ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ខ្មែរ​៣​នាក់ ត្រូវ​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស ខ្មែរ​៣​នាក់ ឱ្យ​មាន​សេរីភាព​វិញ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ ទី​២៤ មិថុនា ២០២០ រួច​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​ក…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស ខ្មែរ​៣​នាក់ ឱ្យ​មាន​សេរីភាព​វិញ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ ទី​២៤ មិថុនា ២០២០ រួច​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​ក ម្ពុ​ជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែង​មាន​៖

១-​ឈ្មោះ គង់ ផេ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សំឡូត ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​, ២-​ឈ្មោះ ផុ​ន ហុ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កញ្ចាំង ឃុំ​ស៊ុម​មួយ ស្រុក​សំឡូត ខេត្តបាត់ដំបង និង​ទី​៣-​ឈ្មោះ ម៉​ន វិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង អ្នក​ទាំង​បី​នាក់​ចាប់ខ្លួន​ថ្ងៃ​ទី​៨ កក្កដា ២០១៦ ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់​ជាប់ គុក​នៅ​ខេត្ត​អំណាច​ចា​រើ​ន​ប្រទេស​ថៃ​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​បញ្ជូន​ខ្លួន​មក​ប្រគល់​ឱ្យ​កម្ពុជា សមត្ត​កិច្ច​បាន​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា បញ្ឈប់​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​បន្ត​ទៀត ក្រោយ​ពី​ធ្វើការ​អប់រំ​រួច​សមត្ថកិច្ច​បាន ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​គ្រុម​គ្រួសារ​នា​ថ្ងៃ​ដដែល​។

គួ​រំលឹក​ថា ក្រុម​អាជ្ញាធរ​ថៃ​ដែល​ដោះ​លែង អ្នកទោស​ខ្មែរ​ទាំង​៣​នាក់​នេះ​គឺ​មិនជា​លើក​ទី​១​នោះ​ទេ គេ​បាន​ធ្វើការ​អង្កេត​ឃើញ​ក្រុម​អាជ្ញា ធរ​ថៃ​បញ្ជូន​អ្នកទោស​ខ្មែរ​ដែល​ជាប់គុក​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង​ជាប់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ត្រូវ​បាន​នាំ​យក​មក​ប្រគល់​ឱ្យ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​នេះ​ស្ទើរតែ​រៀងរាល់ថ្ងៃ​ទៅ​ហើយ​៕ ដោយ ៖ ឱម សា​រឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ