ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ វ៉ៃ​លុក​ផ្លូវដង្ហើម​សាហា.វ​ណាស់​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ដកដង្ហើម ត្រដរខ្យល់​ដោយ​ខ្វះ​អុកស៊ីហ្សែន

3 ឆ្នាំ មុន
  • ភ្នំពេញ

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ មក​បង្ហាញ​ឲ្យ​សាធារណជន​បានដឹង​ថា វីរុស​កូ​វី​ដ​-១៩ វ៉ៃ​លុក​ផ្លូវដង្ហើម​សាហាវ​ណាស់​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ដកដង្ហើម​ណាស់ រហូត​ដល់ ត្រដរខ្យល់​ដោយ​ខ្វះ​អុកស៊ីហ្សែន ដែល​ក្រុម​គ្រូពេទ្យ​ក៏​ពិបាក​នឹង​ជួយ​សង្គ្រោះ​ឲ្យ​ផុត​ពី​សេចក្តីស្លាប់ ។ លោកស្រី ឱ…

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ មក​បង្ហាញ​ឲ្យ​សាធារណជន​បានដឹង​ថា វីរុស​កូ​វី​ដ​-១៩ វ៉ៃ​លុក​ផ្លូវដង្ហើម​សាហាវ​ណាស់​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ដកដង្ហើម​ណាស់ រហូត​ដល់ ត្រដរខ្យល់​ដោយ​ខ្វះ​អុកស៊ីហ្សែន ដែល​ក្រុម​គ្រូពេទ្យ​ក៏​ពិបាក​នឹង​ជួយ​សង្គ្រោះ​ឲ្យ​ផុត​ពី​សេចក្តីស្លាប់ ។

លោកស្រី ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា «​ជ្រោះ​មរណ​:​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ស្ថិត​នៅ​ក្នុង​ស្ថានភាព​គួរ​ឲ្យ​មានការ​ព្រួយបារម្ភ​ណាស់ នៅ​លើ​សាកលលោក នៅ​ក្នុង​តំបន់ នៅ​តាម​បណ្តា​ប្រទេស នៅ​តាម​សហគមន៍ និង​សម្រាប់​បុគ្គល ។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង ជា​ពិសេស​បុគ្គល​គ្រប់​រូប ត្រូវ​តែ​ខិតខំ​បន្ត​កិច្ច​ការពារ​ខ្លួន​ពី​ការ​ចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន ក្រុម​គ្រួសារ​ខ្លួន និង​សហគមន៍​របស់​ខ្លួន គ្មាន​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩» ។

នៅ​ថ្ងៃនេះ​កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​ថ្មី​ចំនួន​៩​នាក់ ដែល​ធ្វើ​ចំនួន​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​មាន​ដល់​១៣៩​នាក់ តែ​មាន​១០​នាក់​ប៉ុណ្ណោះ​កំពុង​សម្រាក​ព្យាបាល ។ ១២៩​នាក់​បាន​សះស្បើយ ។ ទោះ​យ៉ាងណា មន្ត្រី​នៅ​តែ​សម្តែង​ការ​ព្រួយបារម្ភ​ជា​ប្រចាំ ចំពោះ​ការ​ឆ្លង​ដល់​សហគមន៍​ឬ រលក​ទី​២ ។

លោក​រដ្ឋ​ឳ វណ្ណ​ឌី បាន​ដាស់តឿន​ពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ចំពោះ​ជំងឺ​កូ​វី​ដ​១៩ ។ លោកស្រី​បាន​លើក​ឡើង​ថា គ្មាន​ន​ណា​ស្គាល់​ដឹង​បាន​ទេ ថា វីរុស​កូ​វី​ដ​-១៩ មាន​អត្ត​ច​រិ​ក​បែប​ណា និង​នៅ​កន្លែង​ណា​ដែរ ។ លោកស្រី​បញ្ជាក់​ថា គេ​ក៍​មិន​មិន​អាច​ដឹង​បាន​ដែរ​ថា អ្នក​ឆ្លង​ជំងឺ​នេះ គាត់​បាន​ប៉ះពាល់​អ្វីខ្លះ ដែល​មាន​វត្តមាន​វីរុស​នេះ? សូ​ម្បី​តែ​បុគ្គល​ផ្ទាល់ក៏​គាត់​ប្រហែលជា​មិន​បានដឹង​ខ្លួន​ផង ។

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា អ្វី​ដែល​អាច​ដឹង​បាន​នោះ ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ គឺ​បណ្តាល​មក​ពី​កង្វះខាត​ក្នុង​ការ​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​បាន​ត្រឹមត្រូវ ជា​ពិសេស ហានិភ័យ​ខ្ពស់​នៅ​ពេល​ដែល​បុគ្គល​ចល័ត ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​ភ្លេច​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​។

«​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ ហើយ​អំពាវនាវ​ទៀត ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ឲ្យ​ចេះ​ការពារ​ខ្លួន កុំ​ភ្លេចខ្លួន​ឲ្យ​សោះ ដោយ​ត្រូវ​ចេះ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ខ្លួន​ឲ្យ​ស្រប​តាម »​ការ​រស់នៅ​ធម្មតា តាម​បែប​គន្លង​ថ្មី​«​នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​ឱ វណ្ណ​ឌី​ន »​។

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​រូប​នេះ បាន​បន្ត​ថា «​ខ្ញុំ​ធ្លាប់​បាន​ពន្យល់​ហើយ​ថា ការ​ធ្វើតេស្ត​ឃើញ អវិជ្ជមាន មិនមែន​មាន​ន័យ​ថា យើង​អត់​មាន​វីរុស​នេះ​រហូត​នោះ​ទេ ។ អវិជ្ជមាន​ពេល​ម៉ោង​ដែល​ធ្វើតេស្ត តែ​ចប់​ពី​ពេល​ធ្វើតេស្ត​ទៅ គឺ​អាច​ឆ្លង​ចូលខ្លួន​បុគ្គល​នៅ​គ្រប់ពេលវេលា គ្រប់​កាលទេស​: និង​គ្រប់​ទីកន្លែង ប្រសិនបើ​ភ្លេចខ្លួន ឫ​មិន​បានការ​ពារ​ខ្លួន​ទេ​នោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ