ខេត្តកំពង់ឆ្នាំង ៖ ដោយសារខឹងនឹងម្តាយប្រើទៅបេះផ្លែត្រប យុវជនម្នាក់ បានរត់ទៅផឹកថ្នាំបាញ់ម្ទេសប៉ងសម្លាប់ខ្លួនឯង ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៦ មិថុនា ២០២០ ចំណុចភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះអគ្គី ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
យុវជនចិត្តខ្លាំងខ្លួនខាងលើមានឈ្មោះ រ៉ង ផាឡោះ អាយុ២២ឆ្នាំ នៅលីវ រស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។
តាមប្រភពពីម្តាយបានអោយដឹងនៅក្នុងមន្ទីរពេទ្យថា ៖ នៅមុនពេលកើតហេតុយុវជន ខាងលើនេះ ត្រូវបានគាត់ជាម្តាយប្រើ អោយទៅជាមួយអ្នកភូមិ ដើម្បីជួយបេះត្រប់ នៅចំការ ខណៈដែលយុវជនរងគ្រោះខាងលើកំពង់ផឹកស៊ី ។ ស្រាប់តែមិនដឹងយ៉ាងម៉េចបានខឹងច្រឡោតរត់ទៅទាញដបថ្នាំបាញ់ម្ទេសចំណុះ១លីត្រ ចុះទៅកំពង់មាត់ទន្លេចាក់ថ្នាំផឹក ។
ប្រភពដដែលបានបន្តថា ដោយបាត់យុវជនខាងលើមិនឃើញឡើងមកវិញ ក្រុមគ្រួសារសាច់ញាតិនាំគ្នាផ្អើលចុះទៅកំពង់ទឹកទន្លេក៏ឃើញយុវជនដេកស្តូកស្តឹងមិនកម្រើក ហើយក៏មិនឃើញមានដបថ្នាំនៅក្បែរខ្លួនដែរ ក៏នាំគ្នាលើកយកមកផ្ទះ ដោយស្ថានភាពមិនស្រួលក៏ដឹកតាមការណូតយកមកមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។
ក្រុមគ្រូពេទ្យដែលកំពុងជួយសង្គ្រោះបានឱ្យដឹងថា ស្ថានភាពយុវជន ផឹកថ្នាំខាងលើជួបការលំបាកក្នុងការជួយសង្គ្រោះ ព្រោះផឹកថ្នាំយូរពេក ទម្រាំមកដល់មន្ទីរពេទ្យ ។ ប៉ុន្តែនៅអាចជួយសង្គ្រោះបាន គ្រាន់តែប្រើពេលយូប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ