​ជួញដូរ​ដ៏​ឃោរឃៅ​នេះ​បាន​ទទួល​ការ​ជំរុញ​ជាស​កល​ដោយ​ទទួល​បាន​ហត្ថលេខា​ជាង ៧៧០,០០០ ចាប់តាំងពី​វា​បាន​ចាប់ផ្តើម​កាលពី​ចុងឆ្នាំ​មុន ។ លោក​បាន​បន្ត​ថា ទោះបីជា​ប្រទេស​ចិន​បាន​ដក​សត្វ​ឆ្កែ​ចេញពី​កាតាឡុក​បសុសត្វ​ជាតិ​របស់​ខ្លួន​នៅ​ចុងខែ​ឧសភា​ឆ្នាំ ២០២០ ដោយ​ការ​ហាមឃាត់​ការ​លក់​សត្វ​ឆ្កែ​រស់ និង​សាច់​ឆ្កែ​ជា​អាហារ​ក៏​ដោយ​ក៏​ពិធីបុណ្យ​សាច់​ឆ្កែ​ដែល​រៀបចំ​ជា​លក្ខណៈ​ឯកជន​នៅ​យូ​លី​ន​រយៈពេល​១០​ថ្ងៃ រាប់​ចាប់ពី​ថ្ងៃ​ទី ២១ ខែមិថុនា​ឆ្នាំ​២០២០ ។

លោក​បណ្ឌិត គុ​គ្រេ​ចា បាន​បន្ថែម​ទៀត​ថា​« លក្ខខណ្ឌ​គ្មាន​អនាម័យ​ដែល​សត្វ​ឆ្កែ​ទាំងនោះ​ត្រូវ​បាន​គេ​ឃាំង​ទុក និង​សម្លាប់​នៅ​ឯ​ពិធីបុណ្យ​អាច​បណ្ដាល​នាំ​ឱ្យ​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ដូច​ជា ជំងឺឆ្កួតជ្រូក និង​ជំងឺ​អាសន្នរោគ​ក៏​ដូច​ជា ការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស ដូច​ជា ជំងឺ​កូ​វី​ដ​១៩ ដែល​យើង​បានឃើញ​រួច​មក​ហើយ​នោះ ។

ប្រទេស​ចិន​មានឱកាស​ធ្វើ​ជា​ប្រទេស​គំរូ​មួយ ជា​ពិសេស​នៅ​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ការ​អនុញ្ញាត​ឱ្យ​មានការ​ប្រារព្ធ​ពិធី​នេះ​ឡើង បាន​បង្ហាញ​ថា ពួក​គេ​មិន​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​ហានិភ័យ​សុខភាព​ដែល​កើត​ចេញពី​ការ​ជួញដូរ​សាច់​ឆ្កែ និង​ឆ្មា​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ