កសិករ​ម្នាក់​នៅ​ខេត្តពោធិ៍សាត់​រក​ចំណូល​បាន​៣០​លាន ពី​ដី​ដាំ​បន្លែ ៣០​អា


កសិករ​ឈ្មោះ អ៊ុ​ន ល​ក្ខិ​ណា រស់នៅ​ភូមិ​ជ្រែង ឃុំ​ស្វាយ​លួង ស្រុក​ណ្តៀ​ង ខេត្តពោធិ៍សាត់ គាត់​បាន​ធ្វើការ​ដាំ​ដុះ​ដំណាំ​បន្លែ​បាន​៤​ដង ក្នុង​១​ឆ្នាំ ហើយ​ទទួល​ចំណូល​ប្រហែល​៣០​លាន​រៀល ឬ​ស្មើ​៧៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ លើ​ផ្ទៃដី​ដាំ​ដុះ​ប្រហែល ៣០​អា ។ អ្នកស្រី​ដាំ​ត្រប់ ត្រសក់​ស្ពៃ និង​ខាត់ណា​ផ្កា ។

ក្រសួងកសិកម្ម​បាន​លើក​ឡើង ករណី​អ្នកស្រី អ៊ុ​ន ល​ក្ខិ​ណា មក​ផ្សាយ ទំនង​សម្រាប់​ធ្វើ​ជា​គំរូ ដល់​កសិករ​ផ្សេង​ទៀត​ឲ្យ​ដាំ​ដុះ​បន្លែ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ពីព្រោះ​បច្ចុប្បន្ន​នេះ ក្នុង​ចំណោម​តម្រូវការ​បន្លែ​ពី​២០០​តោន ទៅ​៤០០​តោន​ក្នុង​មួយ​ថ្ងៃ ពលរដ្ឋ​កម្ពុជា​ទទួលទាន​បន្លែ​នាំ​ចូល​មិន​តិច​ជាង​៥០% នោះ​ទេ ហើយ​បន្លែ​នាំ​ចូល​ទៀត​សោត ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​ថា មាន​ផ្ទុក​សា​ធារ​តុ​គីមី​ខ្ពស់​ទៀត​ផង ។

បន្លែ​ដែល​អ្នកស្រី​អ៊ុ​ន ល​ក្ខិ​ណា ដាំ​ដុះ​បាន​មិន​ពិបាក​លក់​នោះ​ទេ ។ កសិករ​រូប​នេះ បាន​យក​បន្លែង​របស់​គាត់​ទៅ​បោះ​ដុំ​នៅ​ផ្សារ និង​លក់​ដោយ​ខ្លួនឯង​ផង ។ ដូច​ជា ត្រសក់​ក្នុង​១​ថ្ងៃ គាត់​អាច​ប្រមូល​ពី​១០០​ទៅ​១៣០​គីឡូក្រាម ក្នុង​មួយ​គីឡូ​តម្លៃ ២០០០​រៀល បើ​គាត់​បោះ​ដុំ​ឲ្យ​គេ ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពិសេស​រដ្ឋាភិបាល​តែ​ម្តង បាន​កំពុង​ជំរុញ​ឲ្យ​មានការ​ដាំ​បន្លែ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅ​នឹង​កន្លែង និង​ជា​ការ​លើកកម្ពស់​ជីវភាព​ប្រជា​កសិករ​នៅ​គ្រា​លំបាក​ខាង​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ផង ។

កន្លង​កសិករ​ជា​ច្រើន​ត្អូញត្អែរ​ថា ការ​ដាំ​បន្លែ​ក្នុងស្រុក​លក់​មិន​ចំណេញ ការ​ដាំ​ដុះ​ចំណាយ​ដើមទុន​ខ្ពស់​លើ​ជី លើ​ទឹក ចំណែក​បន្លែ​នាំ​ចូល​គេ​លក់​ថោក​ជាង ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​បាក់ទឹកចិត្ត​ក្នុង​ការ​ដាំ​ដុះ ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ