ឱ​ក សុគន្ធ​កញ្ញា ក្លាយជា​ទូត​សុ​ឆន្ទៈ​ផ្លូវការ​របស់​ក្រុមហ៊ុន ជីប ម៉ុង លែ​ន


​ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​ជ្រើស​យក​តារាចម្រៀង​ដ៏​ល្បីល្បាញ​ជួរ​មុខ​របស់​ប្រទេស​កម្ពុជា គឺ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ជា​ទូត​សុ​ឆន្ទៈ ដំបូង​បង្អស់​របស់​ក្រុមហ៊ុន​ ។

លោក​ឧកញ៉ា លាង ហួង (​ហេ​ន​រី​) អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន មាន​ប្រសាសន៍​ថា «​ការ​ជ្រើស​យក​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ជា​ទូត​សុ​ឆន្ទៈ ទី​មួយ មិន​ធ្លាប់​មាន​សម្រាប់ ក្រុមហ៊ុន ជីប ម៉ុង លែ​ន គឺ​ដោយសារ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា មាន​បំណងប្រាថ្នា​ចង់​ឲ្យ​គ្រួសារ​របស់​អ្នក​នាង​ទទួល​បាន​ភាព​កក់ក្ដៅ ដូច​គ្នា​នឹង​ទស្សនវិស័យ​របស់​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ដែល​សាងសង់​លំនៅ​ឋាន​ដ៏​កក់ក្ដៅ​ជូន​អតិថិជន​របស់​ខ្លួន​»​។

អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា មាន​ប្រសាសន៍​ថា​៖ «​នៅ​ពេល​នេះ នាង​ខ្ញុំ​កំពុង​មានគ្រួសារ​មួយ​ដ៏​កក់ក្តៅ តែ​ក៏​ត្រូវការ​លំនៅ​ឋាន និង​សហគមន៍​រស់នៅ​ដ៏​កក់ក្ដៅ​ផង​ដែរ​។ លំនៅ​ឋាន របស់​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ជា​ពិសេស​នៅ​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី គឺជា​ជម្រើស​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​នាង​ខ្ញុំ និង​គ្រួសារ​នាង​ខ្ញុំ​»​។

តារាចម្រៀង​រូប​នេះ​បន្ថែម​ទៀត​ថា «​នាង​ខ្ញុំ​ពិតជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ខ្លាំង​ណាស់ ដែល​ត្រូវ​បាន​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ដែល​ជា​ក្រុមហ៊ុន​រចនា​លំនៅ​ឋាន​ដ៏​ស្រស់​ស្អាត និង​សាងសង់​លំនៅ​ឋាន​មានគុណ​ភាព​ខ្ពស់ ជ្រើសរើស​នាង​ខ្ញុំ​ជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​»​។

សន្និសីទ​ព័ត៌មាន និង​ពិធី​ចុះ​កុងត្រា​ជា​ទូត​សុច្ឆន្ទៈ រវាង​ក្រុមហ៊ុន ជីប ម៉ុង លែ​ន និង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ក្នុង​មណ្ឌល​ផ្សារ​ទំនើប ណូ​រ៉ូ ម៉​ល​៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ