នាំ​ខ្លួន​ចាងហ្វាង​កាសែត​ជា​រិ​ខ្មែរ​ទៅ​តុលា​ការ ដើម្បី​សាកសួរ​ហើយ


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយា​ល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ បាន​ធ្វើការ​នាំ​ខ្លួន​ចាងហ្វាង​កាសែត​ជាតិខ្មែរ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពា​ក់័​ពន្ធ​ពី​បទ​.​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។

សេចក្តីរាយការណ៍​បន្ត​ថា ចាងហ្វាង​កាសែត​រូប​នោះ​ឈ្មោះ រស់ សុ​ឃិ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៥ មិថុនា ២០២០ សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង បាន​ឃាត់ខ្លួន លោក រស់ សុ​ឃិ​ត ចាងហ្វាង​កាសែត​ជាតិខ្មែរ ហើយ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស ញុះញង់ បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ ២០២០ បង្គាប់​ឲ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​លោក រស់ សុ​ឃិ​ត និង​បង្ហាញខ្លួន​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ ២០២០ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម ។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក រស់ សុ​ឃិ​ត ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៩ ពាក់​ពន្ធ​ពី​បទ​.​បរិហារកេរ្តិ៍ នឹង​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ត្រូវ​បាន​សាលក្រម​ផ្តន្ទាទោស​កំណត់​២​ឆ្នាំ ប៉ុន្តែ​លោក រស់ សុ​ឃិ​ត ជាប់​ក្នុង​ពន្ធនាគារ​១​ឆ្នាំ​ត្រូវ​បាន​ដោះ​លែង​វិញ ។

ពេល​នេះ ទំនងជា​លោក​ចាងហ្វាង​កាសែត​ជាតិខ្មែរ ត្រូវ​ទៅ​ដេក​ក្នុង​ពន្ធនាគារ​ម្តងទៀត​ហើយ នេះ​បើ​តាម​មើល​អង្គហេតុ​ដែល​សមត្ត​កិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​នោះ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ