ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ជួប​ទុក្ខ​គ្មាន​ស្រាកស្រាន្ត ព្រោះតែ​ប្តី​ស្រវឹង​ខួប និងគ្រឿង ញៀន​​វា.យដំ​នាង​ដូច​សត្វ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជួប​ទុក្ខសោក​គ្មាន​ស្រាកស្រាន្ត​ដោយសារ​តែ​បាន​ប្ដី​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​ផឹកស្រា​ស្រវឹង ហើយ​តែងតែ​ប្រើ​អំពើ​ហិង្សា​វាយដំ​ស្ទើរ​រាល់ថ្ងៃ ហើយ​លើក​ចុង​ក្រោយ​មិន​តែ​វាយ​ប៉ុណ្ណោះ​ទេ បន្ទាប់​ពី​ផឹកស្រា​អស់​កន្លះ​លី​ត្រ ប្ដី​ចោលម្សៀត​តណ្ហា​ពុះកញ្ជ្រោល​សុំ​ប្រពន្ធ​រួម​រ័ក្ស​ទាំង​ថ្ងៃ ។ ប៉ុន្តែ​នាង​មិន​ព្រម​ឡើយ…


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជួប​ទុក្ខសោក​គ្មាន​ស្រាកស្រាន្ត​ដោយសារ​តែ​បាន​ប្ដី​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​ផឹកស្រា​ស្រវឹង ហើយ​តែងតែ​ប្រើ​អំពើ​ហិង្សា​វាយដំ​ស្ទើរ​រាល់ថ្ងៃ ហើយ​លើក​ចុង​ក្រោយ​មិន​តែ​វាយ​ប៉ុណ្ណោះ​ទេ បន្ទាប់​ពី​ផឹកស្រា​អស់​កន្លះ​លី​ត្រ ប្ដី​ចោលម្សៀត​តណ្ហា​ពុះកញ្ជ្រោល​សុំ​ប្រពន្ធ​រួម​រ័ក្ស​ទាំង​ថ្ងៃ ។

ប៉ុន្តែ​នាង​មិន​ព្រម​ឡើយ ព្រោះ​ថ្ងៃ​ក្រឡែត​អ​ញ្ចឹ​ង​ខ្មាស​គេ ម្យ៉ាង​នាង​ជាប់រវល់​ចង​បន្លែ ដើម្បី​យក​ទៅ​លក់​ផង ខណៈនោះ​បាន​ធ្វើ​ឲ្យ​ប្ដី​ខឹង​យ៉ាង​ខ្លាំង និង​ចោទ​ថា នាង​មាន​សហាយ​ថែម​ទៀត រួច​ក៏​បាន​បាន​យក​កាំបិត​ចិតបន្លែ​ចាក់ បណ្ដាល​ឲ្យ​នាងរង​របួស​បំពង់ករ​ស្ទើរ​ធ្លុះ​ស្លាប់ ។

ដោយសារ​អត់ទ្រាំ​ទៅ និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លែង​បាន​តទៅ​ទៀត​នោះ​ទើប​នាង​សម្រេចចិត្ត​ប្ដឹង​នគរបាល​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន បុរស​ជា​ប្ដី​នោះ​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុង​ក្រុម​ទី​៧ ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ម៉ឺន ភ័​ណ្ឌ អាយុ​៣៤​ឆ្នាំ មុខរបរ ដើរ​រើស​អេ​ត​ចាយ និង​ដើរ​បេះ​បន្លែ​លក់​មានស្រុក​កំណើត​ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​។

ដោយឡែក​បុរស​ជា​ប្ដី​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​តាម​បណ្ដឹង​ប្រពន្ធ​នោះ​ឈ្មោះ កង អ៊ុយ អាយុ​៣៤​ឆ្នាំ មាន​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ស្ត្រី​ខាងលើ​បាន​និយាយ​ថា នាង និង​ប្ដី​បាន​រៀប​ការ​ជាមួយ​គ្នា​ត្រឹមត្រូវ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ និង​មានកូន​ប្រុស​២​នាក់ និង​កូនស្រី​១​នាក់ ហើយ​ចាប់តាំងពី​ក្រោយ​រៀប​ការ​រួច​មិនសូវ​មាន​សុភមង្គល​ដូច​ជា​គ្រួសារ​អ្នក​ដ៏​ទៃ​ឡើយ ព្រោះតែ​ប្តី​គ្មាន​មុខ​បរ​រកស៊ី​អ្វី​សោះ មួយ​ថ្ងៃ​ៗ​គិតតែ​ពី​ដើរ​ផឹកស៊ី និង​សេព​គ្រឿងញៀន​គ្មាន​គិត​អ្វី​ទាំងអស់ រហូត​ដល់​ញៀន​ងប់ងុល​ទៅ​ហើយ​។

មិនតែប៉ុណ្ណោះ ក្រោយ​ពេល​ផឹក​ស្រវឹង​ម្ដង​ៗ​តែងតែ​រករឿង​វាយដំ​មក​លើ​រូប​នាង​ជា​ញឹកញាប់ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្ដី​នាង​នៅ​តែ​ស្រឡាញ់​ប្ដី ហើយ​មិន​បាន​ដាច់​ចិត្ត​ប្ដឹងផ្ដល់​ពី​ប្ដី​នោះ​ឡើយ និង​ចេះ​តែ​អត់ទ្រាំ​ខាំមាត់សង្កត់ចិត្ត បៀមទុក្ខ​លំបាក និង​ភាព​ឈឺចាប់​រហូត​មក ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ក្រោយ​ពេល​ផឹកស្រា​ថ្នាំ​អស់​កន្លះ​លី​ត្រ​តណ្ហា​ពុះកញ្ជ្រោល​ទ្រាំ​មិន​បាន​ក៏​បាន​សុំ​ប្រពន្ធ​រួម​រ័ក្ស​ទាំង​ថ្ងៃ ប៉ុន្តែ​ខណៈនោះ​នាង​កំពុង​អង្គុយ​ចង​បន្លែ ដើម្បី​យក​ចេញ​ទៅ​លក់ ហើយ​នាង​បាន​ប្រកែក​មិន​ព្រម​ឲ្យ​ឡើយ ។ ព្រោះ​ទាំង​ថ្ងៃ​ខ្លាច​ខ្មាស​គេ ម្យ៉ាង​នាង​រវល់​ចង​បន្លែ​ប្រញាប់​លក់​ផង ហើយ​នៅ​ពេល​ប្រពន្ធ​ប្រកែក​បែប​នេះ​ធ្វើ​ឲ្យ​បុរស​នេះ​ខឹងសម្បារ​ខ្លាំង​ណាស់ ក៏​បាន​វាយដំ និង​ព្រមទាំង​យក​កាំបិត​ចាក់​នាង​ចំ​បំពង់ករ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ​។

មិនតែប៉ុណ្ណោះ​បាន​ប្រពន្ធ​ចោទ​ថា មាន​សហាយ​ទើប​មិន​ព្រម​ឲ្យ​ខ្លួន​រួម​រ័ក្ស​បែប​នេះ ហើយដោយ​ដារ​តែ​អត់ទ្រាំ​លែង​បាន​តទៅ​ទៀត​ទើប​នាង​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ចុះ​ទៅ​ឃាត់ខ្លួន​ប្ដី​រូប​នេះ ដើម្បី​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ