ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​តា​បញ្ជាក់​ករណី​ស្លា.ប់​ដោយ​កូ​វី​ដ​១៩​លើ​ក្រុមការ​ងារ​​​សាងសង់​កីឡដ្ឋាន​ត្រៀម World Cup 2022

3 ឆ្នាំ មុន

ប្រទេស​កា​តា ៖ យោង​តាម​ការ​ចេញផ្សាយ​ពី Goal.com កាលពី​ព្រហស្បតិ៍​ម្សិលមិញ​បានឱ្យ​ដឹង​ថា គណៈកម្មាធិការ​ជាន់ខ្ពស់​ទទួល​ការ​ខុស​ត្រូវការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ត្រៀម​សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ នៅ​ប្រទេស​កា​តា បាន​បញ្ជាក់​ពី​ករណី​បាត់បង់​ជីវិត​ដំបូង​ដោយសារ​កូ​វី​ដ​១៩ ក្នុង​ចំណោម​ក្រុមការងារ​ទាំងអស់​របស់​ខ្លួន​។…

ប្រទេស​កា​តា ៖ យោង​តាម​ការ​ចេញផ្សាយ​ពី Goal.com កាលពី​ព្រហស្បតិ៍​ម្សិលមិញ​បានឱ្យ​ដឹង​ថា គណៈកម្មាធិការ​ជាន់ខ្ពស់​ទទួល​ការ​ខុស​ត្រូវការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ត្រៀម​សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ នៅ​ប្រទេស​កា​តា បាន​បញ្ជាក់​ពី​ករណី​បាត់បង់​ជីវិត​ដំបូង​ដោយសារ​កូ​វី​ដ​១៩ ក្នុង​ចំណោម​ក្រុមការងារ​ទាំងអស់​របស់​ខ្លួន​។

ជន​រង​គ្រោះ មិន​ត្រូវ​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​បញ្ជាក់​ថា គឺជា​វិស្វករ​ជំនាញ​មាន​វ័យ ៥១​ឆ្នាំ ដែល​បាន​ធ្វើការ​នៅ​ក្នុង​គម្រោង​សាងសង់​នេះ ចាប់តាំងពី​ឆ្នាំ​២០១៩ មកម៉្លេះ​ ។

សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រុមហ៊ុន SC បានឱ្យ​ដឹង​ថា «​វា​ពី​ត​ជា​គួរ​ឱ្យ​ស្តាយ​ខ្លាំង​ណាស ដែល​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ វិស្វករ​ជំនាញ​វ័យ ៥១​ឆ្នាំ​របស់​យើង​ម្នាក់ បាន​ទទួលមរណភាព​ដ៏​គួរ​ឱ្យ​សោកសៅ បន្ទាប់​ពី​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩​។ គេ​បាន​ធ្វើការ​លើ​គម្រោង​សាងសង់​របស់​គណៈកម្មាធិការ​ជាន់ខ្ពស់ ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៩ ។ យើង​សូម​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ដល់​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​គេ​» ។

ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​នៅ​ទូ​ទាំង​ពិភពលោក ខណៈ​ក្រុមហ៊ុន SC ក៏​បាន​បញ្ជាក់​ពី​ករណី​ដំបូង​នៃ​ការ​ឆ្លង​វីរុស ក្នុង​ចំណោម​កម្មករ​ធ្វើការ​ទាំងអស់​កាល​ខែមេសា ។ ទន្ទឹម​នឹង​ការ​ប្រកាស​នេះ ខាង​ក្រុមហ៊ុន​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ការពារ​ជា​ច្រើន​។ ដោយ​ក្នុង​នោះ​រួម​មានការ​ចែកចាយ​ម៉ាស់ និង​ឧបករណ៍​ការពារ​ជា​ច្រើន នៅ​គ្រប់​ទីតាំង​នៃ​គម្រោង​សាងសង់​សម្រាប់​ត្រៀម​ព្រឹត្តិ​ការណ៍ World Cup 2022 ទាំងអស់​។ SC ក៏​បានឱ្យ​ក្រុមការងារ​ទាំងអស់​របស់​ខ្លួន រក្សា​គម្លាត​ពី​គ្នា​នៅ​គ្រប់​ទីតាំង​។ ហើយ​ដំណើរការ​ត្រួតពិនិត្យ និង​តាមដាន​សីតុណ្ហភាព ២​ដង​មួយ​ថ្ងៃ ក៏​ត្រូវ​បាន​អនុវត្ត​ផង​ដែរ ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ