ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ចេញពី​ធ្វើការ ត្រូវ​ចោរឆក់​កាបូប​បាន​សម្រេច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចេញពី​ធ្វើការ ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​ត្រូវ​ជនសង្ស័យ មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចេញពី​ធ្វើការ ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​ត្រូវ​ជនសង្ស័យ មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ជិត​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ​។ ជន​រង​គ្រោះ​មានឈ្មោះ អាង ស៊ី​ថូ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​សាឡ​ន ស្នាក់​នៅផ្ទះ​ជួល សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន មានស្រុក​កំណើត នៅ​ភូមិ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។

របស់​នៅ​ក្នុង​កាបូប​មាន ទូរ​សព្ទ័​ដៃ​ចំនួន ២​គ្រឿង ម៉ាក​iphone 11pro មួយ​គ្រឿង និង​មួយទៀត​ម៉ាក iphone 6 នាឡិកា​១​គ្រឿង និង​លុយ​ចំនួន​៤​ម៉ឺន​រៀល​។ តាម​សម្តី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​នាង​បាន​ចេញពី​ធ្វើការ​នៅ​ម្តុំ​ផ្លូវ​២០០៤ ខណ្ឌ​សែន​សុខ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​នៅ​ម្តុំ បឹង​ត្របែក ខណ្ឌចំការមន ដោយ​បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់ បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម មិន​ចាំបាច់​ស្លាក​លេខ​១​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប ដែល​រូប​នាង​បាន​ទុក​នៅ​លើ​កៅអី​ខាងក្រោយ​បាន​សម្រេច​រួច​ហើយ ក៏​នាំ​គ្នា​បន្ថែម​ល្បឿន ជិះ​រត់គេច​ខ្លួន​បាត់​អស់​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ត្រូវ​ជនសង្ស័យ​ឆក់ កាបូប​រួច​ហើយ រូប​នាង​ក៏​មិន​ស្គាល់​ប៉ុស្តិ៍​នគរបាល​នៅ​ទីណា​ទេ​ត្រូវ​បាន​អ្នក​រត់​កង់​បី​ឥណ្ឌា​ដឹក​នាង យក​មក​កន្លែង​គោលដៅ​សមត្ថកិច្ច​ចរាចរណ៍ ក្រុង​ដែល​ប្រចាំការ​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ រួច​ហើយ​ទើប​ប​សមត្ថកិច្ច​ចរាចរណ៍​ក្រុង​បាន​បោះដៃ​តាម​វិទ្យុទាក់ទង​ហៅ​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​មក​ដឹក​រូប​នាង​ជា​ជន​រង​គ្រោះ យក​ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល ស្ទឹង​មាន​ជ័យ​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​តាម​រក​ជនសង្ស័យ និង​ទ្រព្យសម្បត្តិ របស់​នាង​មក​វិញ​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ