ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​ចាប់ខ្លួន​បុរស​៣​នាក់ ពី​បទ​លក់​ទារក នៅ​លើ​បណ្តាញ​សង្គម Instagram

3 ឆ្នាំ មុន

ទីក្រុង​តេ​អេ​រ៉​ង់ ៖ បុរស​០៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ ដោយ​សង្ស័យ​ថា បាន​ព្យាយាម​លក់​ទារក​២​នាក់ នៅ​លើ​បណ្តាញ​សង្គម Instagram នេះ​បើ​យោង​តាម​ការ​ដកស្រង់​ចេញផ្សាយ​ដោយ​កាសែត…

ទីក្រុង​តេ​អេ​រ៉​ង់ ៖ បុរស​០៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ ដោយ​សង្ស័យ​ថា បាន​ព្យាយាម​លក់​ទារក​២​នាក់ នៅ​លើ​បណ្តាញ​សង្គម Instagram នេះ​បើ​យោង​តាម​ការ​ដកស្រង់​ចេញផ្សាយ​ដោយ​កាសែត CNN ចេញផ្សាយ​ថ្ងៃ​ទី​២៥ មិថុនា​នេះ​។

ស្នងការ​ប៉ូ​លី​ស នៃ​ទីក្រុង​តេ​អេ​រ៉​ង់ លោក​ឧត្តមសេនីយ៍ទោ ហូ​ស​ស៊ី​ន រ៉ា​ហ៊ី​មី Hossein Rahimi បាន​និយាយ​ថា ក្មេង​ម្នាក់​ក្នុង​ចំណោម​ពួក​គេ មាន​អាយុ ២០​ថ្ងៃ និង​ម្នាក់​ទៀត មាន​អាយុ ២​ខែ ។

ទារក​ទាំង​២​នេះ ត្រូវ​បាន​គេ​ទិញ​រួច​ហើយ ក្នុង​តម្លៃ​រហូត​ដល់ ៥០០​ដុល្លារ (៤០០​ផោន​) ហើយ​ត្រូវ​បាន​គេ​លក់​បន្ត ក្នុង​តម្លៃ​ចន្លោះ​ពី ២,០០០ ទៅ ២,៥០០​ដុល្លារ ។

ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន បាន​និយាយ​ថា រូប​គាត់​បាន​ចំណាយ​តិចតួច​“​យក​ទារក​ពី​គ្រួសារ​ក្រីក្រ​” គឺ​ដើម្បី “​ប្រគល់​(​ទារក​) ទៅ​អោយ​ក្រុម​គ្រួសារ​អ្នកមាន ដែល​អាច​ផ្តល់​អនាគត​ល្អ​ប្រសើរ​ដល់​ពួក​គេ​” ។

នេះ​មិនមែន​ជា​ករណី​ដំបូង ដែល​អាជ្ញាធរ​អ៊ី​រ៉​ង់​បាន​រក​ឃើញ​នោះ ។ មាន​កត្តា​ជា​ច្រើន រួម​មាន ភាព​ក្រីក្រ​, ការ​ញៀន​ថ្នាំ​, អាពាហ៍ពិពាហ៍​ក្នុង​វ័យក្មេង និង​ភាព​គ្មាន​ផ្ទះសម្បែង ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ