ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង សន្យា​មិន​ឲ្យ​ព្រះសង្ឃ​ទាំង​១៥០​វត្ត​ក្នុង​រាជធានី​ភ្នំពេញ​ដាច់​ចង្ហាន់​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង សន្យា​មិន​ឲ្យ​ព្រះសង្ឃ​ទាំង​១៥០​វត្ត ក្នុង​រាជធានី​ភ្នំពេញ​ដាច់​ចង្ហាន់​ឡើយ ទោះបី​ក្នុង​រដូវវស្សា និង​កំពុង​ជួប​វិធានការ​ទប់ស្កាត់​កូ​វី​ដ​-១៩​ក៏​ដោយ គឺ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រាយការណ៍​ភ្លាម​ៗ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង សន្យា​មិន​ឲ្យ​ព្រះសង្ឃ​ទាំង​១៥០​វត្ត ក្នុង​រាជធានី​ភ្នំពេញ​ដាច់​ចង្ហាន់​ឡើយ ទោះបី​ក្នុង​រដូវវស្សា និង​កំពុង​ជួប​វិធានការ​ទប់ស្កាត់​កូ​វី​ដ​-១៩​ក៏​ដោយ គឺ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រាយការណ៍​ភ្លាម​ៗ ប្រសិនបើ​គ្មាន​លទ្ធភាព​ជួយ​នោះ​។ ការ​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ប្រគេន​ទៀន​ព្រះ​វស្សា​ទាំង​១៥០​វត្ត នៅ​រសៀល​ថ្ងៃ​ទី​២៦​ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុង​វត្ត​ទួល​សន្តិ​វ័ន ហៅ​វត្ត​ទួល​អស់លោក​។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើ​ឲ្យ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​មានការ​រីក​ចម្រើន​ទន្ទឹម​គ្នា ពិសេស​ពុទ្ធបរិស័ទ មាន​ជីវភាព​ធូរធា​បាន​ចូលរួម​កសាង​ទី​វត្ត​អារាម​ឲ្យ​មានការ​អភិវឌ្ឍន៍​យ៉ាង​ល្អ​ប្រសើរ​។ លោក​បន្ត​ថា សមិទ្ធផល ដ៏​មាន​តម្លៃ​ទាំង​អស់នេះ គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​លះបង់​គ្រប់​បែប​យ៉ាង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​តម្កល់​អត្ថប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​។

ក្នុង​ឱកាស​នោះ​លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ទាំងអស់​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ចូលរួម​ថែរក្សា ឲ្យ​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​សមិទ្ធផល​របស់​ជាតិ​យើង​ឲ្យ​បាន​គង់វង្ស ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ ភាព​សុខក្សេមក្សាន្ត​។ លោក ឃួ​ង ស្រេង បាន​ណែនាំ​ដល់​សង្កាត់​ទាំង​១០៥​ត្រូវ ចុះ​ពិនិត្យ​មើល​ជាក់ស្តែង នៅ​តាម​វត្ត​នីមួយ​ៗ នៅ​ក្នុង​មូលដ្ឋាន ក្រែង​មាន​វត្ត​ណាមួយ​ជួប​ការ​ខ្វះខាត សូម​ឱ្យ​យកចិត្តទុកដាក់​ទំនុកបម្រុង បើ​គ្មាន​ល​ទ្ឋ​ភាព សូម​ផ្តល់​ព័ត៌មាន​អាជ្ញាធរ​ខណ្ឌ និង​រាជធានី ដើម្បី​ចាត់វិធានការ​ទាន់​ពេលវេលា ដោយ​មិន​ទុក​ឱ្យ​វត្ត​ណាមួយ ដាច់​ចង្ហាន់​ដោយ​អាជ្ញាធរ​មិន​បានដឹង​នោះ​ឡើយ​ក្នុង​រដូវ​ចូល​ព្រះ​វស្សា​នេះ​។

សូម​បញ្ជាក់​ថា ក្នុង​កម្មវិធី​ប្រគេន​ទៀន​ព្រះ​វស្សា​ទាំង​១៥០​វត្ត​នេះ ក្នុង​១​វត្ត​ៗ​ទទួល​បាន​បច្ច័យ​១០​ម៉ឺន​រៀល ទៀនវស្សា​១​គូ សាដក​១​កញ្ចប់ អង្ករ​ចំនួន​១០០​គីឡូក្រាម ប្រេង​មួយ​កាន ចំណុះ​៣០​លី​ត្រ ស្កស​១​បាវ​ទំងន់​២៥​គីឡូក្រាម ទឹកដោះគោ ចំនួន​១​កេស ៤៨​កំប៉ុង ទឹកក្រូច​២​កេស ទឹកបរិសុទ្ធ​២​កេស មី​២​កេស​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ