ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាក​មក​មើល​ទិដ្ឋភាព​ខេត្ត​បាត់​ដំបង​ម្តង​មើល ​ខណៈ​មេឃ​កំពុង​តែ​ភ្លៀង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ ថៃ្ង​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នេះ​ថា ក្រោយ​ពី​ទទួល​ទឹកភ្លៀង​ធ្លាក់​មួយ​មេ​ធំ​មក ផ្លូវ​មួយ​ចំនួន​បាន​ជន់​លិច​នៅ​ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ ថៃ្ង​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នេះ​ថា ក្រោយ​ពី​ទទួល​ទឹកភ្លៀង​ធ្លាក់​មួយ​មេ​ធំ​មក ផ្លូវ​មួយ​ចំនួន​បាន​ជន់​លិច​នៅ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ មិន​ថា ខេត្ត​ណា​ឡើយ គឺ​ឃើញ​ថា បាន​ភ្លៀង​ស្ទើរតែ​គ្រប់​ខេត្ត​ទៅ​ហើយ ដែល​មាន​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់ បាតុភូត​ផ្គរ រន្ទះ​។

សូម​បញ្ជាក់​ដែរ​ថា ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​២៤ ដល់​៣០ ខែមិថុនា ឆ្នាំ​២០២០ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ហើយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ ។

ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​នឹង​អាច​កើត​មាន​ជាយថាហេតុ​ផង​ដែរ ៕