ចាញ់ល្បែង​ខ្លួនឯង​សោះ​មក​ដល់​ផ្ទះ​វាយ​ប្រពន្ធ​ស្ទើរ​ស្លាប់​ស្ទើរ​រស់


ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ជា​អ្នក​ញៀន​នឹង​ល្បែងស៊ីសង​ពេល ចាញ់ល្បែង​សុំ​លុយ​ប្រពន្ធ​មិន​បាន គ្រប់ពេល​ដែល​ខ្លួន​ចង់បាន​ក៏​ឈាន​ដ ល់​ប្រើ​អំពើ​ហិង្សា​វាយដំ​ប្រពន្ធ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ កាលពី​វេលា​ម៉ោ ង​១៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៥ មិថុនា ២០២០ បាន​បង្ក​ការ​ភ្ញាក់ផ្អើល នៅ​ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុក អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ស្ត្រី​រង​គ្រោះ​ដែល​រង​នៅ​អំពើ​ហិង្សា​ពី​ប្តី​របស់​ខ្លួន​ឈ្មោះ កែវ ស្រី អា យុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រៀបរាប់​ថា ប្តី របស់​ខ្លួន​ដែល​សមត្ថកិច្ច​អាវុធ​ហត្ត​ស្រុក​អន្លង់​វែង​ធ្វើការ​ឃាត់ខ្លួន​នោះ​ឈ្មោះ មាន ម៉ី​ន ហៅ​រ៉ា អាយុ​៣៧​ឆ្នាំ មុនរ​បរជា​កសិករ ។

ស្ត្រី​រង​គ្រោះ​ដដែល​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ប្តី​របស់​ខ្លួន ក្នុង​មួយ​ថ្ងៃ​ៗ ប្រកប​មុខរបរ​ដើរ​លេង​តែ​ល្បែងស៊ីសង​ប៉ុណ្ណោះ នៅ​ពេល​ចាញ់ល្បែង តែ​តែ​ចូល​ដល់​ផ្ទះ​រករឿង​ប្រពន្ធ​កូន​ជា​ញឹកញាប់ ។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​១៩​យប់ ថ្ងៃ​ទី​២៥ មិថុនា ២០២០ ប្តី​រូប​នេះ ចាញ់ល្បែង​អស់​លុយ​ថែម​ទាំង​យក​ទូ​ស័ព្ទ​ទៅ​បញ្ចាំ​គេ​៣០​ម៉ឺន​រៀ ល ហើយ​មក​សុំ​លុយ​ប្រពន្ធ​យក​ទៅ​លស់ តែ​ខ្លួន​ជា​ប្រពន្ធ​មាន​តែ ១០​ម៉ឺន​រៀល​ឱ្យ​ប្តី ដោយ​លុយ​មិន​គ្រប់​ចំនួន​ក៏​កើតជា​រឿង​ជម្លោះ ខណៈ​នេះ​ប្តី​បាន​ទាញ​យក​ដំបង​វាយ​មក​លើ​ខ្លួន បណ្តាល​ឱ្យ រង​របួស​ពេញ​ដងខ្លួន​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ទើបរ​ត់ទៅ​ប្តឹង​អាវុធ​ហត្ត​ស្រុ ក​ចុះ​មក​ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​តែ​ម្តង ។

លោក​វរៈសេនីយ៍ទោ​ងួ​ន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អាវុធ​ហត្ត​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង កាលពី​ថ្ងៃ​ទី​២៦ មិថុនា ២០២០​នេះ​ថា ក្រោយ​ពី​បាន​ទ​ទួ ល​នៅ​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ និង​យោង​ទៅ​លើ​មាន​ស្នា ក​ស្នាម​ជាំ​ពាសពេញ​ដងខ្លួន ។

លោក​បាន​បញ្ជា​ឱ្យ​កងកម្លាំង​អាវុធ ហត្ថ​ស្រុក​ចុះ​ទៅ​នាំ​ខ្លួន​យក​មក​ធ្វើការ​សាកសួរ យោង​តាម​ចម្លើយ​ឈ្មោះ​មាន ម៉ី​ន ហៅ​រ៉ា បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ប្រព្រឹត្ត​នៅ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​ពិតមែន យោង​តាម​ចម្លើយ​នឹង​យោង​ទៅ​លើ ពាក្យបណ្តឹង​លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​រូប​នេះ​ទៅ​អា វុ​ធ​ហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ