វី​ដេ​អូ ក្រុម​ក្មេង​ស្ទាវ​ហ៊ាន​ទាញ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​សមត្ថកិច្ច​ដែល​ប្រដេញ​ចាប់


រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​២៤ មិថុនា សមត្ថកិច្ច​កម្លាំង​អន្តរាគមន៍​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ធ្វើការ​ដេញ​បង្ក្រាប​ក្រុម​ក្មេង​ស្ទាវ ដែល​ព្យាយាម​ជិះ​ម៉ូតូ​រត់​ប្រដាប់​ដោយ​ដាវ​ក្នុង​ដៃ​(​ដាវ​សាំ​ម៉ូ​រ៉ៃ​) គេច​ពី​ការ​ត្រួតពិនិត្យ​រឹត​ប​ង្តឹ​ង​អនុវត្ត​ច្បាប់​ចរាច​ណ៍ និង​ធ្វើការ​ឃាត់ខ្លួន​បាន​២​នាក់ ក្នុង​ចំណោម​៣​នាក់​ ។

បើ​តាម​ការ​រាយការណ៍​របស់​មន្ត្រី​នគរបាល​ខណ្ឌមានជ័យ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​២១​ម៉​០០​នាទី សមត្ថកិច្ច​ចម្រុះ​បាន ដាក់​គោលដៅ​ត្រួតពិនិត្យ និង​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម ផ្លូវជាតិ លេខ​២ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​មាន​យុវជន​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា មក​ដល់​គោល​សមត្ថកិច្ច​ត្រួតពិនិត្យ​ក៏​បាន​រត់គេច​ពី​គោលដៅ​។ ភ្លាម​ៗ​នោះ ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​អន្តរាគមន៍​ពិសេស​ខណ្ឌមានជ័យ​ក៏​បាន​ធ្វើការ​ប្រដេញ​តាម​ពីក្រោយ ហើយ​ក៏​ត្រូវ​ក្រុម​យុវជន​ទាំងនោះ ដក​ដាវ​សា​ម៉ូ​រៃ​បម្រុង​កាប់​ទៅ​លើ​សមត្ថកិច្ច​វិញ​ថែម​ទៀត​។

លុះ​ប្រដេញ​តាម​ដល់​ម្ដុំ​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ដោយ​ភ័យ​ស្លន់ស្លោ​ពេក​ក្រុម​យុវជន​នោះ​ក៏​បាន​ជិះ​ទៅ​បុក​តូប​លក់​បង្អែម នៅ​តាម​ផ្លូវ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ចាប់​បាន និង​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង រួច​ប្រគល់​អោយ​សមត្ថកិច្ច​ចាប់​បាន​២​នាក់ ចំណែកឯ​យុវជន​ម្នាក់​ដែល​កាន់​ដាវ បាន​រត់​ចូល​ព្រៃ​គេចខ្លួន បាត់​ស្រមោល​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​យុវជន​២​នាក់ ដែល​ជា​អ្នក​បើក​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល ដើម្បី​សាកសួរ និង​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ ដោយ​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​រង​របួសធ្ងន់​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ