ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អតីត​ប្រធាន​សមាគម សិស្ស និស្សិត បញ្ញវន្ត​ក្មេង​វត្ត បញ្ជូន​ទៅ​តុលា​ការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​បឋម​ឲ្យ​ដឹង​ថា អតីត​ប្រធាន​សមាគម សិស្ស និស្សិត​បញ្ញវន្ត​ក្មេង​វត្ត ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​បឋម​ឲ្យ​ដឹង​ថា អតីត​ប្រធាន​សមាគម សិស្ស និស្សិត​បញ្ញវន្ត​ក្មេង​វត្ត ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​សាធារណៈ​របស់​រដ្ឋ​រាប់​សិប​ហិ​កតា នៅ​ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បន្ត​ថា អនុរដ្ឋលេខាធិការ​រូប​នោះ​មានឈ្មោះ សេង សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ តែ​បច្ចុប្បន្ន​លោក​មាន​ដីធ្លី ធ្វើស្រែ​ចំការ​រាប់​សិប​ហិ​កតា​នៅ​ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បន្ត​ថា លោក សេង សុ​វ​ណ្ណា​រ៉ា ត្រូវ​បាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ចេញ​លិខិត​អញ្ជើញ​ឲ្យ​មក​សាកសួរ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ដូច​ខាងលើ​នេះ ខណៈ​ពេល​លោក សេង សុ​វ​ណ្ណា​រ៉ា ចូល​ដល់​ដែន​សមត្ថកិច្ច​ក៏​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តែ​ម្តង​ទៅ ។

ពេល​នេះ​លោក សេង សុ​វ​ណ្ណា​រ៉ា កំពុង​ស្ថិត​នៅ​ដំណាក់កាល​ស៊ើបសួរ​របស់​ស្ថាប័ន​អយ្យការ ដែល​រឿងរ៉ាវ​លំអិត​យ៉ាងណា​នោះ គឺ​មាន​តែ​រង់ចាំ​ព័ត៌មាន​លំអិត​នៅ​លើ​កាសែត​កោះសន្តិភាព​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ